អង្គការ NATO

លោក ត្រាំ អស់ចិត្តនឹង NATO កាន់តែខ្លាំង និងគ្រោងកាត់បន្ថយចំនួនកងទ័ពឈរជើងនៅអាល្លឺម៉ង់


ការប្រេះឆារវាងសហរដ្ឋអាម៉េរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO ដោយសារសង្គ្រាមអ៊ីរ៉ង់ បានលេចចេញរូបរាងកាន់តែច្បាស់ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា អាម៉េរិក កំពុងពិនិត្យឡើងវិញថា តើត្រូវកាត់បន្ថយវត្តមានយោធាអាម៉េរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប ឬ យ៉ាងណា ហើយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តអាចនឹងកើតឡើងឆាប់ៗនេះ។ សូមបញ្ជាក់ថា អំឡុងសង្គ្រាមត្រជាក់ កងទ័ពអាម៉េរិករហូតដល់ទៅប្រមាណ២៥០,០០០នាក់បានឈរជើងនៅអាល្លឺម៉ង់។
អង្គការ NATO
ដោយ

សារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញការអន់ចិត្តនឹងអង្គការបក្សសម្ព័ន្ធយោធា NATO កាន់តែខ្លាំង និងកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពឈរជើងនៅអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប។ បច្ចុប្បន្នអាម៉េរិកមានកងទ័ពប្រមាណ៦៨,០០០នាក់ កំពុងឈរជើងនៅអឺរ៉ុប ដោយក្នុងនោះជាងពាក់កណ្តាល ឬប្រមាណ៣៦,០០០នាក់ឈរជើងនៅប្រទេសអាល្លឺម៉ង់។ ចំនួននេះ គឺតិចណាស់ បើធៀបនឹងអំឡុងសង្គ្រាមត្រជាក់ ដែលកងទ័ពអាម៉េរិករហូតដល់ទៅប្រមាណ២៥០,០០០នាក់បានឈរជើងនៅអាល្លឺម៉ង់ក្នុងឆ្នាំ១៩៨៥ មុនពេលការដួលរលំនៃសង្គ្រាមត្រជាក់។

ចំណាត់ការនេះកើតឡើងនៅចំពេលដែលភាពតានតឹងកើនឡើងរវាងលោក ដូណាល់ ត្រាំ និងបណ្ដាសម្ពន្ធមិត្តអឺរ៉ុប ជាពិសេសទាក់ទិនសង្គ្រាមអ៊ីរ៉ង់ និងការចែករំលែកបន្ទុករបស់អង្គការបក្សសម្ព័ន្ធយោធា NATO។ ជាយូរមកហើយដែលលោក ត្រាំ បានរិះគន់អាល្លឺម៉ង់ និងបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអង្គការ NATO ចំពោះការមិនចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ពួកគេ។

ខណៈដែលគំនិតកាត់បន្ថយកងទ័ពត្រូវបានពិភាក្សាពីមុនមក មិនទាន់មានសេចក្ដីសម្រេចចុងក្រោយណាមួយត្រូវបានធ្វើឡើងនោះទេ។ មន្ត្រីយោធាអាម៉េរិក បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់នៅតែរឹងមាំ ទោះបីជាមានការមិនចុះសម្រុងគ្នាខាងនយោបាយខ្លះក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាជិកសភាព្រមានថា ចិននឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញក្នុងវិស័យអវកាសរបស់អាម៉េរិក

ក្រុមសមាជិកសភាអាម៉េរិក បានចេញមុខព្រមានជាថ្មីថា ចិន មិនត្រឹមតែជាគូប្រជែងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគូប្រជែងដ៏មានឥទ្ធិពលបំផុតនៅក្នុងវ…

អ៊ីរ៉ង់គំរាមវាយកម្ទេចមូលដ្ឋានទ័ព និងនាវាចម្បាំងអាម៉េរិកឱ្យលិចក្រោមបាតសមុទ្រ បើហ៊ានបើកការវាយប្រហារជាថ្មី

ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានឡើងដល់ចំណុចដ៏ក្តៅគគុកជាថ្មីកាលពីថ្ងៃទី៣០ ខែមេសា បន្ទាប់ពីទីក្រុងតេអេរ៉ង់ ព្រមានវាយប្រហារតបត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ