សំរាប់យុវជនដែលមានក្រុម និងគំនិតអាជីវកម្ម WeStartup នឹងផ្តល់ឲ្យនូវការិយាល័យធ្វើការរួមរយៈពេល៣ខែ ដោយផ្តល់លើការប្រឹក្សាយោបល់ទៅលើការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ផលិតផល ទីផ្សារ និងការធ្វើផែនការហិរញ្ញវត្តុសម្រាប់អាជីវកម្ម។
ការចូលរួមនៅក្នុងសិក្ខាសាលានេះ អ្នកទទួលបានដូចជា៖ បទពិសោធន៍ជាក់ស្តែងរបស់វាគ្មិននៃភាពជាសហគ្រិន យល់ដឹងអំពីការធ្វើផែនការអាជីវកម្ម ដឹងកាន់ច្បាស់ថាអ្វីជាចំនុចគន្លឹះក្នុងការSTARTUP របៀបចំគំរោងអាជីវកម្ម យល់ដឹងអំពីការគិតរបស់សហគ្រិនភាព យល់ដឹអំពី Digital Economy យល់ដឹងអំពីបដិវត្តន៍ឧស្សាហកម្ម៤.០ជាដើម។
កម្មវិធី WeStartup គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយ Emerald Hub និងទទួលបានមូលនិធិពីក្រុមហ៊ុន Smart ដើម្បីបង្កើតនូវកម្មវិធីអប់រំអំពីផ្នត់គំនិតសហគ្រិនដល់យុវជនដើម្បីកសាងផ្នត់គំនិតសហគ្រិនវ័យក្មេងរបស់កម្ពុជា។ បច្ចុប្បន្ន មានក្រុមអ្នកទើបចាប់ផ្តើមអាជីវកម្ម (Startup)ជាច្រើន បាននឹងកំពុងចង់ដឹងចង់ឭពីការវិវត្តរបស់សេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើនដែលបង្កើតឲ្យមានឱកាសជំនួញយ៉ាងច្រើនប្រភេទបានកើតឡើង៕