ទេសចរណ៍ចិននៅអ៊ឺរ៉ុប

អឺរ៉ុបនឹងរៀបចំខ្លួនដើម្បីស្ដារការចាប់យកភ្ញៀវទេសចរចិនឡើងវិញ


នៅមុនសម័យកូវីដ-១៩ ចូលមកដល់ គេសង្កេតឃើញថា ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍អន្តរជាតិដែលមានការលូតលាស់លឿនបំផុត របស់អឺរ៉ុប ដោយមានភ្ញៀវទេសចរចិនរហូតដល់ប្រមាណ ៥លាននាក់បានធ្វើដំណើរកម្សាន្ដទៅអឺរ៉ុបជារៀងរាល់ឆ្នាំ។ ក្នុងនោះ ប្រទេស បារាំង អ៊ីតាលី និងអេស្ប៉ាញ គឺស្ថិតនៅក្នុងចំណោមប៉ូលទេសចរណ៍ដ៏សំខាន់សម្រាប់ថ្ងៃឈប់សម្រាក់ របស់ភ្ញៀវទេសចរចិន។
រូបតំណាង
ដោយ

ជនជាតិ​ចិន ក៏មាន​ចំណាយ​ប្រមាណ​៣ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំ លើការ​ធ្វើដំណើរកម្សាន្ដ​នៅជុំវិញ​ពិភពលោកផងដែរ។ ក្រុមហ៊ុន​ឯកជនក្នុង​វិស័យ​ទេសចរណ៍ខ្លះ​ បាន​លើកឡើងថា អ្នកធ្វើដំណើរ​ជនជាតិចិន​បាន​ផ្លាស់ប្ដូរ​ចំណង់ចំណូលចិត្ត និងពេលវេលា​ធ្វើដំណើរ​របស់ពួកគេ  ដោយ​មាន​ទេសចរ​ចិន​ភាគច្រើន ចង់​ដើរកម្សាន្ដ​ឲ្យបាន​ច្រើនកន្លែង​បំផុត​នៅអឺអរ៉ុប តែ​ពួកគេ​មិនចង់​ចំណាយ​ពេល​វេលា​សម្រាកស្នាក់នៅ​ច្រើន​ថ្ងៃនោះទេ ហើយមាន​មនុស្សភាគច្រើន​ធ្វើដំណើរកម្សាន្ដ​ទៅអឺរ៉ុប គឺមានតែម្ដងប៉ុណ្ណោះ​ក្នុងពេញមួយជីវិត​របស់ពួកគេ។

អ្នកជំនាញទេសចរណ៍ បានលើកឡើងថា នៅ៥ឆ្នាំ​កន្លងមកនេះ និន្នាការមួយ ដែល​មានការទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​ខ្លាំង គឺតំបន់​ទេសចរណ៍​ដែលមាន​កសិដ្ឋានធំៗ​ដែល​មានដាំដុះ​ផ្កា រួមមាន​នៅ​តំបន់អាស៊ី នឹងនៅ​ប្រទេស​មួយចំនួន​នៃ​តំបន់​អឺរ៉ុប។ 

វិស័យទេសចរណ៍​នៅក្រៅប្រទេស​របស់​ចិន បានមើលឃើញពី​កំណើន​កើនឡើង​នៃចំណែកទីផ្សារ​របស់ខ្លួន និងកំណើត​នៃឱកាសថ្មី​បន្តិចបន្តួចដែរ។ អ្នកជំនាញ បាន​គូសបញ្ជាក់ទៀតថា ភ្ញៀវទេសចរ​ចិន​លេងកម្សាន្ដ​នៅអឺរ៉ុប ភាគច្រើន​គឺមកជាលក្ខណៈ​ក្រុមគ្រួសារ ប៉ុន្ដែ ​ការធ្វើដំណើរបែបនេះ កាន់តែមានតិចទៅៗ ហើយ​ដើម្បី​ទាក់ទាញភ្ញៀវជនជាតិ​ចិន​ឲ្យបាន​កាន់តែច្រើនឡើងវិញ ការផ្ដល់ជូន​នូវ​ភាពបន់បែន និងតម្រូវ​ទៅតាម​តម្រូវការ​របស់​ទេសចរ​គឺជារឿងចាំបាច់មួយ៕

None



អត្ថបទបន្ទាប់


រថយន្តអគ្គិសនីកំពុងវាយលុកទីផ្សារពិភពលោក

ការប្រើប្រាស់រថយន្តជាយានជំនិះប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោកមានការកើនឡើងជាប្រចាំ។ ស្របពេលនៃការកើនឡើងចំនួននៃរថយន្តនេះ វាបានចោទជាក្ត…

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាឲ្យដកអាជ្ញាបណ្ណពីក្រុមហ៊ុនបង្រៀនបើកបរ ដែលគ្មានសកម្មភាព

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាឲ្យនាយកដ្ឋានដឹកជញ្ជូនដក អាជ្ញាបណ្ណពីក្រុមហ៊ុនបណ្តុះបណ្តាលរថយន្តធុនធំដែលអនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ