FutureWorld ប្រកាសបិទសាខា​នៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរី លក់រាយផលិតផល Apple នៅកម្ពុជា Futureworld ប្រកាសបិទហាងនៅកម្ពុជា


ក្រុមហ៊ុន Futureworld មានមូលដ្ឋាននៅសិង្ហបុរី ដែលជាអ្នកឯកទេសក្នុងប្រតិបត្តិការអាជីវកម្មលក់រាយផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសពីការបិទហាង ដែលជាសាខារបស់ខ្លួននៅកម្ពុជា ក្រោយពីក្រុមហ៊ុននេះ បានដំណើរការលក់ និងផ្ដល់សេវាកម្មនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ។
ក្រុមហ៊ុនសិង្ហបុរី លក់រាយផលិតផល Apple នៅកម្ពុជា Futureworld ប្រកាសបិទហាងនៅកម្ពុជា
ដោយ

តាម​សេចក្ដីប្រកាស​ព័ត៌មានមួយក្នុង​​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន Futureworld Cambodia បាន​ឲ្យដឹងថា ក្រុមហ៊ុននេះ នឹង​បិទហាងរបស់ខ្លួន​ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០តទៅ ខណៈដែលសាខា​នៅក្នុងខេត្តសៀមរាបនេះ បានបើកដំណើរការ​មកតាំងពី​ឆ្នាំ២០០៨មក ក្នុង​ក្រប​ខ័ណ្ឌ​ជា​អ្នក​មាន​សិទ្ធិ​លក់​បន្ត និង​អ្នក​មាន​សិទ្ធិ​ផ្តល់​សេវា ។  ​

បើតាម​ការអះអាង​របស់​បុគ្គលិក​បម្រើការក្នុងក្រុមហ៊ុននេះ ដែលបានស្នើសុំ​មិនបញ្ចេញឈ្មោះ បាន​បញ្ជាក់​ប្រាប់​ខេមបូណូមីសថា ការបិទសាខាខេត្តសៀមរាបនេះ គឺធ្វើឡើង​នៅក្រោយពេលដែល​សាខា​នៅភ្នំពេញត្រូវបាន​បិទអស់មួយរយៈមកហើយដែរ។ 

ក្នុងសេចក្ដីប្រកាសព័ត៌មាន​ ហាង Futureworld បាន​បញ្ជាក់ថា «នេះគឺការសម្រេចិត្តដ៏លំបាកបំផុត​ ដែលត្រូវប្រកាសថា យើង​នឹងបិទហាង​លក់ផលិតផល ដែលមានការអនុញ្ញាតពី Apple និងមជ្ឈមណ្ឌល​ផ្ដល់សេវាកម្ម Apple នៅខេត្តសៀមរាប ត្រឹមថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០»។

ក្រុមហ៊ុននេះ បាន​បញ្ជាក់ថា ការបិទនេះ ក្រោយពី​ក្រុមហ៊ុន​បាន​វាយតម្លៃ​លទ្ធផល​ប្រាក់ចំណូល​ជាបន្តបន្ទាប់។

ក្រុមហ៊ុន បាន​បន្ថែមថា «ក្រុមហ៊ុន​យើងខ្ញុំបានវាយតម្លៃលទ្ធផល​ប្រាក់ចំណូល​ជាបន្តបន្ទាប់ និងឱកាស​អាជីវកម្ម​ដែលមានសក្ដានុពល​នាពេល​អនាគត​នៅកម្ពុជា។ វាជាការសម្រេចចិត្ត​អាជីវកម្ម​ដ៏លំបាកបំផុត ដែលចាំបាច់​ត្រូវបិទទីតាំងនេះ»។

ក្រុមហ៊ុនដែលមានមូលដ្ឋាន​នៅសិង្ហបុរីមួយនេះ បាន​បញ្ជាក់ថា ទោះបីជាបិទសាខា​នៅកម្ពុជា​ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុន​នឹងនៅតែធ្វើអាជីវកម្ម Apple នៅក្នុងបណ្ដាប្រទេស​ឥណ្ឌា វៀតណាម ស្រីលង្កា និងម៉ាឡេស៊ី។ 

សូមបញ្ជាក់ថា តាមគេហទំព័រ​ផ្លូវការរបស់ Futureworld Cambodia បានឲ្យដឹងថា ក្រុមហ៊ុននេះ ​មានមូលដ្ឋាន​នៅសិង្ហបុរី ដែលបច្ចុប្បន្ន​មានហាងលក់រាយ​ផលិតផល​ Apple ចំនួន ៣៥ កន្លែង​នៅក្នុងប្រទេស​ និងតំបន់​ចំនួន​១០ រួមមាន ហុងកុង វៀតណាម ឥណ្ឌា ម៉ាឡេស៊ី ណេប៉ាល់ ហ្វីលីពីន បង់ក្លាដេស ស្រីលង្កា មីយ៉ាន់ម៉ា និងកម្ពុជា។ Futureworld គឺជាសមាជិកមួយក្នុងចំណោម​បណ្ដាក្រុមហ៊ុន​​របស់​ក្រុមហ៊ុន Thakral Group៕

None



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរកម្ពុជា បញ្ជាក់ថា ការបិទរោងចក្រអាចមានរយៈពេលដល់ ២ខែ

ក្រោយពីមានការអះអាងពីមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ចាប់ពីខែមីនាខាងមុខនេះ នឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារបណ្ដ…

អឺរ៉ុប ត្រៀមចំហរទ្វារពាណិជ្ជកម្មជាមួយវៀតណាម តែបែរជាចង់​ខ្ទប់ទ្វារជាមួយកម្ពុជា

សហភាពអឺរ៉ុប រំពឹងថា នឹងអាចបើកចំហរទីផ្សាររបស់ខ្លួនសម្រាប់ប្រទេសវៀតណាម នៅថ្ងៃពុធទី១២ កុម្ភៈ តាមរយៈការបោះឆ្នោតសម្រេចលើការអនុម័តនូវកិច្ចព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ