អគ្គិសនីកម្ពុជា

អគ្គិសនីកម្ពុជាចំណាយ ៦លានដុល្លារ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីឥតគិតថ្លៃសម្រាប់ពលរដ្ឋតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក


បើតាមសម្តេចតេជោ ហ៊ុន សែន ពលរដ្ឋដែលបានរើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូនផងដែរ ដោយក្នុងនោះ អគ្គិសនីកម្ពុជាក៏បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៦លានដុល្លារ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍទាំងពីរនេះផងដែរ។
អគ្គិសនីកម្ពុជាចំណាយ ៦លានដុល្លារ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីឥតគិតថ្លៃសម្រាប់ពលរដ្ឋតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក( ប្រភព ផេក សម្តេចតេជោ ហ៊ុន សែន )

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍​ថ្មី​រុនតាឯក​ជាលើកទី៣​ នាថ្ងៃទី ២១ ខែតុលាឆ្នាំ២០២២ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីសម្រួលដល់ការចំណាយរបស់​បងប្អូនប្រជាពលរដ្ឋ អគ្គិសនីកម្ពុជា នឹងរៀបចំប្រព័ន្ធតភ្ជាប់បណ្ដាញអគ្គិសនីឥតគិថ្លៃ សម្រាប់ពលរដ្ឋតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បើទោះបីជាអ្នកប្រើប្រាស់​អគ្គិសនីកម្លាំងតូចត្រឹម៥អំពែ ឬប្រើកម្លាំងធំដល់១០០អំពែក៏ដោយ។ ក្នុងនោះដែរ អគ្គិសនីកម្ពុជា នឹងត្រូវចំណាយថវិកាប្រមាណជាង ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់បណ្ដាញអគ្គិសនី​ចូលមកតំបន់ទាំងនេះ។

បើតាមសម្តេច ហ៊ុន សែន ប្រជាពលរដ្ឋនៅតំបន់រុនតាឯក ទាំងអ្នកដែលរស់នៅពីមុន ក៏ដូចជាពលរដ្ឋទើបមករស់នៅថ្មី គឺសុទ្ធតែទទួលបានការតភ្ជាប់បណ្ដាញអគ្គិសនី​ដោយឥតគិតថ្លៃទាំងអស់។ សម្តេច បន្ថែមថា បើតាមអគ្គិសនីកម្ពុជា ការតភ្ជាប់បណ្ដាញអគ្គិសនីឥតគិថ្លៃនេះ គឺគិតត្រឹមតែរបងផ្ទះរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ចំណែកឯការចំណាយថ្លៃខ្សែភ្លើងតភ្ជាប់ពីរបងផ្ទះចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋគឺជាការចំណាយផ្ទាល់របស់ម្ចាស់ផ្ទះរាងខ្លួន។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានពលរដ្ឋប្រហែលជាង៩ពាន់៦រយគ្រួសារហើយ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ពួកគេចេញពីតំបន់នោះ ហើយក្នុងនោះមានពលរដ្ឋប្រមាណជាង៦ពាន់៤រយគ្រួសារបានយល់ព្រមទៅតាំងលំនៅដ្ឋាននៅតំបន់រុនតាឯក និងជាង៣ពាន់២រយគ្រួសារទៀត បានទៅតាំងលំនៅដ្ឋាននៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។ នេះបើតាមការអះអាងរបស់ សម្តេច ហ៊ុន សែន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន SMART AXIATA បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពតាមរយៈការឧបត្ថម្ភកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ នៅកម្ពុជា

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព …

រដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC បារម្ភពីវិបត្តិសេដ្ឋកិច្ចសាកល និងសម្រេចរើសយកឌីជីថលនីយកកម្ម ជាឧបករណ៍ដោះស្រាយ

រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក APEC បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកើតឡើងបន្ត នៅក្រោយពីវិបត្តិកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ