វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូស ជាជំនួយរបស់ចិនបានដឹកមកដល់ប្រទេសកម្ពុជាហើយ


វ៉ាក់សាំងចំនួន ៥លានដូស ក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ បានចាប់ផ្ដើមដឹកមកដល់ប្រទេសកម្ពុជាជើងទី១ហើយនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ ខណៈដែលជើងទី២នឹងត្រូវដឹកមកដល់នៅព្រឹកថ្ងៃទី ៣០ខែមីនា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។
វ៉ាក់សាំងចិន៥លានដូស មកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ រូបភាព៖ SPM page
ដោយ

ប្រទេសចិន គឺជាប្រទេសដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ ហើយមកដល់ពេលនេះ ប្រទេសចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុបជាង ២៨លានដូស ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។ បន្ថែមពីនេះ កម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំងមួយចំនួនទៀតពីប្រទេសចិនផងដែរ។

សូមជម្រាបថា អត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ចាប់ពីអាយុ ៣ឆ្នាំឡើង  គិតត្រឹមថ្ងៃទី២៨ ខែមីនា មានចំនួន ៩២,៥៩% នៃប្រជាជនសរុប ១៦លាននាក់ ដែលវាលទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយក្នុងនោះ កម្ពុជាបានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួនផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


កម្ពុជាអាចជួបប្រទះ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣០មីនាដល់ថ្ងៃទី៥ខែមេសាខាងមុខនេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ដោ…

លោក ចូ បៃដិន ស្នើសភាអនុម័តកញ្ចប់ថវិកាចំនួន ៥,៨ ទ្រីលានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន

លោក ចូ បៃដិន ក៏ទើបតែបានស្នើសុំឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាចំនួនជិត៦ ទ្រីលានដុល្លារ ដើម្បីផ្ដោតទៅលើការប្រកួតប្រជែងជាមួយឥទ្ធិពលទាំងផ្នែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ