វិស័យទេសចរណ៍

ទីក្រុងឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានភ្ញៀវទេសចរ១៧លាននាក់នៅឆ្នាំ២០២៣


ព្រះអង្គម្ចាស់ សេក ហេមដាន ប៊ីន ម៉ូហាម៉េដ (Sheikh Hamdan bin Mohammed) របស់ប្រទេសអារ៉ាប់រួម បានប្រកាសតាមប្រព័ន្ធ X ថា ទីក្រុងឌូបៃ បានបំបែកកំណត់ត្រាថ្មីសម្រាប់វិស័យទេសចរណ៍ ក្រោយក្រុងមួយនេះបានស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនបំផុតរហូតដល់១៧លាននាក់ នៅក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

ទីក្រុងឌូបៃ បានកត់ត្រាពីលទ្ធផលទេសចរណ៍ប្រចាំឆ្នាំដ៏ល្អបំផុតរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ដោយភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមនេះ បានកើនឡើងជាង១៩% គឺឡើងដល់ជាង១៧លាននាក់ ចំពេលប្រទេសស្តេចប្រេងមួយនេះបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។ តួលេខនេះ កើនលើសកំណត់ត្រាមុន ដែលមានភ្ញៀវទេសចរជិត១៧លាននាក់ ដែលបានកត់ត្រាកាលពីឆ្នាំ២០១៩។

ព្រះអង្គម្ចាស់ ប៊ីន ម៉ូហាម៉េដ ដែលជាប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់អារ៉ាប់រួមបាននិយាយថា កំណើនភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តនៅទីក្រុងឌូបៃនេះ គឺបន្ទាប់ពីទីក្រុងឌូបៃរៀបចំឱ្យមានកន្លែងទេសចរណ៍ដ៏ពិសេសៗជាច្រើន។ ព្រះអង្គម្ចាស់បានចាត់ទុកលទ្ធផលដ៏អស្ចារ្យកាលពីឆ្នាំមុននេះ បានបង្ហាញឱ្យឃើញថា ទីក្រុងឌូបៃ គឺជាចំណុចស្នូលនៃកំណើនដ៏រស់រវើកនៅក្នុងទិដ្ឋភាពទេសចរណ៍ពិភពលោក។

ទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុដ៏សំខាន់មួយនៅមជ្ឈិមបូព៌ាដែរនោះ បានបន្តរក្សាសន្ទុះកំណើនដ៏រឹងមាំជាមួយការរើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីបានធ្លាក់ចុះដោយសារតែជំងឺរាតត្បាត។ បើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ចរបស់អារ៉ាប់រួមមានការកើនឡើងជាង៣% នៅក្នុងរយៈ៩ខែដំបូងនៃឆ្នាំ២០២៣ ដែលជំរុញដោយកំណើននៅក្នុងវិស័យទេសចរណ៍ និងការដឹកជញ្ជូន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


UN ព្រមានថា ពិភពលោកកំពុងឈានចូលយុគសម័យនៃចលាចល ខណៈជម្លោះនៅហ្គាហ្សានៅតែស្ថិតក្នុងភាពខ្វែងគំនិត

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក អង់តូញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បានព្រមានថា ពិភពលោកកំពុងតែឈានចូលទៅក្នុង «យុគសម័យនៃភ…

ទីផ្សារជ្រូកខ្វៃឆ្នាំនេះហាក់កាក់កបជាងឆ្នាំមុន ខណៈតម្លៃមានការកើនឡើងបន្តិច

ក្រុមអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី ហាក់មានភាពមមាញឹកខ្លាំងជាមួយការលក់ជ្រូកខ្វៃជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ។ បើតាមការអះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ