លោក ពូក សុភាព ប្រធានសាខាឃែសយូអាប់ ខេត្តកណ្ដាល លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទូទៅ គួរឈ្វេងយល់អំពីសេវាហាងបញ្ចាំឱ្យបានច្បាស់ មុននឹងដាក់ទ្រព្យបញ្ចាំ ដើម្បីបញ្ចៀសរាល់ការបាត់បង់ និងហានិភ័យ។
លោក បានគូសបញ្ជាក់ថា ស្របពេលដែលវិស័យសេវាបញ្ចាំកំពុងមានការរីកដុះដាល ការប្រើប្រាស់សេវាបញ្ចាំ ដែលគ្មានអាជ្ញាបណ្ណស្របច្បាប់ គឺបង្កហានិភ័យជាច្រើនដល់អ្នកប្រើប្រាស់។
លោក ពូក សុភាព៖ «ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មបញ្ចាំស្របច្បាប់ ចំណុចនេះ ខ្ញុំសុំលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ គួរតែឈ្វេងយល់ពីសេវាកម្មនេះ។ មូលហេតុ គួរឈ្វេងយល់ពីសេវាកម្មនេះ គាត់អាចទទួលបានអត្ថប្រយោជន៍ច្រើន ដូចជាបើករណីគាត់មិនបានដឹងអំពីសេវាកម្មបញ្ចាំស្របច្បាប់ទេ គាត់អាចរត់ទៅរកសេវាកម្មឯកជន ឬក៏បញ្ចាំកន្លែងណា ដែលដូចតាមទូ តាមអី កន្លែងដែលអតើមានអាជ្ញាបណ្ណត្រឹមត្រូវ អត់មានអាជ្ញាបណ្ណចេញពីក្រសួង អ៊ីចឹងទៅ ឧទាហរណ៍ថា គាត់ទៅរកឯកជន វាអាចចំណាយខ្ពស់ ឬក៏តាមទូតាមអីសព្វបែបយ៉ាង គឺទំទុកចិត្តគាត់គឺគ្មានទេ ព្រោះកន្លែងទាំងអស់នោះ អត់មានអាជ្ញាបណ្ណត្រឹមត្រូវ។ អ៊ីចឹងហើយ បើកាលអីគាត់ឈ្វេងយល់ទៅថាអ្វីជាសេវាហាងបញ្ចាំស្របច្បាប់ គាត់អាចដឹងអំពី ឃែស យូ អាប់ ទៅ គាត់អាចមកប្រើប្រាស់សេវាកម្មពីខាង ឃែស យូ អាប់ ទៅ គាត់ទទួលបានទាំងសុវត្ថិភាព និងទំនុកចិត្តចំពោះទ្រព្យបញ្ចាំរបស់គាត់»។
ឃែស យូ អាប់ ក្រុមហ៊ុនផ្ដល់សេវាបញ្ចាំ មានអាជ្ញាបណ្ណស្របច្បាប់ ផ្ដល់ជូនសេវាកម្មប្រកបដោយសុវត្ថិភាព រហ័សទាន់ចិត្ត ភាពងាយស្រួល និងទំនុកចិត្ត ចំពោះអតិថិជនទាំងអស់។
លោក ពូក សុភាព៖ «មូលហេតុ ដែលបងប្អូន ចាំបាច់ប្រើប្រាស់សេវាកម្ម ឃែស យូ អាប់ ទី១ ពាល់ព័ន្ធជាមួយសេវាកម្មមានលក្ខណៈរហ័ស ពេលដែលបងប្អូនមានឯកសារគ្រប់ត្រឹមត្រូវ អ៊ីចឹងបងប្អូនយកឯកសារមកខាងខ្ញុំមក អ្នកជំនាញខាងឃែស យូ អាប់ ពិនិត្យមើលត្រឹមត្រូវ វាយតម្លៃបានប៉ុន្មានអ៊ីចឹងទៅ មិនលើសពី៣០នាទីទេ បងប្អូននឹងបានសាច់ប្រាក់យកទៅប្រើប្រាស់»។
គួរបញ្ជាក់ថា ឃែស យូ អាប់ គឺជាក្រុមហ៊ុនបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ។ បច្ចុប្បន្ន ឃែស យូ អាប់ មានសាខាប្រតិបត្តិការចំនួន ២០សាខា ដោយបូករួមទាំងសាខាប្រេនឆាយ។ ក្នុងនោះមាន ១៥សាខា ជាសាខាផ្ទាល់របស់ក្រុមហ៊ុន។ ដោយ ឃែស យូ អាប់ សាខាខេត្តកណ្ដាល មានទីតាំងលើផ្លូវលេខ ២១បេ សង្កាត់តាខ្មៅ ទីក្រុងតាខ្មៅ ចម្ងាយប្រហែល ១៥០ម៉ែត្រពីរង្វង់មូលលោកតាម៉ៅ៕