រោងចក្រជាកន្លែងសុវត្ថិភាពជាងគេបើធៀបនឹងកន្លែងផ្សេងទៀត

ក្រសួងការងារ៖ រោងចក្រជាកន្លែងសុវត្ថិភាពបំផុត ក្នុងការជៀស ផុតពីការឆ្លងមេរោគ Covid-19


បញ្ហា Covid-19 កំពុងមានការកើនឡើងនូវករណីឆ្លងនៅកម្ពុជា សរុបមានរហូតដល់ទៅ ៣៧ ករណីហើយ គិតមកទល់រសៀលថ្ងៃទី ១៩ ខែមីនា។ បញ្ហានេះ បានជំរុញឲ្យរាជរដ្ឋាភិបាល បានសម្រេចប្រកាសបិទបណ្ដោះអាសន្ននូវកន្លែងជួបជុំជាច្រើនផងដែរ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា បើនិយាយពីកន្លែងសុវត្ថិភាពពីការឆ្លងមេរោគ Covid-19 វិញ ចំពោះកម្មករធ្វើការងារក្នុងរោងចក្រកាត់ដេរ គឺមានសុវត្ថិភាពបំផុត បើធៀបនឹងកន្លែងផ្សេងទៀត ដូចជាភោជនីយដ្ឋានជាដើម។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា រោងចក្រ​គឺជា​កន្លែង​សុវត្ថិភាព​បំផុត ព្រោះតែ​វា​មិនមែន​ជា​កន្លែង​ដែល​មាន​ជនបរទេស​ចេញចូល​នោះ​ទេ ហើយ​កម្មករ​ក​ម្មាកា​រិ​នី មិនសូវ​មាន​ពេល​ចេញ​ដើរ​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ខាងក្រៅ​ច្រើន​នោះ​ទេ ពោល​គឺ​ពួក​គេ ច្រើន​តែ​ចេញពីផ្ទះ​មក​ធ្វើការ និង​ចេញពី​ធ្វើការ​ទៅ​ផ្ទះ​តែ​ប៉ុណ្ណោះ​។

ឯកឧត្តម ហេង សួរ មាន​ប្រសាសន៍​ថា «​នៅ​កន្លែង​រោងចក្រ មិនមែន​ជា​កន្លែង​ដែល​ជនបរទេស​ចេញចូល​ទេ ចឹ​ង​វា​ជា​កន្លែង​ដែល​សុវត្ថិភាព​បំផុត​តាំង​ដើម​មក ហើយ​ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករ​ក​ម្មា​រិ​នី​របស់​យើង​គឺ​ខុស​ពី​យើង មាន​ន័យ​ថា ម៉ោង​ធ្វើការ​គឺ​គាត់​មក​ធ្វើការ ពេល​ដែល​ចប់​ធ្វើការ​គឺ​គាត់​ទៅ​ផ្ទះ​ត្រង់ ដែល​មិន​មាន​ចលនា​ទាក់ទង​ជាមួយ​មនុស្ស​ខាងក្រៅ​ទេ ហើយ​មក​ដល់​ពេល​នេះ រោងចក្រ​នៅ​តែ​ជា​កន្លែង​សុវត្ថិភាព​បំផុត បើ​ធៀប​ជាមួយ​កន្លែង​ផ្សេង​ទៀត ដូច​ជា​ភោជនីយដ្ឋាន​ជាដើម​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រូប​នេះ បាន​បន្ថែម​ទៀត​ថា សម្រាប់​រោងចក្រ​ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​មាន​វត្ថុធាតុដើម​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​មក​នោះ  រួម​ទាំង រោងចក្រ​ទាំងអស់​នៅ​កម្ពុជា បាន​អនុវត្ត​នូវ​វិធាន​អនាម័យ​បាន​យ៉ាង​ល្អ ដោយ​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ និង​អង្គការ​សុខភាព​ពិភពលោក​។

បើ​តាម ការ​អះអាង របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា មាន​រោងចក្រ​ចំនួន​១៧ រោងចក្រ​ហើយ ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​វត្ថុធាតុដើម​ចំនួន​៧​នាវា បាន​ដឹក​មក​ដល់​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​សកម្មភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​កំពុង​តែ​រីក​រាលដាល​។យ៉ាងណាមិញ​ទោះបីជា​វត្ថុធាតុដើម​ចំនួន​៧​នាវា​ចំនួន​បាន​ជួយ​អោយ​រោងចក្រ​ជិត ២០​រោងចក្រ​បើក​ដំណើរការ​ឡើង​វិញ​មែន ក្រសួង​ការងារ ចង់​ឲ្យ​មាន​វត្ថុធាតុដើម​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ឲ្យ រោងចក្រ​ផ្សេង​ៗ​ទៀត អាច​បន្តការងារ​ដោយ​រលូន និង​បាន​យូរអង្វែង​ជាង​នេះ​៕

None



អត្ថបទបន្ទាប់


ទំនិញចាប់ផ្ដើមកកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្រោយមានការប្រកាសបិទការធ្វើដំណើរបណ្ដោះអាសន្ន

ក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជានៅត្រឹម ម៉ោង សូន្យថ្ងៃទី ១៨ ខែមីនាដោយមិនបានជូនដំណឹងជាមុននោះ កាលពីម្សិលមិញនេះ ក្រសួងការបរទេសកម្ព…

រដ្ឋមន្ត្រីកសិកម្ម៖ ខេត្តត្បូងឃ្មុំប៉ះពាល់ខ្លាំងជាងគេ ក្រោយពីការបិទព្រំដែនភ្លាមៗដោយប្រទេសវៀតណាម

ក្រោយវៀតណាមសម្រេចបិទច្រក​ព្រំដែនភ្លាមៗ ជាមួយកម្ពុជា មានពលរដ្ឋ និងទំនិញជាច្រើនបានកកស្ទះនៅតាមបណ្តាច្រកព្រំដែនកម្ពុជាវៀតណាមជាច្រើនកន្លែង។ ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ