វិស័យរ៉ែ

អ្នកជំនាញព្រមានពីវិបត្តិផ្គត់ផ្គង់លើសតម្រូវការ​ ក្រោយលោកខាងលិច សម្រុកវិនិយោគលើរ៉ែកម្រ


ក្រុមអ្នកជំនាញព្រមានថា បណ្តាប្រទេសលោកខាងលិច កំពុងបោះទុន​វិនិយោគយ៉ាងសម្បើម​រហូតដល់ទៅរាប់សិបពាន់លានដុល្លារលើរ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ប៉ុន្តែបទពិសោធ​កន្លងមកបង្ហាញថា កិច្ចខិតខំប្រឹងប្រែងបែបនេះជួន​កាលអាចនាំឱ្យមានញ្ហាធំជំនួសឱ្យភាពជោគជ័យទៅវិញទេ ​ព្រោះ​វាអាចបង្ក​វិបត្តិផ្គត់​ផ្គង់​ច្រើន​លើស​លប់ ធៀបនឹងតម្រូវការជាក់ស្ដែង។ នេះបើ​យោង​តាមការចុះផ្សាយរបស់​ទីភ្នាក់​ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ ខែឧសភា។
វិស័យរ៉ែ
ដោយ

រដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិច កំពុងបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីទទួលបានរ៉ែសំខាន់ៗ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអន្តរជាតិ ព្រមានថា ការធ្វើបែបនេះប្រឈមហានិភ័យបង្កវិបត្តិផ្គត់ផ្គង់ច្រើនលើសលប់ក្នុងទីផ្សារនាពេលអនាគត។
ទិន្នន័យបានបង្ហាញថា សហរដ្ឋអាម៉េរិក បានប្តេជ្ញាបោះទុនវិនិយោគជាង២០ពាន់លានដុល្លារ ខណៈអូស្ត្រាលី បានបោះទុនយ៉ាងតិច១៣ពាន់លានដុល្លារ សម្រាប់ជួយគាំទ្រដល់ឧស្សាហកម្មរ៉ែ ការស្តុកទុក និងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការបោះទុនវិនិយោគយ៉ាងសម្បើមដែលគ្មានការសម្របសម្រួលបានល្អ អាចនាំឱ្យការផលិតរ៉ែកម្រច្រើនលើសលប់ បើធៀបនឹងតម្រូវការជាក់ស្ដែង ហើយជាលទ្ធផលនឹងបណ្តាលឱ្យតម្លៃរ៉ែកម្រធ្លាក់ចុះខ្លាំងដូចករណី វិបត្តិប៊ឺនៅអឺរ៉ុប និងវិបត្តិរ៉ែដែក កាលពីប៉ុន្មានទសវត្សរ៍មុន។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការឧបត្ថម្ភសរុបបញ្ចូលគ្នាពីប្រទេសជាច្រើនជុំវិញពិភពលោកប្រហែលជាមានទំហំលើសទីផ្សារពិតប្រាកដនៃវិស័យរ៉ែខ្លះៗរួចទៅហើយ ដោយបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែង។ ដូចនេះ រដ្ឋាភិបាលនានា អាចនឹងជួយរក្សាស្ថិរភាពទីផ្សារតាមរយៈការស្តុកបម្រុងទុក និងការទិញដែលមានការគ្រប់គ្រងត្រឹមត្រូវ។
បច្ចុប្បន្ន ស្តុករ៉ែសំខាន់ៗនៅតែមានកម្រិតតិចតួច ហើយមិនទាន់ជះផលប៉ះពាល់ដល់ទីផ្សារនៅឡើយទេ ខណៈអូស្ត្រាលី បញ្ជាក់ថា គោលនយោបាយរបស់ខ្លួននឹងផ្តោតលើការវិនិយោគតាមគម្រោងជាក់លាក់ ជាជាងការជំរុញផលិតកម្មទ្រង់ទ្រាយធំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហេតុអ្វីបានជាប្រេងរុស្ស៊ី កំពុងហូរចូលសិង្ហបុរី កាន់តែច្រើន​?

ការនាំចេញ​ប្រេង​ឥន្ធនៈ​​របស់រុស្ស៊ី ទៅកាន់ប្រទេសសិង្ហបុរី បានកើនឡើង​យ៉ាង​​គំហុកឈាន​ដល់កម្រិតខ្ពស់បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល១ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ