រាល់អ្នកធ្វើដំណើរដែលកក់សំបុត្រទៅមក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី29 ខែមករា អាចប្រើប្រាស់ការផ្តល់ជូនពិសេសនេះ លើថ្នាក់សន្សំសំចៃ និងថ្នាក់អាជីវកម្ម សម្រាប់ការហោះហើរពីទីក្រុងភ្នំពេញ ទៅកាន់ ទីក្រុងយ៉ាំងហ្គូន ទីក្រុងឌូបៃ ទីក្រុងប៉ារីស និងទិសដៅដទៃទៀត ជាច្រើនក្នុងបណ្តាញជាសកលរបស់ អ៊ែមមឺរឹត។
សំបុត្រយន្តហោះទៅមក ពីទីក្រុងភ្នំពេញ ទៅដល់ទីក្រុងយ៉ាំងហ្គូន មានតម្លៃចាប់ពី 235ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង 750ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម; ពីទីក្រុងភ្នំពេញ ទៅដល់ ទីក្រុងឌូបៃ មានតម្លៃចាប់ពី 523ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង 1642ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម; ចំណែក តម្លៃសំបុត្រទៅមកសម្រាប់តំបន់អឺរ៉ុបវិញ មានចាប់ពី 646ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង 2,306ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម; តម្លៃសំបុត្រទៅមក សម្រាប់សហរដ្ឋអាមេរិក គឺចាប់ពី 909ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង 3558ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម។ ការផ្តល់ជូនតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ ការធ្វើដំណើរចាប់ពីថ្ងៃទី 14 ខែមករា រហូតដល់ថ្ងៃទី14 ខែកក្កដា និង ពីថ្ងៃទី 04 ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា 2018។
ចំណាយថវិកាតិច ប៉ុន្តែស្វែងយល់បានច្រើន។ ពីអឺរ៉ុបដល់តំបន់មជ្ឈិមបូព៌ា ពីទ្វីបអាមេរិក ទ្វីបអាហ្រិ្វក ដល់ទ្វីបអាស៊ី និងមហាសមុទ្រឥណ្ឌា អ៊ែមមឺរឹត នាំអ្នកទៅកាន់ទិសដៅដ៏អស្ចារ្យ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកធ្វើដំណើរ និងផ្តល់អ្នកគ្រប់គ្នានូវឱកាសស្វែងយល់ពិភពលោក ឱ្យកាន់តែច្បាស់តាមរយ:ទស្សនវិស័យដើម និងថ្មីៗ។
តើអ្នកកំពុងគិតចង់ទៅលេងគ្រួសារ និងមិត្តភក្តិនៅ បុស្តុន ញូយ៉ក ឬកន្លែងណាផ្សេង នៅសហរដ្ឋអាមេរិក? មិនថាជាទស្សនកិច្ចទាក់ទងនឹងរឿងអាជីវកម្ម ជាការដើរកម្សាន្ត ឬការសិក្សា?
ចុះចំណែកម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងស្រាដែលមានគុណភាពល្អឥតខ្ចោះ នៅទីក្រុងដ៏រីករាយ ដូចជាទីក្រុងប៉ារីស និងទីក្រុងឡុងដ៏? ទីក្រុងទាំងនេះ គឺសំបូរទៅដោយភោជនីយដ្ឋាន ថ្នាក់លំដាប់ពិភពលោកកម្រិត Michellin ទន្ទឹមនឹងពេលដែលទីក្រុងឌូបៃ ផ្តល់អាហារបែបអារ៉ាប់ដ៏ប្រណីត និងជក់ចិត្ត។
ចំណែកអ្នកដែលចូលចិត្តទស្សនាភាពយន្ត និងកម្មវិធីទូរទស្សន៍វិញ ប្រទេសក្រូអាត ពិតជាអាចធ្វើឱ្យអ្នកដែលជក់ចិត្តនឹងរឿងកុន Game of Thrones លង់អារម្មណ៍ជាក់ជាមិនខាន ហើយទីក្រុងរ៉ូម ឯណោះវិញ ក៏មានភាពរ៉ូមិនទិចមិនចាញ់ ទីក្រុងដទៃទៀតដែរ។ ចំពោះអ្នកដែលចូលចិត្តឆ្នេរសមុទ្រ និងទឹកសមុទ្រថ្លាខៀវស្រងាត់ ទីក្រុង ស៊ីបរឹស និង ទីក្រុង នីស វិញនោះ ពិតជាមានឆ្នេរសមុទ្រស្អាតទាក់ទាញអារម្មណ៍អ្នកធ្វើដំណើរដែលចូលចិត្តគយគន់ ទឹកសមុទ្រខៀវដាច់កន្ទុយភ្នែក។
ចុះអ្នកដែលចូលចិត្ត ការផ្សងព្រេងវិញ? ទីក្រុងខៃរ៉ូ និង ទីក្រុងកាសាប្លាំងកា ជាកន្លែងដែលផ្តល់ភាពកក់ក្តៅ និងដំណើរផ្សេងព្រេងផ្សេងៗជាច្រើន។
អ៊ែមមឺរឹត ធ្វើដំណើរទៅកាន់ទិសដៅជាង150 ក្នុង 84 ប្រទេស ទៅកាន់និងតាមរយ:ទីក្រុងឌូបៃ។ សព្វថ្ងៃនេះ អ៊ែមមឺរឹត មានចំនួនយន្តហោះ Airbus A380 និង Boeing 777 ដ៏ច្រើនបំផុត នៅលើពិភពលោក ដែលផ្តល់ដល់អ្នកធ្វើដំណើរទាំងឡាយ នូវភាពប្រណីតនិងកក់ក្តៅលើយន្តហោះ ដែលមានទំហំដ៏ធំ មានប្រសិទ្ធភាពបំផុត និងទំនើបបំផុតផងដែរ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។
នៅក្នុងខែកក្កដា ២០១៧ អ៊ែមមឺរឹតបានចាប់ផ្តើម ការហោះហើរត្រង់ ពីទីក្រុងឌូបៃ មកទីក្រុងភ្នំពេញ តាមរយ: ទីក្រុងយ៉ាំងហ្គូន ដែលប្រើប្រាស់យន្តហោះ Boeing 777 មានប្រភេទថ្នាក់ចំនួន២ គឺថ្នាក់អាជីវកម្ម និងថ្នាក់សន្សំសំចៃ។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យ អ៊ែមមឺរឹត ប្រចាំប្រទេសកម្ពុជាតាមរយៈ លេខទូរស័ព្ទ 023 998 168/023 963 201 ឬ អ៊ីម៉ែល: [email protected]។ ដើម្បីធ្វើការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ www.emirates.com/kh៕