ជំនួយ​សង្គ្រោះ​ទឹក​ជំនន់ (អត្ថបទ​ក្រុមហ៊ុន)

គម្រោង ខុនដូ Urban Village និង​ក្រុមហ៊ុន​អចលនទ្រព្យ AP នាំយក​អំណោយ​ទៅ​ចែក​ជូន​ជនរងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ​ក្នុង​យុទ្ធនាការ “រួបរួមគ្នា​ធ្វើ​ឲ្យ​កម្ពុជា​ប្រសើរ​ឡើង”​របស់​ខ្លួន


កាលពីថ្ងៃ​ចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ គម្រោងខុនដូ Urban Village ជាគម្រោងខុនដូដែលមានការ បណ្ដាក់ទុនមកពីទីក្រុងហុងកុងធំជាងគេនៅកម្ពុជា នៅបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន និង ដៃគូ របស់ខ្លួនក្រុមហ៊ុនអចលនទ្រព្យ AP បានរៀបចំជំនួយសប្បុរសធម៌ តាមរយៈការនាំយកអំណោយទៅ ចែកជូនជនរងគ្រោះដោយទឹកជំនន់រាប់រយគ្រួសារនៅក្នុងខណ្ឌដង្កោ ដែលបច្ចុប្បន្ននេះពួកគេកំពុង តែជួបប្រទះនូវផលលំបាកផ្សេងៗដោយការវាយលុកនៃទឹកជំនន់ក្នុងតំបន់នេះ។
គម្រោង ខុនដូ Urban Village និង​ក្រុមហ៊ុន​អចលនទ្រព្យ AP នាំយក​អំណោយ​ទៅ​ចែក​ជូន​ជនរងគ្រោះ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ​ក្នុង​យុទ្ធនាការ “រួបរួមគ្នា​ធ្វើ​ឲ្យ​កម្ពុជា​ប្រសើរ​ឡើង”​របស់​ខ្លួន
ដោយ

ក្នុងពេលសម្ដែងមតិស្វាគមន៍នៅចំពោះមុខជនរងគ្រោះដោយទឹកជំនន់រាប់រយនាក់ លោក Ben Li ដែលជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូ Urban Village បាន​សម្តែងការអាណិតអាសូរ និងលើកទឹកចិត្តពួកគេឲ្យនៅតែបន្ដមានក្ដីសង្ឃឹមនៅក្នុងកំឡុងពេលដ៏លំបាកនេះ។

លោក Ben Li បានមានប្រសាសន៍ថា “គ្រួសាររបស់ខ្ញុំបានមកធ្វើជំនួញក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំមកហើយ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា។ ទីនេះគឺជាផ្ទះរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានឃើញព័ត៌មាន ដែលមានផ្ទះសម្បែង អាជីវកម្ម និង ចំការ ជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់នោះ ខ្ញុំពិតជាមានអារម្មណ៍ពិបាកចិត្តណាស់។”

“ការប្រឈមមុខជាមួយផលលំបាកពីគ្រោះទឹកជំនន់តែម្នាក់ឯង វាមិនងាយស្រួលនោះទេ។ តោះយើងនាំគ្នាកាន់ដៃគ្នា ហើយយើងនឹងឆ្លងកាត់គ្រោះទឹកជំនន់នេះជាមួយគ្នា។ តោះយើងរួមគ្នាធ្វើឲ្យ កម្ពុជាប្រសើរឡើងជាមួយគ្នា។” លោក Ben Li បានមានប្រសាសន៍បន្ថែម។ 

លោក Ben Li ដែលជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូ Urban Village និងសហការី​ ចែកអំណោយជូន​ជនរងគ្រោះ​ដោយសារទឹកជំនន់ នៅខណ្ឌដង្កោរ ភ្នំពេញ។

លោក Ben Li ក៏បានបញ្ជាក់បន្ថែមទៀតថាកម្មវិធីជំនួយសប្បុរសធម៌នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើការទាំងយប់ថ្ងៃដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាជនរងគ្រោះ និង ការបំផ្លិចបំផ្លាញផ្សេងៗដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេស។ 

“គម្រោង Urban Village គាំទ្រទៅដល់សកម្មភាពនៃការផ្ដល់ជូនត្រឡប់វិញទៅសហគមន៍ ជាពិសេសនៅក្នុងអំឡុងពេលដែលមានតម្រូវការខ្លាំង។ បន្ទាប់ពីមានព្យុះភ្លៀងមេឃនឹងស្រលះ។” លោក Ben Li បានមានប្រសាសន៍បន្ថែម។

លោក អ៊ា ចរិយា ប្រធានក្រុមហ៊ុនអចលនទ្រព្យ AP Real Estate ដែលបានដឹកនាំក្រុមការងាររបស់ លោកចូលរួមក្នុងព្រឹត្តិការណ៍នេះបានលើកឡើងថា លោកសង្ឃឹមថាកម្មវិធីជំនួយសប្បុរសធម៌នេះ នឹងជួយផ្សព្វផ្សាយអំពីវប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក ៖ ”ការចូលរួមចំណែកក្នុងសង្គម គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ហើយការជួយអ្នកដ៏ទៃដែលកំពុងជួប ការលំបាកគឺជារឿងចាំបាច់ ដែលយើងគួរតែធ្វើទៅតាមលទ្ធភាពដែលយើងមាន។ ក្រៅពីនេះការជួយ អ្នកដ៏ទៃក៏ធ្វើឲ្យយើងមានអារម្មណ៍ល្អជាមួយខ្លួនឯងផងដែរ។  ដូច្នេះការចូលរួមចំណែកនៅក្នុងកម្មវិធី នេះគឺដើម្បីលើកកម្ពស់វប្បធម៌នៃការចេះជួយគ្នា និងបង្ហាញពីការយកចិត្តទុកដាក់ ការព្រួយបារម្ភ និងការចែករំលែកនូវក្តីស្រលាញ់របស់យើងទាំងអស់គ្នាទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាកដោយសារបញ្ហាគ្រោះទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញនេះ។” លោក អ៊ា ចរិយា បានមានប្រសាសន៍។ 

សរុបមកគ្រួសាររងគ្រោះចំនួន ៣០០ មកពីភូមិចំនួន៦ផ្សេងៗគ្នានៅក្នុងសង្កាត់ ទៀន ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បានទទួលនូវអំណោយ រួមមាន អង្ករ  ត្រីខ  មី  ទឹកស៊ីអ៊ីវ និង ថវិការមួយចំនួន៕

លោក Ben Li ដែលជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូ Urban Village និងសហការី​ ចែកអំណោយជូន​ជនរងគ្រោះ​ដោយសារទឹកជំនន់ នៅខណ្ឌដង្កោរ ភ្នំពេញ។
លោក Ben Li ដែលជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូ Urban Village និងសហការី​ ចែកអំណោយជូន​ជនរងគ្រោះ​ដោយសារទឹកជំនន់ នៅខណ្ឌដង្កោរ ភ្នំពេញ។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យទេសចរណ៍កម្ពុជា ត្រូវការពេលដល់ទៅ ៥ ឆ្នាំ ទើបអាចនឹងវិលមករកភាពប្រក្រតីវិញ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាអាចនឹងវិលមករកភាពប្រក្រតីឡើងវិញ ដោយប្រើពេលវេលាយ៉ាងហោចណាស់…

ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​វិស័យ​យោធា​ជាមួយ​​អាមេរិក ក្រោយ​ការប្រឈមមុខគ្នា​តាមព្រំដែនជាមួយចិន

ព័ត៌មាន
សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បាន​បញ្ជាក់​សាជាថ្មី​នូវ​ទំនាក់​ទំនង​វិស័យ​ការពារ​និង​សន្តិសុខ​របស់ពួកគេ នៅខណៈ​ដែល​ទីក្រុងវ៉ាស៊ីនតោន​បន្ត​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ