ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ

ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វដំបូងគេនៅកម្ពុជានឹងដំណើរការនៅខែតុលាខាងមុខ


ផលិតផលទេសចរដ៏ថ្មីមួយ នៅលើទឹកដីខេត្តសៀមរាប គឺជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ លើទំហំលើផ្ទៃដី ១០០ ហិកតា ដែលមានទំហំវិនិយោគសរុប៧០លានដុល្លារអាមេរិក នឹងត្រូវបើកដំណើរការសម្រាប់ទទួលភ្ញៀវទេសចរនៅខែតុលាឆ្នាំ២០២២នេះ។
ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វដំបូងគេនៅកម្ពុជានឹងដំណើរការនៅខែតុលាខាងមុខ រូបភាព៖ Angkor Wildlife & Aquarium

ផលិតផលទេសចរដ៏ថ្មីសន្លាងមួយនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែលនេះជាផលិតទេសចរណ៍ថ្មី និងសំខាន់មួយទៀតរបស់កម្ពុជា សម្រាប់ជាមេដែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមការរំពឹងទុក ការដាក់ឲ្យបើកដំណើរការលើកដំបូងនេះ ជម្រកអភិរក្សសត្វនេះនៅខេត្តសៀមរាបមួយនេះ រំពឹងថាអាចទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ចូលទស្សនាផងដែរ។

គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនេះ ដែលស្ថិតនៅភូមិ ក្បួន, ឃុំខ្ចាស់, ស្រុក សូទ្រនិគម, ខេត្តសៀមរាប។ គម្រោងនេះ គឺជាផលិតផលិតទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តសៀមរាប ដែលមានការបង្ហាញអាងចិញ្ចឹមត្រីជាច្រើនប្រភេទ ដែលមានទិដ្ឋភាពប្លែកគួរឲ្យចាប់អារម្មណ៍។ នៅក្នុងគម្រោងនេះ មានការបង្ហាញនូវពូជត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដែលត្រូវបាននាំមកពីតំបន់ផ្សេងៗ។

ពាក់ព័ន្ធនឹងការបើកនូវផលិតផលទេសចរថ្មីមួយនៅលើទឹកដីខេត្តសៀមរាបនេះដែរ លោក សុខ ថុល ប្រធានរដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ការបើកនូវផលិតផលទេសចរថ្មីៗបន្ថែមទៀតនេះ គឺអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើន និងចំណាយពេលច្រើនថ្ងៃផងដែរជាពិសេសគឺភ្ញៀវទេសចរក្នុងស្រុកតែម្តង ដោយសារតែការមកម្សាន្តនៅខេត្តសៀមរាប បច្ចុប្បន្ន មាននូវកន្លែងទេសចរកែច្នៃ សួនសិប្បនិម្មិតថ្មីៗជាច្រើន ក្រៅតែពីមកទស្សនាតាមតំបន់ប្រាសាទនានា។

គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនឹង ក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាបនៅលើផ្ទៃដី១០០ហិកតា ហើយគោលដៅរបស់គម្រោងនេះ គឺ នឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២នៅក្នុងខេត្តសៀមរាប បន្ទាប់ពីប្រាង្គប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា នៅរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួនជាង១លាន២សែននាក់ កើនឡើងប្រមាណ ៨៩០% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនជាង ១លាន១៥ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួនជាង៨ម៉ឺននាក់ និងព្យាករណ៍ថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវបរទេសសរុបជាង១លាននាក់ក្នុងឆ្នាំ២០២២នេះ និង២លាននាក់នៅឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


អ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពជួយកម្ពុជាបង្កើតប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំស្រូវនៅកម្ពុជា

អ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពជួយកម្ពុជាក្នុងការបង្កើតប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំស្រូវគំរូមួយនៅកម្ពុជា ដើម្បីទុកធ្វើជាមូលដ្ឋានសម្រាប់ការសិ…

តើវិស័យSME កម្ពុជាមានការរីកចម្រើន ឬទន់ខ្សោយអ្វីខ្លះ បើធៀបនឹងប្រទេសជិតខាង?

សហគ្រាសខ្នាតតូច និងមធ្យម គឺជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ បើតាមអ្នកជំនាញបានអះអាងថា វិស័យនេះ នៅជួបប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ