សហភាពអឺរ៉ុប

អឺរ៉ុបដំឡើងពន្ធ៣៨% លើរថយន្តអគ្គិសនីចិន ដោយធ្វើឱ្យក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង និងជំរុញឱ្យពិចារណាឡើងវិញ


គណៈកម្មការអឺរ៉ុប បានសម្រេចដំឡើងពន្ធនាំចូលរហូតដល់ទៅ៣៨% លើរថយន្តអគ្គិសនីចិន បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនយ៉ាងសម្បើមពីរដ្ឋាភិបាលចិន។ វិធានការដំឡើងពន្ធដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង និងជំរុញឱ្សសហភាពអឺរ៉ុបពិចារណាឡើងវិញ ហើយបានព្រមានថា មហាយក្សចិន នឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។ នេះបើយោងតាមសារព័ត៌មានធំៗជាច្រើន។
សហភាពអឺរ៉ុប
ដោយ

ដើម្បីជួយគាំទ្រ និងការពារបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីក្នុងស្រុកពីការលក់បង្ខូចតម្លៃនៅលើទីផ្សារ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែមិថុនា បានប្រកាសដំឡើងពន្ធនាំចូលរហូតដល់ទៅ៣៨%លើរថយន្តអគ្គិសនីចិន។ ទោះជាយ៉ាងណា វិធានការនេះមិនសុទ្ធតែទទួលបានការគាំទ្រ និងការសាទរពីគ្រប់ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបនោះទេ។ តួយ៉ាង ប្រទេសហុងគ្រី ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗថា ខ្លួនមិនយល់ស្របនឹងការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន បែបនេះនោះទេ ព្រោះគោលនយោបាយគាំពារនិយមបែបនេះមិនមែនជាដំណោះស្រាយឡើយ ហើយវាបង្ហាញពីការរើសអើងយ៉ាងខ្លាំង។

នៅខែកក្កដា ខាងមុខនេះ ប្រទេសហុងគ្រី នឹងត្រូវទទួលតំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ពីប្រទេសបែលហ្ស៊ិក សម្រាប់រយៈពេល៦ខែ។ គេដឹងថា នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orban) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាយូរមកហើយជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ដោយលោកមានគោលបំណងប្រែក្លាយប្រទេសហុងគ្រី ទៅជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីថ្នាក់តំបន់។

ទាក់ទិននឹងការប្រកាសដំឡើងពន្ធនាំចួលរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីចិននេះ ក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបភ្លាមៗក្នុងថ្ងៃដដែលថា ពន្ធគយរបស់សហភាពអឺរ៉ុប គឺខ្ពស់ហួសហេតុ និងខ្វះមូលដ្ឋានផ្លូវច្បាប់ និងភាពជាក់ស្ដែង។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានអះអាងថា កាស៊ើបអង្កេត និងការសន្និដ្ឋានរបស់សហភាពអឺរ៉ុប ជាទង្វើគាំពារនិយមយ៉ាងច្បាស់ក្រឡែត ហើយវានឹងបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង ហើយថា ប្រទេសចិន នឹងចាត់រាល់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្ដាសហគ្រាសចិន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


KB ឧបត្ថម្ភគាំទ្រការវះកាត់សម្រាប់កុមារដែលមានជំងឺបេះដូងនៅកម្ពុជាអស់រយៈពេល 10 ឆ្នាំមកហើយ

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីគូកមីន (ប្រធាននាយកប្រតិបត្តិ លោក Lee Jae Keun) បានប្រកាសនៅថ្ងៃទី 12 ខែមិថុនា ឆ្នា…

ធនាគារកណ្ដាលអាម៉េរិក ពិចារណាបញ្ចុះអត្រាការប្រាក់តែ១លើកប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ នេះ

ធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី១២ ខែមិថុនា បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរ ហើយបានពន្យារពេលចាប់ផ្តើមបញ្ចុះអត្រាការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ