វ៉ាក់សាំង AstraZeneca

អឺរ៉ុប​លេងធម៌ក្ដៅ​មែនទែនហើយ ដោយ​បានដាក់ពាក្យប្ដឹងក្រុមហ៊ុន AstraZeneca ព្រោះតែ​ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់ចំនួន


គណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅថ្ងៃចន្ទ ទី ២៦ ខែមេសា ឆ្នាំ២០២១ថា ខ្លួនបានសម្រេចដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស AstraZeneca ដែលមិនគោរពតាមកិច្ចសន្យា សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ និងគ្មានផែនការគួរឲ្យទុកចិត្តបាន ដើម្បីធានាដល់ការចែកចាយវ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
លេងធម៌ក្ដៅមែនទែនហើយ! EU បានដាក់ពាក្យប្ដឹងក្រុមហ៊ុន AstraZeneca ដោយសារផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់
ដោយ

ក្រុមហ៊ុន AstraZeneca បានឆ្លើយ​តបវិញដែរថា សកម្មភាព​ផ្លូវច្បាប់​របស់​សហភាពអឺរ៉ុប គឺមិនមាន​ភាពត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ប្តេជ្ញា​នឹង​ការពារខ្លួន​ឲ្យបាន​នៅក្នុង​តុលាការ។

នៅក្នុង​កិច្ច​សន្យា​រវាងអឺរ៉ុប និងក្រុមហ៊ុនផលិត​ឱសថ​របស់អង់គ្លេសមួយនេះ គឺបាន​ព្រមព្រៀង​បង្កើតឲ្យមាន​កិច្ច​ខិតខំប្រឹងប្រែង​ដែលសមហេតុផល​បំផុត ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង ​១៨០លាន​ដូស​ទៅក្នុង​សហភាពអឺរ៉ុប នៅក្នុង​ត្រីមាសទី២​នៃឆ្នាំនេះ ហើយសម្រាប់​ចំនួន​វ៉ាក់សាំង​សរុប ​៣០០លាន​ដូស នឹងត្រូវចែកចាយ​​​នៅក្នុង​អំឡុង​ខែ​ធ្នូ ​ដល់​ខែមិថុនា។ ប៉ុន្ដែ ក្រុមហ៊ុន AstraZeneca បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការ​កាលពីថ្ងៃទី ១២ ខែមីនាថា ខ្លួន​អាច​ចែកចាយ​វ៉ាក់សាំង​ទៅឲ្យអឺរ៉ុប​​ត្រឹមតែ​​១ភាគ៣ ប៉ុណ្ណោះ នៃចំនួន​សុរប​​នៅត្រឹមចុង​ខែ​មិថុនា ដែលក្នុងនោះ មានប្រហែល​ ៧០លានដូស​អាចនឹង​ត្រូវ​ផ្ដល់ទៅឲ្យអឺរ៉ុប​នៅក្នុង​ត្រីមាសទី២នេះ។ 

មួយសប្ដាហ៍ក្រោយពី​ក្រុមហ៊ុន​បានចេញសេចក្ដីថ្លែងការណ៍នេះ គណៈកម្មការអឺរ៉ុប បាន​ផ្ញើលិខិត​ផ្លូវច្បាប់មួយ ទៅកាន់ក្រុមហ៊ុន​ នៅក្នុង​ជំហានដំបូង​នៃនីតិវិធីផ្លូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ការពន្យារពេល​ផ្គត់ផ្គង់​វ៉ាក់សាំងរបស់​ក្រុមហ៊ុន AstraZeneca ​ទៅឲ្យអឺរ៉ុប បានធ្វើឲ្យមាន​ការរាំងស្ទះដល់​ការ​ចាក់វ៉ាក់សាំង​នៅក្នុង​តំបន់នេះ ពីព្រោះវ៉ាក់សាំង​របស់​អង់គ្លេសមួយនេះ ដំបូងឡើយ​ត្រូវបាន​គេសន្មតថា ជាវ៉ាក់សាំង​ចម្បងមួយដែលនឹង​ត្រូវ​ប្រើប្រាស់​នៅក្នុងតំបន់​​អឺរ៉ុប​នៅពាក់កណ្ដាល​ឆ្នាំដំបូង​នៃឆ្នាំ២០២១។ បន្ទាប់ពី ការផ្គត់ផ្គង់​ត្រូវបាន​កាត់បន្ថយ​​ម្ដងហើយម្ដងទៀត សហភាពអឺរ៉ុប​បាន​ប្ដូរផែនការ​ពីការរំពឹងខ្ពស់លើ​វ៉ាក់សាំង​របស់អង់គ្លេស បែរមកពឹងផ្អែកខ្លាំង​​លើវ៉ាក់សាំង Pfizer-BioNTech របស់ក្រុមហ៊ុន​​អាមេរិក និងអាល្លឺម៉ង់​ជំនួសវិញ ដោយសហភាពអឺរ៉ុប គ្រោងមានកិច្ចព្រមព្រៀង​ទិញវ៉ាក់សាំងពីក្រុមហ៊ុននេះ​ជិត​២ពាន់លាន​ដូសឯណោះ។

ក្រោមកិច្ចព្រមព្រៀងនេះ ការជំនុំជំរះក្ដីរវាង​អឺរ៉ុប និងក្រុមហ៊ុន AstraZeneca នឹង​ត្រូវធ្វើឡើង​នៅក្នុង​តុលាការនៃប្រទេស​ប៊ែលហ្សិក៕

None



អត្ថបទបន្ទាប់


រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ចំនួន​៥៨០​នាក់​បន្ថែម​ទៀតធ្វើ​ឲ្យករណី​ឆ្លងកូវីដ១៩សរុប​នៅ​កម្ពុជាកើនលើស១ម៉ឺននាក់

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៨០នាក់បន្ថែមទៀត ខណៈ…

ក្រុមហ៊ុន វីរៈប៊ុនថាំ៖ ទំនិញជាង៥០០តោន ដែលជាប់គាំង ត្រូវបានដឹករំដោះចេញបន្តបន្ទាប់!

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង ទំនិញ ដ៏ធំមួយនៅកម្ពុជា គឺ ក្រុមហ៊ុន វីរៈប៊ុនថាំ បានឲ្យដឹងថា ទំនិញប្រមាណជាង ៥០០តោន បានជាប់គាំងនៅអំឡុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ