អត្ថបទក្រុមហ៊ុន

EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស”


EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស” នៅថ្ងៃសៅរិ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០- ដល់ ១២:០០ ថ្ងៃត្រង់នៅសកលវិទ្យាល័យ Paragon International University។
EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស”
ដោយ
EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស”

កិច្ចពិភាក្សានេះមានការសម្របសម្រួលដោយ លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The SEED Cambodia និងវាគ្មិនចំនួន ៣ រូប ៖
- លោក ស្រី ហ៊ឹម សុធារ័ត្ន សាស្ត្រចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ
- កញ្ញា តាន់ ច័ន្ទណារ័ត្ន សាស្ត្រចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ និង
- លោក ហ៊ឹម រស្មី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ និងគ្រូឧ្ទេសនៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមរួសរាន់ចុចតំណខាងក្រោមនេះដើម្បីដាក់ស្នើសុំចូលរួមដោយឥតគិតថ្លៃ៖
https://forms.gle/Us77sVyyVsA3e6xW8

EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស”

កិច្ចពិភាក្សានេះនឹងជជែកអំពីប្រធានបទសំខាន់មួយចំនួនដូចជា៖
- ទិដ្ឋភាពរួមនៃឥទ្ធិពលរបស់អំណាចទន់និងនយោបាយការបរទេស
- កំណើនឥទ្ធិពលរបស់អំណាចទន់ក្រោមរួមភាពជាកីឡា សិល្បៈ វប្បធម៌ ការកម្សាន្ដ ការសិក្សា ដែលជាចំណងភ្ជាប់ទំនាក់ទំនងប្រទេសនីមួយៗឱ្យកាន់តែមានភាពជិតស្និត
- សារៈសំខាន់នៃអំណាចទន់លើគោលនយោបាយនិងការសម្រេចិត្ដរបស់រាជរដ្ឋាភិបាល
- ការចូលរួមរបស់អំណាចទន់ក្នុងវិស័យឌីជីថលនៅក្នុងការលើកកម្ពស់នយោបយាការបរទេសនិងការទូត
- ការប្រកួតប្រជែងអំណាចទន់បង្កើនភាពតានតឹងនៅក្នុងនយោបាយការបរទេស។
កម្មវិធីកិច្ចពិភាក្សាមានគោលបំណងដូចខាងក្រោម៖
- បង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងអំណាចទន់និងនយោបាយការបរទេស
- ពង្រឹងនិងកសាងជំនាញទន់របស់យុវជន
- ផ្ដល់ឱកាសឱ្យសិស្សនិស្សិតធ្វើការស្វែងយល់ពីទស្សនវិស័យរបស់វាគ្មិនជំនាញទំនាក់ទំនងរវាងអំណាចទន់និងនយោបាយការបរទេស
- អភិវឌ្ឍសមត្ថភាពរបស់យុវជនក្នុងការប្រើប្រាស់អំណាចទន់និងនយោបាយការបរទេសឱ្យបានត្រឹមត្រូវ

គួររំលេចបន្តិថា The SEED Cambodia គឺជាកូនកាត់រវាងអ្នកសារព័ត៌មាននិងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលធ្វើការវិភាគលើព្រឹត្តិការណ៍ពិភពលោគ និងជាថង់ប្រាជ្ញាសម្រាប់សាធារណជនដកស្រង់ចំណេះដឹងនិងតាមដានព្រឹត្តិការណ៍ពិភពលោក។ នៅរយៈពេល ៣ ឆ្នាំកន្លងមកនេះ The SEED សម្រេចបានការចេញផ្សាយអត្ថបទចំនួន ២៥០ និងមានចំនួនអ្នកអានលើសពី ៤០ ម៉ឺននាក់នៅក្នុងគេហទំព័រផ្លូវការ www.theseedcambodia.com។ ស្របគ្នានេះ The SEED ក៏បានរៀបចំកិច្ចពិភាក្សាក្រោមគម្រោង EDUHelp ចំនួន ៥ ដែលមានអ្នកចូលរួមសរុបជិត ៥០០ នាក់ និងផ្ដល់ជូនថ្នាក់បំប៉នទាក់ទងនឹងជំនាញទំនាក់ទំនងអន្តរជាតិនិងសេដ្ឋកិច្ច ដោយឥតគិតថ្លៃ៕




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ បើកសម្ពោធជាផ្លូវការ និងដាក់ឲ្យដំណើរសាខាថ្មីចំនួន២ក្នុងពេលតែមួយ

ធនាគារប្រ៊ីដ ម.ក ដែលត្រូវបានគេស្គាល់ថា ស្ថិតក្រោមការវិនិយោគដោយអ្នកឧកញ៉ា សៀ ឫទ្ធី មហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជានោះ បានបើកសម្ពោធជាផ្លូវកា…

ឯកឧត្តម គង់ វិបុល ពន្យល់ពីសារសំខាន់នៃច្បាប់សារពើពន្ធថ្មី ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងច្បាស់ៗថា ច្បាប់សារពើពន្ធថ្មី ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់កាលពីជាងពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ