Advertisement
ពលករ​ក្រៅ​ប្រទេស និង​ការបង់រំលស់​ផ្ទះ

ឯកឧត្តម ជា សុផារ៉ា ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​រដ្ឋ​ជួយ​ពលករ​ក្រៅ​ប្រទេស​អាច​ទិញ​ផ្ទះ​បង់​រំលស់


ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្នើ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំង​អស់​ ឲ្យ​ជួយ​គិតគូរ​ធ្វើ​យ៉ាង​ណា សហការ​ជាមួយ​នឹង​ក្រសួង ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រួល​ដល់​ពលករ ដែល​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស អាច​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្រុក​សម្រាប់​រស់នៅ​ក្រោយ​ពី​ពួកគាត់​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិញ។
ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។
ដោយ
Advertisement

ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា ក៏​ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​ពលករ​ក្រៅ​ប្រទេស​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បង់​រំលស់ ដូច​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ដែរ។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​កត់​សម្គាល់​ឃើញ​ថា ពលករ​នៅ​ក្រៅ​ប្រទេស​មាន​លទ្ធភាព​ច្រើន ហើយ​ពួកគាត់​ក៏​អាច​ជា​ក្រុម​អតិថិជន​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​រហូត​ដល់​រាប់​លាន​នាក់ និង​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត ប្រមាណ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ផង​ដែរ។ 

ឯកឧត្តម ជា សុផារ៉ា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ឥឡូវ យើង​ជួយ​គិត​ពិចារណ​គ្នា​បន្តិច​មើល៍ បច្ចុប្បន្ន ពលករ​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​១​លាន ២​សែន​នាក់ និង​បាន​ផ្ញើ​លុយ​មក​ស្រុក​វិញ ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដ្បិតថា ពួកគាត់​នៅ​ក្រៅ​ប្រទេស​មែន តែ​ឪពុក​ម្ដាយ ប្រពន្ធ​កូន​នៅ​ស្រុក អ៊ីចឹង​លុយ​ហូរ​ចូល​តាម​ណា? ដើម្បី​សុវត្ថិភាព យើង​ត្រូវ​បើក​ច្រក​មួយ​ត្រង​លុយ​ទាំង​អស់​ហ្នឹង តាមរយៈ​ការ​ផ្ដល់​នូវ​លក្ខខណ្ឌ​សម្រាប់​ពួកគាត់​ក្នុង​ការ​ទិញ​លំនៅដ្ឋាន​បង់​រំលស់​នៅ​ក្នុង​ស្រុក។ ម្យ៉ាង ពួកគាត់​ក៏​បាន​នឹង​ន​ក្នុង​ចិត្ត ព្រោះ​លំនៅដ្ឋាន​គាត់​មាន លុយ​ក៏​គាត់​មាន»។

យ៉ាង​ណា​ក៏​ដោយ​ចុះ សំណើ​នេះ​ត្រូវ​បាន​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​យក​ទៅ​ពិចារណា ហើយ​លោក​ឧកញ៉ា​លើក​ឡើង​ថា ត្រូវ​មាន​ការ​ពិភាក្សា​បន្ថែម​ជា​ច្រើន​ទៀត​ជាមួយ​នឹង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មុន​នឹង​អាច​ឈាន​ទៅ​សម្រេច​ជា​លទ្ធផល​ថា​យ៉ាង​ណា​នោះ។

តាម​របាយការណ៍​ពី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ជា​ទិសដៅ​របស់​ពលករ​កម្ពុជា ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នោះ មាន​ដូចជា ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី ជាដើម។

ដោយឡែក បើ​តាម​ការ​គូស​បញ្ជាក់​ពី​ទេស​រដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា តម្រូវការ​លំនៅដ្ឋាន​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​និង​ទីប្រជុំ​ជន​មាន​ជាង​ប្រមាណ ១ម៉ឺន​ខ្នង ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ​ស្មើនឹង​ប្រមាណ​តែ​ជាង​១០%​​ប៉ុណ្ណោះ នៃ​តម្រូវការ​លំនៅដ្ឋាន​សរុប​នៅ​ទូទាំង​ប្រទេស។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់​គួរតែ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​បង់​រំលស់​ប្រចាំខែ​ក្នុង​តម្លៃ​ថោក​សមរម្យ៕




អត្ថបទបន្ទាប់


កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទំហំ​១០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ធ្យូង​ថ្ម ដែល​មាន​កម្លាំង​១០០​មេហ្គាវ៉ាត់ និង​មាន​ទឹក​ប្រាក់​វិនិយោគ ៤១,១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹ...

ប្រទេស​ជិត​៣០​មក​ពី​អាស៊ាន​និង​អឺរ៉ុប សន្យា​​ពន្លឿន​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ

ព័ត៌មាន
ការ​ចរចា​ឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-អាស៊ាន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ