ហ្វាំងឡង់ និងស៊ុយអែតសន្យាពួតដៃគ្នាយកឈ្នះតួកគី ដើម្បីចូលជាសមាជិកពេញសិទ្ធិណាតូឱ្យបាន


នាយករដ្ឋមន្រ្តីហ្វាំងឡង់នាពេលថ្មីៗនេះបានសន្យាថា ប្រទេសខ្លួននិងប្រទេសស៊ុយអែតនឹងចូលជាសមាជិកពេញសិទ្ធិ ពេញមុខពេញមាត់ របស់អង្គការសម្ព័ន្ធយោធាណាតូ ឱ្យនៅក្នុងពេលដំណាលគ្នា បើទោះបីជាមានការរាំងស្ទះពីប្រទេសតួកគីក៏ដោយ។ តួកគីដែលគេអាចនិយាយបានថា ជាឆ្អឹងទទឹងករបស់ប្រទេសដែលធ្លាប់តែអព្យាក្រឹតទាំងពីរនេះ ក្នុងដំណើរការចូលរួមជាមួយអង្គការ NATO ក្រោមហេតុផលមួយចំនួន។ នេះបើតាមការចុះផ្សាយដោយ រ៉យទ័រ។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ និងនាយករដ្ឋមន្ត្រីស៊ុយអែត
ដោយ

ដើម្បីចូលណាតូបាន ស៊ុយអែត និងហ្វាំងឡង់ ត្រូវការសច្ចាប័នដែលអនុម័តដោយសភារបស់ប្រទេសសមាជិកណាតូទាំងអស់៣០ ខ្វះតែមួយសម្លេងក៏មិនបានដែរ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានស្នើចូលរួមសម្ព័ន្ធណាតូកាលពីខែឧសភា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែបានរត់រងការជំទាស់ជាងហូរហែ ពីប្រទេសតួគី ដែលបានចោទប្រកាន់ប្រទេសទាំងពីរថា ផ្តល់ជម្រកដល់ក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលតួគឺ ប៉ុន្តែក្នុងនោះស៊ុយអែតរងការព្រមានខ្លាំងជាងគេពីរដ្ឋាភិបាលក្រុងអង់ការ៉ា។ តួគីម្តងជាពីរដងបានព្រមានថា ទាល់តែស៊ុយអែតបញ្ជូនជនសង្ស័យភេរវករមកឱ្យតួគីតាមកិច្ចព្រមព្រៀងត្រីភាគីកន្លងមក ទើបសភារបស់ខ្លួនព្រមផ្តល់សច្ចាប័នឱ្យចូលជាសមាជិករបស់ណាំតូ។

នៅចំពោះមុខបញ្ហានេះ នាយករដ្ឋមន្រ្តីស្ត្រីហ្វាំងឡង់ Sanna Marin លើកឡើងថា បើទោះប្រធានាធិបតីតួគីមានបញ្ហាជាមួយស៊ុយអែតជាជាងប្រទេសលោកស្រីក៏ដោយចុះ តែហ្វាំងឡង់នឹងមិនទុកស៊ុយអែតចោលឡើយ។ លោកស្រីថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ដែលហ្វាំងឡង់ និងស៊ុយអែតនឹងចូលរួមជាមួយណាតូក្នុងពេលជាមួយគ្នា។

ដោយឡែក នាយករដ្ឋមន្ត្រីស៊ុយអែតលោក អហ្វ គ្រីស្តឺស៊ុន(Ulf Kristersson) ដែលទើបចូលកាន់តំណែងកាលពីសប្តាហ៍មុនបាននិយាយថា យើងបាននិងកំពុងបោះជំហានទៅមុខជាមួយគ្នា ជាមួយនឹងមហិច្ឆតាដូចគ្នា។

នាយករដ្ឋមន្ត្រីស៊ុយអែតរូបនេះ អះអាងថា វាជារឿងស្របតាមច្បាប់កំណត់ ដែលសមាជិកភាពរបស់ប្រទេសទាំងពីរត្រូវទទួលបានការទទួលស្គាល់ពីតួគី ហេតុនេះហើយលោកនឹងជួបជជែកជាមួយ ប្រធានាធិបតីតួគី លោក អ៊ែរ ដូហ្កានក្នុងពេលឆាប់ៗខាងមុខ។ ប្រភពពព័ត៌មានក្នុងស្រុក ចុះផ្សាយថាតួគីបានអញ្ជើញលោក គ្រីស្តឺស៊ុន ចូលរួមកិច្ចប្រជុំទ្វេភាគីនៅទីក្រុងអង់ការ៉ាប្រហែលជានៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំនេះ។

គួររំឭកថា តាំងតែពីបានស្នើចូលរួមជាមួយណាតូកាលពីខែឧសភា ហ្វាំងឡង់ និងស៊ុយអែត ទទួលការចោទសួរជំទាស់ពីតួគីជាហូរហែ។ លើកចុងក្រោយបំផុតដែលប្រធានាធិបតីតួគីបង្ហាញការជំទាស់គឺកាលពីដើមខែតុលា។

គួរបញ្ជាក់ថា ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហ្វាំងឡង់ និងស៊ុយអែតកែប្រែគោលនយោបាយអព្យាក្រឹតរាប់សិបឆ្នាំរបស់ខ្លួន ដោយបែរមកដាក់ពាក្យចូលជាមួយសម្ព័ន្ធយោធាណាតូ ដើម្បីបានខ្នងបង្អែកការពារសន្តិសុខជាតិ។ ក្រោយត្រូវបានរដ្ឋណាតូទាំងអស់ចុះហត្ថលេខាលើពិធីសារចូលជាសមាជិករួច នីតិវីធីបន្ទាប់សម្រាប់សមាជិកភាពណាតូរបស់ប្រទេសទាំងពីរនៅជាប់គាំងដោយសារសភាតួគី និងហុងគ្រីដែលមិនទាន់ផ្តល់សច្ចាប័នឡើយ៕




អត្ថបទបន្ទាប់


ឥណ្ឌាប្រកាសនឹងបន្ដរឹតត្បិតការនាំចេញស្ករសនៅឆ្នាំក្រោយទៀត ប៉ុន្ដែអាចនឹងបន្ធូរបន្ថយលើកូតានាំចេញ

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងបន្តរឹតត្បិតការនាំចេញស្ករសក្នុងរយៈពេលពេញមួយឆ្នាំទៀត ពោលគឺពីពេលនេះរហូតដល់ខែតុលាឆ្នាំ២០២៣ ក៏ប៉ុន្…

កត្ដាអ្វីជំរុញឲ្យរុស្ស៊ីផ្អាកការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីសមុទ្រខ្មៅឡើងវិញ?

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី ២៩ តុលា បានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ ដែលមានអង្គការសហប្រជាជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ