ការកើនខ្ពស់លើសតម្លៃ IPO ឡើងវិញ?

អ្នកជំនាញជឿជាក់ថា ភាគហ៊ុនអេស៊ីលីដា នឹងកើនខ្ពស់លើសតម្លៃ IPO ឡើងវិញឬលើសពីនេះនៅពេលដ៏ខ្លីខាងមុខនេះ


យើងសង្កេតឃើញថា តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដារបានកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅ២ថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីក្រុមហ៊ុនអេស៊ីលីដា ហ្វាយណាន់ហ្សល់ត្រាស់ ប្រកាសចូលខ្លួនមកវិនិយោគទិញភាគហ៊ុនរបស់អេស៊ីលីដាក្នុងរយៈពេល៥ឆ្នាំ។
ទីស្នាក់ការកណ្ដាលធនាគារអេស៊ីលីដា
ដោយ

ជាក់ស្ដែង នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ នៅ​ក្រោយ​បិទ​ម៉ោង​ជួញដូរ ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា​មានការ​ជួញដូរ​ដល់​ទៅ​ជាង ១៦​ម៉ឺន​ភាគហ៊ុន មាន​តម្លៃ​កើន​ដល់ ១​ម៉ឺន​២​ពាន់​១​រយ​រៀល​ក្នុង​មួយ​ភាគហ៊ុន មាន​អត្រាកំណើន​ដល់​ទៅ​១០% បន្ថែម​ទៀត បន្ទាប់​ពី​ម្សិលមិញ​បាន​កើនឡើង​ជិត​៧%​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មូល​ប​ត្រ​អេ​ស៊ី​លី​ដា ស៊ី​ឃ្យូ​រី​ធី ជឿជាក់​ថា តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា នឹង​អាច​បន្ត​កើនឡើង​ដល់​តម្លៃ IPO ឬ​អាច​លើស​ពី​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ បើ​ផ្អែក​លើ​សម្ទុះ​នៃ​ការ​ជួញដូរ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ដែល​តម្លៃ IPO ដំបូង​របស់​ភាគហ៊ុន​អេ​ស៊ី​លី​ដា មាន​តម្លៃ ១​ម៉ឺន​៦​ពាន់​២​រយ​រៀល​ក្នុង​១​ភាគហ៊ុន​។

Story: លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន​មូល​ប​ត្រ​អេ​ស៊ី​លី​ដា ស៊ី​ឃ្យូ​រី​ធី ភី​អិ​ល​ស៊ី​បាន​ចាត់​ទុក​ការ​ចូលខ្លួន​មក​វិនិយោគ​លើ​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ពី​សំណាក់​ក្រុមហ៊ុន​អេ​ស៊ី​លី​ដា​ហ្វា​យ​ណា​ន់​ហ្ស​ល់​ត្រាស់ ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​អ្នក​វិនិយោគ និង​អេ​ស៊ី​លី​ដា​ផ្ទាល់​ក្នុង​ការ​ស្តារ​តម្លៃ​ភាគហ៊ុន​ដែល​បាន​ធ្លាក់​ចុះ​មួយ​រយៈ​កន្លង​មកនេះ​។ អ្នកជំនាញ​រូប​នេះ​អះអាង​ថា តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ហក់​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ 

តាម​រយៈ​ការ​វិនិយោគ​របស់​អេ​ស៊ី​លី​ដា​ហ្វា​យ​ណា​ន់​ហ្ស​ល់​ត្រាស់ និង​ការ​រក្សា​ប្រតិបត្តិការ​រឹង​មាំ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ គួប​ផ្សំ​ការ​ដាក់​ចេញ​ផែនការ​ច្បាស់លាស់​របស់​អេ​ស៊ី​លី​ដា លោក ព្រំ វិសុទ្ធ ជឿជាក់​ថា តម្លៃ​ភាគហ៊ុន​អេ​ស៊ី​លី​ដា​នឹង​បន្ត​ហក់​ឡើង​ខ្ពស់​ស្មើភាគ​ហ៊ុន​ដែល​បាន​បោះផ្សាយ​លក់​លើក​ដំបូង ឬ​លើស​ពី​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

គួរ​រំលឹក​ថា ធនាគារ​អេ​ស៊ី​លី​ដា​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ផែនការ​វិនិយោគ​របស់​អេ​ស៊ី​លី​ដា​ហ្វា​យ​ណា​ន់​ស្សល់ ត្រាស់ ក្នុង​ការ​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​រយៈពេល​៥​ឆ្នាំ​។ ថ្នាក់ដឹកនាំ​ធនាគារ​អេ​ស៊ី​លី​ដា និង​អ្នកជំនាញ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX)​អះអាង​ថា ការ​វិនិយោគ​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​ផែនការ និង​យុទ្ធសាស្ត្រ​របស់​ភាគ​ហ៊ុ​និក​។

បើ​តាម​លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​ដា​បាន​ឲ្យ​ដឹង​ថា អេ​ស៊ី​លី​ដា​ហ្វា​យ​ណា​ន់​ហ្ស​ល់ ត្រាស់ ជា​ភាគ​ហ៊ុ​និក​ធំ​មួយ​របស់​ធនាគារ អេ​ស៊ី​លី​ដា ដែល​បាន​បង្កើត​ឡើង អនុលោម​តាម​ច្បាប់​នៃ​កម្ពុជា ដែល​មាន​គោលដៅ​លើកទឹកចិត្ត​ដល់​ធនាគារ​អេ​ស៊ី​លី​ដា​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលបំណង ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម និង​រក្សា​នូវ​សញ្ជាតិ​ជា​ក្រុមហ៊ុន​ខ្មែរ របស់​អេ​ស៊ី​លី​ដា​៕

None



អត្ថបទបន្ទាប់


ការលក់រថយន្តថ្មីក្នុងតំបន់អាស៊ានកំពុងកើនឡើងខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ

ការលក់រថយន្តថ្មីនៅក្នុងទីផ្សារប្រទេសសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន បានកើនឡើងខ្ពស់ជាលើកដំបូងនៅឆ្នាំ២០២១ ពោលគឺ ការលក់រថយន្ដថ្មីនៅទីផ្សារតំបន់ន…

តម្លៃទីផ្សារដំឡូងមីមានការប្រែប្រួលយ៉ាងណាខ្លះ នៅដើមឆ្នាំ២០២២?

ទីផ្សារដំឡូងមីនៅដើមឆ្នាំ២០២២ ហាក់មិនសូវមានការប្រែប្រួលខ្លាំងជាងឆ្នាំមុនប៉ុន្មាននោះទេ ខណៈដែលផ្ទៃដីដាំដុះក៏មានការកើនឡើតតិចតួចប៉ុណ្ណោះ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ