ចលនាទេសចរណ៍ក្រោយការបិទខ្ទប់

ចុងសប្តាហ៍មុននេះ ភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ បានចេញដើរកម្សាន្ដតាមរមណីដ្ឋាន


ក្រោយពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លើកលែងតំបន់ខ្លះនៅបន្តការបិទខ្ទប់នោះ គេសង្កេតឃើញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហាក់មានកំណើនជាបណ្តើរៗឡើងវិញ ជាពិសេសការធ្វើដំណើរទៅតាមបណ្តាខេត្ត។ ប៉ុន្តែ ចំពោះការធ្វើដំណើរលក្ខណៈទេសចរណ៍ នៅតាមរមណីយដ្ឋាននានាវិញត្រូវបានមន្ត្រីជំនាញទេសចរណ៍អះអាងថា ហាក់នៅមានចំនួនតិចតួចនៅឡើយទេ។
ចុងសប្តាហ៍មុននេះ ភ្ញៀវទេសចរតិចតួចប៉ុណ្ណោះ បានចេញដើរកម្សាន្ដតាមរមណីដ្ឋាន
ដោយ

លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ក្រុមការងារខេមបូណូមីសថា ថ្វីត្បិតតែលោកទាន់បូកសរុបរបាយការណ៍ច្បាស់ជុំវិញភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅចុងសប្តាហ៍នេះក៏ដោយ តែលោកអាចសន្និដ្ឋានបឋម មិនសូវមានភ្ញៀវទេសចរណ៍ទៅកម្សាន្តតាមរមណីយដ្ឋាននានានៅខេត្តសៀមរាបនោះទេ ដោយពលរដ្ឋដែលធ្វើដំណើរមកខេត្តសៀមរាបភាគច្រើននោះ គឺមកលេងស្រុកកំណើតនោះទេ ក្រោយពីខកខានជិតមួយខែ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ចំណែកនៅឯខេត្តកំពតឯណេះវិញ ក៏មិនខុសគ្នាដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ក្រុមការងារខេមបូណូមីសដែរថា ខេត្តកំពតក៏មិនសូវមានភ្ញៀវទេសចរទៅកម្សាន្តច្រើនដែរ ពោលគឺ កាលពីមុនព្រឹត្តការណ៍ ២០កុម្ភៈ សម្រាប់រមណីយដ្ឋានទឹកឈូមួយ មានភ្ញៀវទៅលេង ៧០០ ទៅ៨០០ឡាន តែចុងសប្តាហ៍មុននេះ មានមិនដល់ ១០០ឡានផង។

ចំពោះរមណីយដ្ឋាននានានៅក្នុងខេត្តមណ្ឌលគិរីឯណេះវិញ ត្រូវបានលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី អះអាងថា ចាប់ផ្តើមមានតិចតួចឡើងវិញហើយ ដែលយ៉ាងហោចណាស់ក៏គ្រាន់បើជាងកាលពីមិនទាន់បិទបញ្ចប់រាជធានីភ្នំពេញដែរ។ លោក ងិន សុវិមាន បានបន្ថែមថា ចាប់តាំងពីស្ថានភាពជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរ ពោលគឺក្រោយផ្ទុះព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈមក  មិនត្រឹមតែភ្ញៀវទេសចរទេ ដែលមានការការពារប្រសើជាងមុន សូម្បីប្រជាពលរដ្ឋនិងអាជីករនៅក្នុងខេត្ត ក៏ចេះអនុវត្តការការពារខ្លួនកាន់តែល្អប្រសើជាងមុនដែរ។

បើតាមការរំពឹងទុករបស់ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង៣នេះ ស្ថានភាពទេសចរណ៍ល្អប្រសើរ ឬយ៉ាងណា មិនទាន់ព្យាករណ៍បាននៅឡើយទេ ដោយត្រូវរង់ចាំមើលថា តើស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ ធូរស្បើយបានកម្រិតណា ខណៈបច្ចុប្បន្នចំនួនអ្នកឆ្លងនៅតែមានខ្ទង់រាប់រយនាក់នៅឡើយ៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋី, ​តារាភាពយន្ត, ​គ្រួសារអ្នកមាន​នៅឥណ្ឌា ចាកចេញទៅក្រៅប្រទេស​ដើម្បីគេចពីកូវីដ-១៩

មហាសេដ្ឋី តារា​ភាពយន្តបូល្លីវូដ និង​គ្រួសារអ្នកមាន​ថ្នាក់លើ​មធ្យមជាច្រើន​នៅក្នុងប្រទេសឥណ្ឌា នាំគ្នា​រត់ភៀសខ្លួនចេញពី​វិបត្តិ​កូវីដ-១៩ ដែលក…

កម្ពុជានាំចេញទំនិញទៅវៀតណាមកើន ៤៤៣% នៅ៣ខែដើមឆ្នាំនេះ

ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការប្រែប្រួលហើយ។ ប្រែប្រួលនៅត្រង់ថា កាលពីមុនធ្លាប់តែវៀតណាមធ្ងន់ជាងជាប់ជានិច្ច ប៉ុន្ដែឥឡូវនេះ កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ