លោកបញ្ជាក់ពីអត្ថប្រយោជន៍នៃការកម្ចាត់សត្វល្អិតយ៉ាងដូច្នេះថា៖ «សេវាកម្មកម្ចាត់សត្វល្អិត បានធ្វើឲ្យគេហដ្ឋានមានអនាម័យ និង កាត់បន្ថយជំងឺផ្សេងៗដែលបង្កឡើងដោយសត្វល្អិត»។
បើតាមអ្នកជំនាញកម្ចាត់សត្វល្អិតរូបនេះ នៅពេលបច្ចុប្បន្ន ពលរដ្ឋកម្ពុជា ហាក់មិនទាន់បានយល់ដឹងលើការកម្ចាត់សត្វល្អិតបានទូលំទូលាយនៅឡើយទេ។ ដូច្នេះហើយ ទើបក្រុមហ៊ុនរបស់លោក បានធានារ៉ាប់រង និង មានទំនួលខុសត្រូវខ្ពស់ដោយប្រកាន់យកគោលការណ៍៣ចំណុច។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីមួយ មុនយើងចុះធ្វើសេវាកម្មក្នុងផ្ទះមួយឲ្យអតិថិជន គឺយើងចុះត្រួតពិនិត្យក្នុងគេហដ្ឋានស្វែងរកប្រភពពពួកសត្វល្អិត ផលិតផលដែលប៉ះពាល់នៅក្នុងផ្ទះដូចជា ត្រី ឬសត្វចិញ្ចឹមផ្សេងៗ។ ទីពីរ យើងចាប់ផ្តើមអនុវត្តន៍បាញ់ថ្នាំចំចំណុចពពួកសត្វល្អិតដែលវានៅ និងកន្លែងជាប្រភពនៃពពួកសត្វល្អិត។ ទីបី យើងបាញ់ហើយ យើងត្រួតពិនិត្យម្តងទៀត តើមានប្រសិទ្ធភាពឬយ៉ាងណា? បើមានគ្មានប្រសិទ្ធភាព យើងទទួលខុសត្រូវ»។
លោកបន្តថា៖ «ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនដែលមានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈ ISO និងការបណ្តុះបណ្តាលបុគ្គលិកតាមការបរិច្ឆេទត្រឹមត្រូវ។ ខ្ញុំសូមផ្តាំទៅពលរដ្ឋកម្ពុជា បើសិនចាប់អារម្មណ៍លើសេវាកម្មសម្លាប់សត្វល្អិត ត្រូវរកក្រុមហ៊ុនដែលមានស្ដង់ដា មានជំនាញច្បាស់លាស់ និងមានទំនួលខុសត្រូវច្បាស់លាស់»៕