ទីផ្សារកៅស៊ូអន្តរជាតិ

អ្នកជំនាញ៖ កូវីដ-១៩ ទាញទម្លាក់ឧស្សាហកម្មកៅស៊ូធម្មជាតិចូលទៅក្នុងវិបត្តិ


នៅឆ្នាំនេះ ផលិតកម្មកៅស៊ូធម្មជាតិសកលលោក កំពុងជួបបញ្ហាមិនចាញ់វិស័យផ្សេងទៀតទេ នៅចំពេលដែលការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ យ៉ាងណាមិញ បើតាមការព្យាករ ផលិតកម្មកៅស៊ូ ទំនងជាធ្លាក់ចុះប្រមាណ ៥% នៅឆ្នាំនេះ ខណៈដែលការរាតត្បាតនៃមេរោគកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការកៅស៊ូ ហើយវាក៏បានអូសទាញឲ្យឧស្សហកម្មនេះ ធ្លាក់ចូលទៅក្នុងវិបត្តិផងដែរ។ នេះបើតាមការអះអាងរបស់ សមាគមប្រទេសផលិតជ័រកៅស៊ូធម្មជាតិ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

សមាគម​ប្រទេស​ផលិត​ជ័រកៅស៊ូធម្មជាតិ បាន​ចាប់ផ្ដើម​ធ្វើការព្យាករតាំងពីដើម​ឆ្នាំមក​ អំ​ពីផលិតកម្ម និងតម្រូវការ​ជ័កៅស៊ូ ដែលថា នឹងមានការកើនឡើងនៅឆ្នាំនេះ​ ប៉ុន្ដែ​មកដល់ពេលឥឡូវនេះ សមាគម​បាន​មើលឃើញថា ទិន្នផល​កៅស៊ូ​បាន​ធ្លាក់ចុះគួរឲ្យ​កត់សម្គាល់​ ជាពិសេស​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី ដែលជាប្រទេស​ផលិតជ័រកៅស៊ូ​លំដាប់ទី២ របស់ពិភពលោក ដោយសារតែ​មេរោគ​រាតត្បាត បានធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ឧស្សាហកម្មរថយន្ដ។

លោក Premadasa  អគ្គលេខាធិការ​សមាគម​ប្រទេស​ផលិត​ជ័រកៅស៊ូធម្មជាតិ​ បាន​ឲ្យដឹងថា ការផ្ទុះរាលដាល​នៃមេរោគ​កូវីដ-១៩ បានធ្វើឲ្យ​ឧស្សាហកម្ម​កៅស៊ូ​ធ្លាក់ចូល​ក្នុង​វិបត្តិមួយ ដែល​អាក្រក់បំផុត ក្នុងរយៈពេល ៣ទសវត្សរ៍​មកនេះ ហើយ​បានជំរុញឲ្យ​​ភាគីពាក់ព័ន្ធ​នៅក្នុង​ខ្សែ​ច្រវាក់​តម្លៃទាំងមូល ក៏បានធ្លាក់ចូល​ក្នុងភាពច្របូកច្របល់ដែរ។

តម្រូវការ ពី​ក្រុមហ៊ុន​ផលិត​សម្បកកង់ដូចជា Bridgestone ដែលជាក្រុមហ៊ុន​ធំជាងគេ​បំផុត​លើពិភពលោក​នោះ ក៏បាន​ធ្លាក់ចុះ​ដោយសារតែ ការផលិត​រថយន្ដ​បានធ្លាក់ចុះ ព្រោះតែ​ការផ្ទះរាលដាល​នៃមេរោគឆ្លង ហើយ​ក្រុមហ៊ុន​ជប៉ុន​មួយនេះ ក៏បាន​ផ្អាក​​ប្រតិបត្តិការរោងចក្រ​មួយចំនួន​​របស់ខ្លួន​ផងដែរ តាំងពី​ចុងខែ​មេសា និងដើមខែឧសភា។
សមាគម​ប្រទេស​អ្នផលិត​ជ័រកៅស៊ូធម្មជាតិ បានរំពឹងថា ទិន្នផល​កៅស៊ូ​នៅឆ្នាំប្រទេស​ឥណ្ឌូនេស៊ី​នៅឆ្នាំនេះ អាចនឹង​ធ្លាក់ចុះ ១២,៦​% មកនៅត្រឹម​ប្រមាណ ៣លានតោនប៉ុណ្ណោះ​ក្នុងឆ្នាំ២០២០នេះ ខណៈដែល​ប្រទេស​ផលិត​ជ័រកៅស៊ូ​លំដាប់ទី១ គឺប្រទេសថៃ នឹង​មានផលិតកម្ម​ធ្លាក់ចុះ​ប្រមាណ ១%។

ទោះយ៉ាងណា សមាគម​បាន​បញ្ជាក់ថា តម្រូវការ​កៅស៊ូ​ដើម្បី​ផលិតជា​ផលិតផលសម្ភារ​សម្រាប់​ការការពារ​មេរោគឆ្លង ក៏បាន​ចូលរួមចំណែក​ក្នុងការទូទាត់​ចំពោះ​ការធ្លាក់ចុះនៃតម្រូវការ​កៅស៊ូ​នៅក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ដ​បាន​ខ្លះផងដែរ។

តាមការប៉ាន់ស្មានរបស់សមាគម ផលិតកម្ម​កៅស៊ូសកលលោក​នៅឆ្នាំនេះ នឹងធ្លាក់ចុះ ប្រហែល​៥% មកនៅត្រឹម​តែប្រមាណជាង ១៣លានតោន​ប៉ុណ្ណោះ ខណៈដែលកាលពីដើមឆ្នាំនេះ សមាគម​ធ្លាប់​បានព្យាករថា ផលិតកម្មនឹងមានការ​កើនឡើង​ប្រហែល​ជិត ៤% និងការប្រើប្រាស់វិញនឹងកើន​ជិត​៣%។ ក៏ប៉ុន្ដែ ឥឡូវនេះ ចំពោះតម្រូវការ​កៅស៊ូ​គឺត្រូវបាន​មើលឃើញថា នឹង​ធ្លាក់ចុះ​៦% មកនៅត្រឹមប្រមាណ ១៣​លាន​តោន​ប៉ុណ្ណោះ។

កៅស៊ូ​ធម្មជា​ត្រូវបាននាំចូល​ដោយ​ប្រទេសចិន ដែលជាអ្នកប្រើប្រាស់​កៅស៊ូ​ធំបំផុត​របស់ពិភពលោកនោះ អាចនឹង​ធ្លាក់ចុះ​ប្រមាណ​ជាងជាង ៥%  ធៀបនឹងឆ្នាំមុន ពៅលគឺ​មកនៅត្រឹមប្រមាណ ៥លានតោន ខណៈដែល​តម្រូវការ​កៅស៊ូ​នៅប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់​លំដាប់ទី២ និងជាអ្នកផលិត​ជ័រកៅស៊ូដែរនោះ នឹង​មានការធ្លាក់ចុះ ជាង ​២១%ដែរ ដោយសារតែ​ប្រទេសនេះ បាន​បចាក់សោរបិទប្រទេស ដើម្បីការពារ​ការឆ្លងរាលដាលនៃមេរោគ ហើយ​ឧស្សាហកម្ម​រថយន្ដ​ក៏មានរងផលប៉ះពាល់ដែរ។

ទាក់ទិន្ននឹង​ទីផ្សារកៅស៊ូនេះដែរ បើយើង​ក្រឡេកមើល​កម្ពុជាវិញ ឃើញថា នៅខែឧសភាកន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ប្រមាណជិត ២ម៉ឺនតោន ធៀបនឹង​ខែឧសភាឆ្នាំមុន កើនឡើង​ ២២%។ ក៏ប៉ុន្ដែ ចំពោះតម្លៃកៅស៊ូវិញ កាលពីខែឧសភានេះ លក់បាន​ក្នុងតម្លៃជាមធ្យម​ជិត ១២០០ ដុល្លារអាមេរិក ថយចុះ​ជាង ២០០ ដុល្លារ បើធៀបនឹង​តម្លៃកាល​ពីខែមេសា ហើយបើធៀបនឹង​ខែឧសភា​កាលពីឆ្នាំមុន គឺថយចុះជាង ១៧០ ដុល្លារ៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនទូរគមនាគមន៍​​របស់​យោធា​វៀតណាមទទួលបាន​ភ្លើងខៀវ​ឲ្យ​បង្កើត​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស៦ រួមទាំងកម្ពុជា

ក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំបំផុត​ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់​ក្រសួងការពារជាតិវៀតណាម Viettel បានទទួល​​ភ្លើងខៀវអនុញ្ញាត​ឲ្យ​បើក​បុត្រ​ស…

ជាង១២០ប្រទេសគាំទ្រ​ឲ្យ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩

ប្រទេសជាង ១២០ មកពីជុំវិញ​ពិភពលោក គាំទ្រ​ការស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​ឆ្លងរាតត្បាត កូវីដ១៩។ នេះ​បើតាម​ការ​ចុះផ្សាយ​របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ