ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត

តើ​«ព័ត៌មាន​មិន​ពិត»​នៅ​លើ​ Facebook អាច​នឹង​រំខាន​ដល់​ការ​បោះ​ឆ្នោត​នៅ​បារាំង ដូច​នៅ​អាមេរិក​ដែរ ឬ​ទេ?


បណ្ដាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក និងបណ្ដាញ​ផ្សេង​ទៀត​ស្រដៀង​គ្នា​នេះ បាន​បង្ក​ភាព​ចម្រូង​ចម្រាស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក។
ហ្វេសប៊ុក​ចាត់​វិធានការ​ប្រឆាំង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​មុន​ការ​បោះឆ្នោត​នៅ​បារាំង

មានការចោទប្រកាន់ថា ការចែករំលែកផ្សព្វផ្សាយ​«ព័ត៌មាន​មិន​ពិត» ឬ fake news តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើរ​តួនាទី​មួយ​ផ្នែក​នៅ​ពីក្រោយ​​ជ័យ​ជំនះ​របស់​លោក ដូណាល់ ត្រាំ ដែល​ទើប​ស្បថ​​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥ កាល​ពី​ខែ​មុន។

ភ្លាមៗបន្ទាប់ពីមាន​ការ​ចោទ​ប្រកាន់​នេះ ស្ថាបនិក​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក លោក Mark Zuckerberg បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​«ព័ត៌មាន​មិន​ពិត» នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​មែន ប៉ុន្តែ លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ការពារ​ប្រសើរ​ជាង​ព្យាបាល

ដោយមានមេរៀនពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្រុមហ៊ុនអ៊ិនថឹណិតយក្សចំនួន ២ គឺ Facebook និង Google បានរួមដៃគ្នាជាមួយស្ថាប័នសារព័ត៌មានធំៗ ដើម្បីទប់ស្កាត់ការចែករំលែក«ព័ត៌មានមិនពិត» នៅក្នុងប្រទេសបារាំង នៅមុនការបោះឆ្នោតប្រធានាធិបតីបារាំង។ ប្រទេសបារាំងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែមេសា ឆ្នាំ២០១៧។

សារព័ត៌មានធំៗ រួមមាន AFP, L’ Express និង Le Monde និងសារព័ត៌មានមួយចំនួនទៀត បានចូលរួមសហការនៅក្នុងយុទ្ធនាការនេះ។

Facebook មានអ្នកប្រើប្រាស់ ២៤លាននាក់ នៅក្នុងប្រទេសបារាំង ដែលចំនួននេះស្មើនឹងជាង ១ភាគ៣ នៃប្រជាជនសរុបរបស់ប្រទេសនេះ។ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត Facebook ពឹងផ្អែកលើអ្នកប្រើប្រាស់ក្នុងការឲ្យសញ្ញាទៅលើព័ត៌មានណាមួយដែលសង្ស័យថាជាព័ត៌មានមិនពិត រួចហើយស្ថាប័នព័ត៌មានជាដៃគូនឹងផ្ទៀងផ្ទាត់ថាតើវាជាព័ត៌មានមិនពិត ឬយ៉ាងណា។ 

បន្ទាប់មក បើគេចាត់ទុកថាព័ត៌មានណាមួយជាព័ត៌មានមិនពិត នោះ Facebook នឹងដាក់សញ្ញាប្រាប់ថា «ព័ត៌មាននេះត្រូវគេជំទាស់» ដើម្បីប្រាប់អ្នកអានឲ្យដឹង។

ជាមួយគ្នានេះដែរ Facebook ក៏គាំទ្រដល់គំនិតផ្ដួចផ្ដើមដាច់ដោយឡែកមួយទៀតរបស់ Google ដែលមានឈ្មោះថា «CrossCheck» ដែលណែនាំអ្នកប្រើប្រាស់ឲ្យបញ្ជូនអត្ថបទដែលគេសង្ស័យថា មិនពិត ទៅកាន់គេហទំព័រជាក់លាក់មួយ ដើម្បីធ្វើការស៊ើបអង្កេត។ 

នៅឯប្រទេសអាល្លឺម៉ង់ Facebook ក៏កំពុងចាត់វិធានការប្រឆាំងនឹងព័ត៌មានមិនពិត នៅទីនោះដែរ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់បានសម្ដែងការបារម្ភថា ដំណឹង ឬព័ត៌មានមិនពិត និងពាក្យសម្ដីញុះញង់ការស្អប់ខ្ពើមនៅលើអ៊ិនថឹណិត អាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតសហព័ន្ធ នាខែកញ្ញាខាងមុខនេះ។

ចំពោះនៅប្រទេសបារាំង និងនៅប្រទេសអាល្លឺម៉ង់ គេនឹងរង់ចាំមើលថា តើអាចនឹងមានបញ្ហាការផ្សព្វផ្សាយ«ព័ត៌មានមិនពិត» ជុំវិញការបោះឆ្នោត ដូចនៅអាមេរិក ឬយ៉ាងណា?៕ 




អត្ថបទបន្ទាប់


អ្នក​កាសែត​ស៊ើប​អង្កេត ម៉ៃ ទិត្យថារ៉ា បើក​សាលា​ជួយ​ក្មេង​ជាង​៥០០​នាក់

លោក ម៉ៃ ទិត្យថារ៉ា ដែលគេស្គាល់ថា ជា​អ្នក​កាសែត​ស៊ើប​អង្កេត​ដែល​សរសេរ​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​អំពើ​ពុករលួយ​ធំៗ​នៅ​កម្ពុជា ក្រៅ​ព…

កម្ពុជា​ត្រូវការ​ថវិកា​១៣​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ

ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមំា​យូរ​អង្វែង​នៅ​លើ​ឆាក​អន្តរជាតិ ប្រទេស​កម្ពុជា​ចំាបាច់​ណាស់​ត្រូវតែ​ពង្រីក​វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ