ជំនន់ទឹកភ្លៀង

អភិបាលខេត្តកំពង់ស្ពឺអះអាងថា កម្រិតទឹកស្ទឹងព្រែកត្នោតបានវិលទៅរកស្ថានភាពល្អប្រសើរវិញ


គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មិនមានអ្វីប្រែប្រួលគួរឱ្យព្រួយបារម្ភឡើយ ហើយបណ្ដាស្រុកនានា ក៏ពុំទាន់មានការជន់លិចពីជំនន់ទឹកភ្លៀងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែមិនសូវមានភ្លៀងធ្លាក់ខ្លាំង។ ទន្ទឹមគ្នានេះ អាជ្ញាធរបានសម្រេចបិទ ឬទម្លាក់ទ្វារទឹកជាបណ្ដើរៗហើយដែរ ដោយសារតែស្ថានភាពទឹកភ្លៀងលែងជារឿងគួរឱ្យព្រួយបារម្ភអំពីបញ្ហាដែលអាចកើតមានឡើងជាយថាហេតុតទៅទៀត។
ជំនន់ទឹកភ្លៀង
ដោយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា កម្រិតទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើងខ្លាំងនៅប៉ុន្មានថ្ងៃមុន ឥឡូវនេះបានវិលមករកស្ថានភាពល្អប្រសើរឡើងវិញហើយ ពុំគួរឲ្យមានការព្រួយបារម្ភទៀតនោះទេ។ បើតាមអភិបាលខេត្តរូបនេះ ស្ថានភាពទឹកភ្លៀងចាប់ផ្ដើមអស់ជាបណ្ដើរៗនៅផ្នែកខាងលើ ហើយការទម្លាក់ទ្វារទឹកក៏ចាប់ផ្ដើមបិទជាបណ្ដើរៗដែរ និងមិនមានជំនន់ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ហើយក៏ពុំមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អភិបាលខេត្តរូបនេះ បានដាស់តឿនដល់ប្រជាកសិករទាំងអស់ត្រូវរូតរះចុះពិនិត្យរៀបចំភ្លឺស្រែ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍នាពេលខាងមុខ។

របាយការណ៍ពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបណ្ដាខេត្តចំនួន១២ ស្មើ១៣ក្រុង/ស្រុក និងជាង២៥០ឃុំ/សង្កាត់ បានរងផលប៉ះពាល់ និងខូចខាតផលដំណាំដោយសារទឹកជំនន់។

ជំនន់នេះបានបង្កផលប៉ះពាល់ដល់ប្រជាជនជាង៥ម៉ឺន៨ពាន់គ្រួសារ ឬប្រមាណជាង២៣ម៉ឺននាក់ ប៉ះពាល់ដល់សាលារៀន វត្តអារាមសរុបជាង២០០កន្លែង ព្រមទាំងប៉ះពាល់ដល់ដំណាំស្រូវជាង៥ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ទាក់ទងនឹងទឹកជំនន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ស្បៀងបម្រុងសង្រ្គោះដល់គ្រួសារដែលទទួលរងគ្រោះ និងមានជីវភាពខ្វះខាតចំនួនជាង១ម៉ឺនគ្រួសារ និងបានបញ្ចេញពូជស្រូវដល់បណ្ដាខេត្តដែលទឹកបានស្រកទាំងស្រុង និងបានវាយតម្លៃការខូចខាតរួចរាល់ ដើម្បីធ្វើការស្ដារឡើងវិញចំនួនជាង៤៥០តោនផងដែរ៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការរីកចម្រើន

នៅក្នុងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៨…

កម្ពុជា-ចិនកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេដង

ភាគីកម្ពុជា-ចិន បានសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ