មុនទិញ Franchise បន្ត ត្រូវគិតដល់ប៉ុន្មានចំណុចនេះ បើមិនចង់ឡុងចុង!
ការទិញសិទ្ធិអាជីវកម្មពីអ្នកដទៃមកលក់បន្ត ឬហៅថា ការទិញ Franchise នៅកម្ពុជា គឺជានិន្នាការអាជីវកម្មមួយដែលកំពុងមានក…
អ្នកស្រី Chau Thi Thu Nga អាយុ ៥២ឆ្នាំ គឺជាអតីតសមាជិករដ្ឋសភា ហើយត្រូវបានកាត់ទោសនាសប្ដាហ៍នេះ ពីបទឆបោកលុយកាក់ពីមនុស្សជាង ៥០០នាក់ នៅក្នុងគម្រោងអភិវឌ្ឍអាផាតមិន បោកប្រាស់។
ការស៊ើបអង្កេតបានរកឃើញថា គម្រោងអចលនទ្រព្យនេះមិនដែលទទួលបានអាជ្ញាប័ណ្ណទេ ហើយអ្នកស្រី Nga ជាអ្នកឆបោកលុយច្រើនជាងគេបំផុត។
អ្នកស្រីអតីតសមាជិករដ្ឋសភារូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៥។
ក្រុមហ៊ុនអចលនទ្រព្យ ដែលអ្នកស្រីកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក បានប្រមូលលុយកក់ជាង ១៦លានដុល្លារអាមេរិក ពីអ្នកទិញផ្ទះ សម្រាប់គម្រោងអាផាតមិន នៅក្នុងទីក្រុងហាណូយ ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៣។ ប៉ុន្តែ គម្រោងនេះគឺជាគម្រោងបោកប្រាស់៕