វិស័យទេសចរណ៍​រងគ្រោះព្រោះកូវីដ-១៩

អ្នកជំនាញ៖ វិស័យទេសចរណ៍កម្ពុជា ត្រូវការពេលដល់ទៅ ៥ ឆ្នាំ ទើបអាចនឹងវិលមករកភាពប្រក្រតីវិញ


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាអាចនឹងវិលមករកភាពប្រក្រតីឡើងវិញ ដោយប្រើពេលវេលាយ៉ាងហោចណាស់ ៣ ទៅ៥ឆ្នាំ បន្ទាប់ពីជំងឺកូវីដ១៩ បានផុតរលុតបាត់ទៅវិញនៅពេលដ៏ខ្លីខាងមុខនេះ។ ការវាយតម្លៃពីស្ថានភាពបែបនេះដោយសារតែវិបត្តិនៃជំងឺសកលនេះ ត្រូវបានអូសបន្លាយពេលវេលាយូរពេក ដែលមិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅទូទាំងសកលលោកតែម្តងត្រូវរងផលប៉ះពាល់ដោយសាវិបត្តិនេះដូចគ្នា។
អង្គរវត្តរបស់​កម្ពុជា ដែលជាទិសដៅទេសចរណ៍​ទី១ សម្រាប់​ភ្ញៀវទេសចរ
ដោយ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេចរណ៍​កម្ពុជា​បានគូស​បញ្ជាក់ថា ប្រសិនបើ​នៅ​ចុង​ឆ្នាំ២០២០​នេះវ៉ាក់សាំង​បង្កា​ជំងឺកូវីដ ១៩ ត្រូវបាន​ចេញ​ដាក់​ឲ្យប្រើប្រាស់​ ទើប​ស្ថានភាព​វិស័យ​ទេសចរណ៍​នៅកម្ពុជា​អាចនឹង​ត្រឡប់​មករក​សភាព​ដើម​វិញបាន​នៅអំឡុង​ពេលយ៉ាង​តិច ៣ ទៅ៥ឆ្នាំ និងអាចលើសពីនេះបើវ៉ាក់បន្តរហូតដល់ចុងឆ្នាំ២០២១។

លោកស្រីបន្ថែមថា ស្ថិតស្ថានភាព​នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ភាគច្រើន​ត្រូវខ្លាចរអា និងបាក់ស្មារតី​គ្រប់ៗ​គ្នា​ដោយមិនចង់​ធ្វើដំណើរ​កម្សាន្ដ​ទៅកន្លែងណា​ភ្លាមៗ​នោះឡើយ ដោយម្នាក់ៗ​នៅបារម្ភ​អំពី​បញ្ហា​សុខភាព ដូច្នេះ ស្ថានភាពនេះ ក៏ត្រូវទាមទារ​ពេលវេលា​យូរទៅមុខ​ទៀតដែរ ខណៈនៅ​ប្រទេស​ផ្សេងៗ​ទៀត បើទោះបីជា មានវ៉ាក់សាំង​ក៏ពិតមែន​ក៏មិនមាន​ន័យថា វ៉ាក់សាំង​នោះប្រើប្រាស់​បានភ្លាមៗ​នោះដែរ។

លោកស្រី អះអាងទៀតថា កម្ពុជា​យើងមិន​អាច​ពឹងតែ​ភ្ញៀវ​ក្នុងស្រុក​ដើម្បីជួយ​គាំទ្រ​ដល់សេដ្ឋកិច្ច​នោះ​បានឡើយ ខណៈការ​ចេញដើរ​របស់​ភ្ញៀវ​ក្នុងស្រុក​នៅមាន​កម្រិត ដែលភាគច្រើន​នៃការធ្វើ​ដំណើរ​កម្សាន្ដ​របស់ពួកគាត់​មានតែ​នៅតាម​តំបន់​ទេសចរណ៍​ តែនៅរដូវ​កាលបុណ្យ​ទាន​តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក ហូ វណ្ណឌី សហប្រធាន​ការងារ​វិស័យ​ទេសចរណ៍ និងជាអគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​ទេចរណ៍ វើល អ៊ិចប្រេស បានឲ្យ​ដឹងដែរថា បច្ចុប្បន្ន​អ្នកដែល​រងគ្រោះធំ​ជាងគេ​បំផុត​នៅក្នុង​វិស័យ​ទេសចរណ៍នេះគឺក្រុមហ៊ុន​អាកាសចរណ៍ និងបន្ទាប់​មកមាន​ក្រុមហ៊ុន​វិនិយោគ​កន្លែង​ស្នាក់​នៅសម្រាប់​ភ្ញៀវ ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ជាដើម ហើយក្នុង​អំឡុងពេលនេះ ខេត្តដែល​រងផល​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺខេត្ត​សៀមរាប។ លោកបន្តថា​បើទោះបី​វ៉ាក់សាំង​មានក៏ដោយ​ចុះ ក៏ត្រូវការ​ពេលវេលា​ពី ៥ទៅ៧ឆ្នាំ ដើម្បីស្តារ​ស្ថានភាពនេះ នឹងត្រលប់​មកភាព​ដើម​ឡើងវិញ។

របាយការណ៍​ក្រសួង​ទេសចរណ៍ ក្នុងរយៈពេល​៩ខែ ឆ្នាំ២០២០ ទេសចរ​អន្តរជាតិ​មកទស្សនា​កម្ពុជា​មានត្រឹមតែ​ជា ១លាន២សែននាក់ ថយចុះជាង ៧៤ភាគរយ និងភ្ញៀវទេសចរ​ក្នុងស្រុក​មានជាង ៧លាន​២សែននាក់ ថយចុះជិត​៥២ភាគរយ ដែលការថយ​ចុះ​នេះ គឺដោយសារ​រងផល​ប៉ះពាល់ខ្លាំង​ពីវិបត្តិ​ជំងឺកូវីដ-១៩៕

None



អត្ថបទបន្ទាប់


រថភ្លើងលើអាកាសដំបូង​តម្លៃជិត ២ពាន់លានដុល្លារ របស់ប៉ាគីស្ថាន បើកដំណើរការហើយ!

នៅទីបំផុត ខ្សែរថភ្លើងលើអាកាស ឬហៅថា Metro លើកដំបូងរបស់ប្រទេសប៉ាគីស្ថាន ដែលបានទទួលកម្ចីពីប្រទេសចិនដើម្បីសាងសង់នោះ ត្រូវបានសម្ពោធដាក់ឲ្យដ…

គម្រោង ខុនដូ Urban Village និង​ក្រុមហ៊ុន​អចលនទ្រព្យ AP នាំយក​អំណោយ​ទៅ​ចែក​ជូន​ជនរងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ​ក្នុង​យុទ្ធនាការ “រួបរួមគ្នា​ធ្វើ​ឲ្យ​កម្ពុជា​ប្រសើរ​ឡើង”​របស់​ខ្លួន

កាលពីថ្ងៃ​ចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោងខុនដូ Urban Village ជាគម្រោងខុនដូដែលមានការ បណ្ដាក់ទុនមកពីទីក្រុងហុងកុងធំជាងគេនៅកម្ពុជា នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ