វិស័យពាណិជ្ជកម្ម

ក្រុងប៉េកាំង ជំរុញឱ្យក្រុងវ៉ាស៊ីនតោន ប្រញាប់ដកទណ្ឌកម្មលើក្រុមហ៊ុនចិន និងឱ្យកំណត់ព្រំដែនសន្តិសុខជាតិ ក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យបានច្បាស់


សហរដ្ឋអាម៉េរិក និងមហាយក្សចិន កាលពីពេលថ្មីៗបានលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន ប្រញាប់ដកទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនចិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ការលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី ហ្គីណា រ៉ាយម៉ុនដូ (Gina Raimondo) ហើយក្រុងប៉េកាំង បានវាយតម្លៃខ្ពស់ចំពោះការសន្ទនានេះថា មានភាពស្មោះត្រង់ ស៊ីជម្រៅ និងប្រាកដនិយម។

សូមបញ្ជាក់ថា កិច្ចសន្ទនាតាមទូរសព្ទនេះធ្វើឡើងក្រោយពីសហរដ្ឋអាម៉េរិក បានដំឡើងពន្ធយ៉ាងច្រើនលើទំនិញនាំចូលរបស់ចិន រួមមាន រថយន្តអគ្គិសនី អាគុយរថយន្តអគ្គិសនី និងបន្ទះសូឡា ព្រមទាំងផលិតផលផ្សេងៗទៀតកាលពីពេលថ្មីៗនេះ។

លើសពីនេះ សហរដ្ឋអាម៉េរិក គ្រោងចេញបម្រាមហាមឃាត់ការលក់រថយន្តដែលបំពាក់បច្ចេកវិទ្យារបស់ប្រទេសចិន និងរុស្ស៊ី ផងដែរ ក្រោមហេតុផលបង្កហានិភ័យដល់សន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនេះ ក្រុងវ៉ាស៊ីនតោន ក៏បានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ផងដែរ ដូចជាបន្ទះឈីប និងគ្រឿងចក្រដែលប្រើប្រាស់សម្រាប់ផលិតបន្ទះឈីបជាដើម។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយរបស់សហរដ្ឋអាម៉េរិក មកលើបន្ទះឈីប និងការរឹតបន្តឹងលើរថយន្តដែលបំពាក់បច្ចេកវិទ្យារបស់ប្រទេសចិន។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក ចាំបាច់ត្រូវកំណត់ឱ្យច្បាស់នូវព្រំដែនសន្តិសុខជាតិក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមឧក្រិដ្ឋជនតាមណ្ដាញអ៊ីនធឺណិតបោកលុយជនរងគ្រោះនៅអាស៊ីអាគ្នេយ៍បានរាប់សិបពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣

អង្គការសហប្រជាជាតិ បានបញ្ចេញរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ក្រុមឧក្រិដ្ឋជនតាមបណ្ដាញអ៊ីនធឺណិតឆបោកលុយពីជនរងគ្រោះបានរហូតដល់ទៅ៣៧ពាន់លានដ…

តើធនាគារពិភពលោកវាយតម្លៃយ៉ាងណាលើស្ថានភាពសេដ្ឋកិច្ចរបស់មហាយក្សចិន?

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងធ្លាក់ចុះនៅឆ្នាំក្រោយ បើទោះបីជាមានយន្តការជំរុញសេដ្ឋកិច្ចជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ