វិស័យសេដ្ឋកិច្ច

តើការប្រកបអាជីវកម្មតូច-ធំនៅកម្ពុជាមានស្ថានភាពបែបណា និងកំពុងប្រឈមបញ្ហាអ្វីខ្លះ?


ទាំងអាជីវកម្មលក្ខណៈគ្រួសារ និងក្រុមហ៊ុនធំៗនៅកម្ពុជាសុទ្ធតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជួយបង្កើតការងារ ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ បង់ពន្ធជូនរដ្ឋ និងទាក់ទាញការវិនិយោគ។ ទោះជាយ៉ាងណា ភាពមិនប្រាកដប្រជា និងការប្រប្រួលសេដ្ឋកិច្ច គួបផ្សំពលរដ្ឋមានការត្បិតត្បៀតការចំណាយកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់អាជីវកម្មក្នុងស្រុក ជាពិសេសអាជីវកម្មខ្នាតធំៗ និងមានតម្លៃថ្លៃ។
ស្ថានភាព
ដោយ

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាត់ទុកភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងទីផ្សារ​បានធ្វើឱ្យអ្នកវិនិយោគមួយចំនួនចាកចេញពីកម្ពុជាទៅប្រទេសផ្សេង ខណៈអ្នកវិនិយោគមួយចំនួនទៀតហាក់នៅស្ទាក់ស្ទើរចំពោះការបោះទុននៅកម្ពុជា។ ការណ៍នេះ វាបានជះឥទ្ធិពលដល់អាជីវកម្មធំៗមួយចំនួន និងធ្វើឱ្យដំណើរការអាជីវកម្មខ្លះមានភាពត្រដាបត្រដួស។ ទោះជាបែបនេះក្ដីលោក វន់ ពៅ សង្កេតឃើញថា នៅមួយរយៈពេលចុងក្រោយនេះដំណើរការអាជីវកម្មតូចៗហាក់មានការកើនឡើងច្រើន ដែលវានឹងរួមចំណែកជួយគាំទ្រកំណើនសេដ្ឋកិច្ចនាពេលខាងមុខ តែរដ្ឋាភិបាលត្រូវតាមដាន​​ចំពោះយន្តការដែលដាក់ចេញនាពេលកន្លងមក។​

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកតស់ម្គាល់ឃើញថា មកទល់ពេលនេះអាជីវកម្មលក្ខណៈគ្រួសារកំពុងមានដំណើរការល្អ ខណៈការធ្វើអាជីវកម្មតាមតូប ឬហាងមួយចំនួនបានផ្លាស់ប្ដូរជាទម្រង់អនឡាញ។ បើតាមមន្រ្តីសភាពាណិជ្ជកម្មរូបនេះ មកទល់ពេលនេះក្រុមហ៊ុនធំៗនៅកម្ពុជា ក៏កំពុងមានភាពមមាញឹកក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបំពេញតម្រូវការនានាផងដែរ។

ដោយឡែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យ​សភា​កម្ពុជាសង្កេតឃើញថា នៅក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២៦ នេះ ដំណើរការអាជីវកម្មដូចជាអាហារដ្ឋាន និងកន្លែងលក់សម្ភារប្រើប្រាស់នៅតែមានសកម្មភាព និងតម្រូវការជាប្រក្រតី។ ការណ៍នេះត្រូវបានអ្នកជំនាញរូបនេះយល់ថា វានឹងរុញឱ្យ​អាជីវកម្មផ្សេងទៀតមានសកម្មភាព​កាន់តែសកម្ម និងជាកម្លាំងជំរុញចរន្តសេដ្ឋកិច្ចឱ្យមានការរីកចម្រើនផងដែរ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបាន ហើយបានដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើន ដើម្បីស្តារ និងលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពធន់ និងចីរភាព៕




អត្ថបទបន្ទាប់


វិនិយោគិនចិនសម្រុកផ្ទេរប្រាក់ទៅអាម៉េរិក ក្រោយទីក្រុងប៉េកាំងរឹតបន្តឹងពន្ធលើទ្រព្យសម្បត្តិនៅក្រៅប្រទេស

ខណៈដែល​ទីក្រុងប៉េកាំងកំពុងរឹតបន្តឹងការគ្រប់គ្រងពន្ធលើទ្រព្យសម្បត្តិរបស់ជនជាតិចិននៅក្រៅប្រទេស សេដ្ឋីៗចិនកាន់តែច្រើនកំពុងសម្រុក​ផ្ទេរប្រាក់ចេញ…

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃប្តឹងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយ CP ទារបំណុលជិត៤០០លានដុល្លារ

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃបានប្តឹងសម្ព័ន្ធក្រុមហ៊ុនឯកជនដែលដឹកនាំដោយក្រុមហ៊ុនយក្ស CP ទៅតុលាការដើម្បីទាមទារប្រាក់ជាង១៣ពាន់លានបាត ឬប្រមាណ៣៩៤លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ