វិស័យធនាគារថៃ

ធនាគារថៃសន្យាផ្តល់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន


ធនាគារនាំចេញ-នាំចូលរបស់ថៃ Exim Thailand សន្យានឹងផ្ដល់ប្រាក់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន ដើម្បីជួយលើកកម្ពស់ឧស្សាហកម្មនាពេលអនាគត នៅក្នុងប្រទេសថៃ ដែលកំពុងតែប្រឈមរស់ទាំងលំបាកនៅអំឡុងពេលនៃការរាតត្បាតកូវីដ-១៩។ នេះបើតាមការរាយការណ៍សារព័ត៌មានថៃបាងកកប៉ុស្ដិ៍។
ធនាគារថៃសន្យាផ្តល់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន
ដោយ

ប្រធានធនាគារ Exim Thailand លោក រ៉ាក់ វរៈគិត ផូកាថុន បាននិយាយថា ដោយមានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម អនាគត ដូចជាការផលិតយានយន្ដអគ្គិសនី ដែលត្រូវការដើមទុនច្រើន និងកំពុងតែប្រឈមហានិភ័យខ្ពស់ ដោយសារតែស្ថានភាពតម្រូវការមិនច្បាស់លាស់នោះ ធនាគារ Exim Thailand នឹងផ្ដល់ជូនរយៈពេលអនុគ្រោះការផាកពិន័យកាន់តែយូរជាងមុន ដើម្បីអនុញ្ញាតឲ្យអាជីវកម្មទាំងនេះ អាចមានលទ្ធភាពបន្ដដំណើរការទៅមុខទៀតបាន។

ប្រធានធនាគារ Exim Thailand បាននិយាយទៀតថា ប្រតិបត្តិករអាជីវកម្មទំនងជាអាចរស់បានប្រសិនបើមានការផ្ដល់ប្រាក់កម្ចី ដោយមានការប្រាក់ជាទូទៅ៥%ក្នុងមួយឆ្នាំ ឬមិនមានការផាកពិន័យការបង់សងយឺតត្រឹមរយៈពេល១ឆ្នាំ។ 

គ្រោងការណ៍ផ្ដល់កម្ចីរបស់ធនាគារ Exim Thailand នេះ នឹងផ្ដល់ជូនប្រាក់កម្ចីអត្រាការប្រាក់ត្រឹមតែ២%ប៉ុណ្ណោះ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ឆ្នាំដំបូង និងអត្រាការប្រាក់សម្បទាននៅឆ្នាំបន្ដបន្ទាប់ ដែលគ្រោងនឹងស្នើសុំពីរដ្ឋាភិបាល ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់អត្រាការប្រាក់កម្ចីនេះ ឬក៏ធនាគារនេះ អាចនឹងរ៉ាប់រងសម្បទានអត្រាការប្រាក់នេះ ដោយខ្លួនឯងតែម្ដង។

ធនាគារ Exim Thailand ក៏បានប្ដេជ្ញាចិត្តនឹងជួយគាំទ្រដល់ការវិនិយោគដែលមានហានិភ័យខ្ពស់នៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នកំពុងត្រូវការដើមទុនវិនិយោគជាច្រើន។

ទោះយ៉ាងណា ដើម្បីទទួលបានប្រាក់កម្ចីនេះ ប្រតិបត្តិករអាជីវកម្ម ក៏ត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួនផងដែរ។ តួយ៉ាង ប្រតិបត្តិករអាជីវកម្ម អាចដាក់ពាក្យស្នើសុំកម្ចីមិនលើស ៧០% នៃគម្រោងចំណាយវិនិយោគនោះទេ ពោលគឺម្ចាស់អាជីវកម្មត្រូវតែបង្កើនដើមទុនរបស់ខ្លួន សម្រាប់គម្រោងវិនិយោគនោះ ឲ្យបាន៣០%ជាមុនសិន ទើបធនាគារអាចផ្ដល់កម្ចីឲ្យបាន។ បន្ថែមពីនេះ ប្រតិបត្តិករអាជីវកម្មក៏ត្រូវបង្កើនការនាំចេញយ៉ាងហោចណាស់១០% នៅក្នុងរយៈពេល៣ឆ្នាំដំបូង និង៣០ ទៅ៥០ភាគរយ នៅឆ្នាំទី៥ ដល់ឆ្នាំទី៧៕

None



អត្ថបទបន្ទាប់


តើការបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅលើកនេះ អាចជាពរជ័យដែរ ឬយ៉ាងណា?

បើមិនមានអ្វីប្រែប្រួលទេ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី០៦ ឧសភាន…

វៀតណាមក្លាយជាទីផ្សារទិញលក់មាសធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រទេសវៀតណាម ត្រូវបានគេចាត់ទុកថាគឺជាទីផ្សារមាសធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតនៅក្នុងចំណោមទីផ្សារធំបំផុត១០ទាំងក្នុងពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ