ការបិទខ្ទប់ការនាំចេញទំនិញ

EU បិទខ្ទប់ការនាំចេញទំនិញ ៧០% ពីបេឡារុស្ស


ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចនាពេលនេះ មិនត្រឹមតែបានដាក់លើប្រទេសរុស្ស៊ីនោះទេ ប៉ុន្ដែឥឡូវនេះ ក៏បានបន្ដដាក់នៅលើប្រទេសបេឡារុសផងដែរ ដែលជាសម្ព័ន្ធមិត្តរុស្ស៊ីផងដែរ។
EU បិទខ្ទប់ការនាំចេញទំនិញ ៧០% ពីបេឡារុស្ស

នៅថ្ងៃពុធសប្ដាហ៍នេះ សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុស្ស ដែលបានគាំទ្រកាឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានហាមឃាត់ការនាំចេញទំនិញពីប្រទេសនេះប្រហែល ៧០% មិនឲ្យនាំចូលទៅកាន់សហភាពអឺរ៉ុប ក្រោមហេតុផលថា ប្រទេសនេះបានចូលដៃចូលជើងជាមួយរុស្ស៊ីក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មនេះ បានកើតឡើងបន្ទាប់ពីប្រទេសបេឡារុស្ស បានអនុញ្ញាតឱ្យទាហានរុស្ស៊ីផ្លាស់ទីចូលទៅក្នុងអ៊ុយក្រែន ដោយឆ្លងកាត់ទឹកដីរបស់ខ្លួន ក៏ដូចជាការផ្លាស់ប្តូររដ្ឋធម្មនុញ្ញក្នុងប្រទេសខ្លួន ដើម្បីអនុញ្ញាតឱ្យមានការដាក់ពង្រាយជា​អចិន្ត្រៃយ៍នៃកងកម្លាំងរុស្ស៊ី និងអាវុធនុយក្លេអ៊ែរនៅលើដីក្នុងប្រទេសផងដែរ។ វិធានការក្នុងការដាក់ទណ្ឌកម្មទៅកាន់ប្រទេសបេឡារុស្សរបស់សហភាពអឺរ៉ុបរួម​បញ្ចូល​ទាំង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី និង​ការ​ចុះ​បញ្ជី​ដាក់ទណ្ឌកម្ម​​​សមាជិក​​ជាន់​ខ្ពស់​​នៃ​យោធា​បេឡារុស្ស​ចំនួន ២២​រូប ដែល​ពាក់ព័ន្ធ​​នឹង​ការ​ឈ្លាន​ពាន​​ប្រឆាំង​​នឹង​អ៊ុយក្រែន។

តាមរយៈទណ្ឌកម្មសេដ្ឋកិច្ចទាំងនេះ បានប៉ះពាល់ដល់ការនាំចេញរបស់បេឡារុស្សទៅកាន់សហភាពអឺរ៉ុប និងការនាំចេញគ្រឿងចក្ររបស់សហភាពអឺរ៉ុបទៅកាន់បេឡារុស្សផងដែរ។

មន្ត្រីជាន់ខ្ពស់​សហភាពអឺរ៉ុបបាននិយាយថា ប្រទេសបេឡារុស្សធ្លាប់ទទួលទណ្ឌកម្មកាលពីពេលមុនរួចមកហើយពីសំណាក់សហភាពអឺរ៉ុប ហើយឥឡូវនេះបានបន្ថែមទណ្ឌកម្មមួយកម្រិតទៀត ដែលគ្របដណ្តប់ជិត ៧០% នៃការនាំចេញរបស់ប្រទេសនេះទៅកាន់សហភាពអឺរ៉ុប ឬស្មើនឹងតម្លៃជាទឹកប្រាក់​ប្រហែល​ជាង​៦ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងនោះ វិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ ស៊ីម៉ងត៍ កៅស៊ូ និងឥន្ធនៈ ដែលមិនអាចនាំចូល​ក្នុងទីផ្សារ​សហភាពអឺរ៉ុប​បាន។

សូមជម្រាបថា នៅក្រោមទណ្ឌកម្មថ្មី សហភាពអឺរ៉ុប​ក៏នឹងបញ្ឈប់​ការនាំចេញ​ទៅកាន់​ប្រទេស​បេឡារុសនូវផលិតផល​មួយចំនួន​ផងដែរ ដូចជា​គ្រឿងចក្រដ៏ធំ ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធាជាដើម។ ក្នុង​ចំណោម​ផលិតផល​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ថ្មីដោយសហភាពអឺរ៉ុប​​នោះ ​មាន​បច្ចេកវិជ្ជា​ទំនើប​ដែល​រួម​មាន​កុំព្យូទ័រ អេឡិចត្រូនិក ទូរគមនាគមន៍ ឧបករណ៍ចាប់សញ្ញា និង​ឡាស៊ែរជាដើម។ ទោះជាយ៉ាងណាក្តី ធនាគារបេឡារុស្សមិនទាន់ត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដូចការដាក់ទណ្ណកម្មទៅកាន់ប្រទេសរុស្ស៊ី​នៅឡើយទេ៕

 អត្ថបទ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល

តម្លៃប្រេងឆៅពិភពលោក បន្ដហក់ឡើងក្រឺតៗ ពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះតែម្ដង ក្រោយពេលផ្ទសង្គ្រាមនៅអ៊ុយក្រែន ហើយប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មផ្ទ…

មជ្ឈមណ្ឌលថែទាំងកង់រថយន្ដ ថាយផ្ល័ស គ្រោងពង្រីកសាខា ២០ទីតាំងនៅទូទាំងប្រទេស តាមរយៈការលក់ Franchise

មជ្ឈមណ្ឌលថែទាំកង់រថយន្ដអន្តរជាតិ Tyreplus បានដាក់គោលដៅពង្រីកខ្លួនឱ្យបាន ២០សាខាទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយក្នុងនោះក៏ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ