ប្រាក់ខែកម្មករ​រោងចក្រ

កម្មករកម្មការនី ជាង៧០ម៉ឺននាក់ មកពី ៥៦៦ រោងចក្រ នឹងអាចបើកប្រាក់បៀវត្ស តាមធនាគារអេស៊ីដា


កម្មករកម្មការនីប្រមាណជាង ៧០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៥៦៦ រោងចក្រ ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អាចនឹងបើកប្រាក់បៀវត្ស តាមរយៈធនាគារអេស៊ីលីដា នៅគ្រប់រាជធានី ខេត្តក្រុងនៅទូទាំងប្រទេស បន្ទាប់ពី សមាគម​រោងចក្រកាត់ដេរកម្ពុជា និងធនាគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀងគ្នានាពេលថ្មីៗនេះ។
កម្មករកម្មការនី ជាង៧០ម៉ឺននាក់ មកពី ៥៦៦ រោងចក្រ នឹងអាចបើកប្រាក់បៀវត្ស តាមធនាគារអេស៊ីដា
ដោយ

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​​នាយក​​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានលើក​ឡើងថា តាមរយៈ​​ការបើក​ប្រាក់ខែ​របស់​កម្មករ​កម្មការនី ជាមួយ​ប្រព័ន្ធ​ធនាគារ​​នេះ គឺនឹង​ផ្ដល់​នូវភាព​ងាយស្រួល ប្រកប​ដោយប្រសិទ្ធិភាព​ខ្ពស់ និងគ្មាន​ហានិភ័យ​ដែលត្រូវ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ដើម្បី​ផ្ដល់នូវ​សេវា​​បើកប្រាក់​បៀវវត្ស​​ដល់​កម្មករ​​កម្មការនី ឲ្យបាន​​លឿនទាន់​ពេលវេលា និង​សុវត្ថិភាព​ ធនាគារ​អេស៊ីលីដា បានរៀប​ចំ​នូវរចនា​សម្ព័ន្ធ​ចំនួន​៣ សម្រាប់​ត្រៀម​ចាំទទួល​​កម្មករ​កម្មការនី​បើក​ប្រាក់បៀវត្ស ដូចជា ទី១ កម្មករ​កម្មការនី អាច​មក​សាខាការិយាល័យ​របស់​ធនាគារ​ដោយផ្ទាល់​ដែលមាន​ប្រមាណ២៦០ ​កន្លែង​នៅទូទាំង​ប្រទេស។ ទី២ កម្មករ​កម្មការនី​ អាចមក​ដកប្រាក់​បៀវត្ស​តាម​ម៉ាស៊ីន អេធីអឹម ដែលនៅតាមរោងចក្រ ឬនៅជិត​លំនៅដ្ឋាន​របស់​ខ្លួន​​ ដែល​មាន ​៥០០​កន្លែង​នៅ​ទូទាំង​ប្រទេស។ និងទី៣ អាច​ដកប្រាក់​​តាម​​​សេវា​​យូនិធី​​ទាន់​ចិត្ត​ក៏បាន។ 

ក្នុងនោះដែរ បើតាមការ​គូស​បញ្ជាក់​ពីលោក បណ្ឌិត អ៊ិន ចាន់នី តាមរយៈ​​សេវា​​​អេស៊ីលីដា យូនីធី​ទាន់​ចិត្ត កម្មករ​​កម្មការនី អាចធ្វើ​ការ​​ផ្ទេរប្រាក់​​ទៅកាន់​សាច់ញាតិ បង់ថ្លៃ​ប្រើប្រាស់​ទឹកភ្លើង ទិញកាត​ទូរស័ព្ទ ពិនិត្យ​មើល​ទឹកប្រាក់​​ក្នុងគណនី និងប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត រួមទាំង​ការទូទាត់​ថ្លៃ​ទំនិញ និងសេវាកម្ម​​នានា​តាមរយៈ​ QR កូដ ដែលមាន​នៅតាម​ទីតាំង​ដៃគូ​ទាន់ចិត្ត របស់​ធនាគារ​អេស៊ីលីដា ដែលមាន​ប្រមាណ​ជាង ១៦.០០០ ដៃគូ នៅ​ទូទាំង​ប្រទេស។

លោក បណ្ឌិត អ៊ិន ចាន់នីបានឲ្យ​ដឹងទៀត​ថា មុននឹង​​ឈាន​មកដល់​​ការ​ចុះកិច្ច​ព្រមព្រៀង​​ជាមួយ GMAC លើ​ការបើក​​ប្រាក់​បៀវត្ស​ជូនកម្មករ​កម្មការិនីនេះ កន្លងមក ធនាគារ​អេស៊ីលីដា ក៏បាន​សហការ​ជាមួយ​រោងចក្រ​​ចំនួន ២៥០ រោងចក្រ​​រួចហើយ ដើម្បី​បើក​ប្រាក់ខែ​ជូនកម្មករ​កម្មការនី ប្រមាណ ជាង ៧,៤ ម៉ឺននាក់។ ហើយ​លោក សង្ឃឹមថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ នៅក្នុង​ពេលឆាប់ៗ​ខាងមុខ នឹង​អាច​ដំណើរការ​ជាមួយ​នឹងរោងចក្រ​​ទាំងអស់​​ប្រមាណ​ជាង ៥៦០ រោងចក្រ ដែល​ជាសមាជិក​របស់​សមាគម​រោងចក្រ​កម្ពុជា។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​​កាត់ដេរ​​កម្ពុជា បានលើក​ឡើង​ដែរថា ការសហការ​ជាមួយ​​នឹងធនាគារ​អេស៊ីលីដា ក្នុង​ការ​បើក​ប្រាក់​បៀវត្ស​ជូនកម្មករ​កម្មការនីនេះ គឺជារឿង​មួយ​សមស្រប​ ទៅនឹង​ពេល​វេលា ​ដែល​​រាជរដ្ឋាភិបាល ​បាន​តម្រូវ​ឲ្យម្ចាស់​រោងចក្រ​ បើកប្រាក់ខែ ជូន​កម្មករ​កម្មការនី ១ខែ ២ដង។ ដូច្នេះ ការប្រើប្រាស់​សេវាធនាគារ គឺនឹង​ផ្ដល់នូវ​ភាពងាយ​ស្រួល លឿនរហ័ស និងសុវត្ថិភាព​សម្រាប់​​កម្មករ​កម្មការនី។

បើតាម​ ការគូស​បញ្ជាក់​ពីលោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង បច្ចុប្បន្ន ចំនួន​​កម្មករ​កម្មការនី ដែល​បាន​​ចុះ​ឈ្មោះក្នុងបញ្ជី របស់​​បេឡា​ជាតិ​​របប​សន្ដិសុខ​សង្គម (បសស) មាន​ ៧៨​ម៉ឺននាក់ តែបើបូក​សរុប​​ទាំងកម្មករ​​ធ្វើការពេញម៉ោង និងក្រៅម៉ោង អាចមាន​រហូត​ដល់ ​៩០ម៉ឺននាក់។ 

ជាមួយគ្នានេះ នៅឆ្នាំក្រោយ សម្រាប់ការ​ចំណាយ​​លើប្រាក់​បៀវត្ស​ កម្មករ​កម្មការនី​រោងចក្រ​កាត់ដេរ​ទាំងអស់​នៅ​កម្ពុជា អាចមាន​រហូត​ដល់ ​២០០ លាន​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​ចាប់​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩​ខាង​មុខនេះ ក៏ជាថ្ងៃ​ដែលត្រូវ​ចាប់​ផ្ដើម​អនុវត្ត ការបើក​ប្រាក់​បៀវត្ស ១ខែ ២ដង ជូន​កម្មករ​កម្មការនី​ផងដែរ។ នេះបើ​តាម​​ការបញ្ជាក់​ឲ្យដឹង​ពីលោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង។

សូមជម្រាបថា គិតត្រឹម​ដំណាច់ ខែតុលា ឆ្នាំ២០១៨ នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​​ចំនួន​ជាង ៥,៦៩ ពាន់លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​​សរុប​​មាន​ចំនួន ៣,៤៧ ពាន់​លានដុល្លារ​អាមេរិក និងប្រាក់​បញ្ញើ​សន្សំ​សរុប​​ចំនួន ៣,៧៩ ពាន់លាន​ដុល្លារ​អាមេរិក និងមាន​អតិថិជន​​ប្រើប្រាស់​សេវា​ធនាគារ​ប្រមាណ​ ២,៥ លាននាក់​៕

None



អត្ថបទបន្ទាប់


ទីលាន​វាយ​កូន​ហ្គោល មហាសេដ្ឋី លី យ៉ុងផាត់ ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ពី​អេស្ប៉ាញ

ទីលាន​វាយ​កូន​ហ្គោល​ធំ​ប្រណីត​មួយ​របស់​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ហ្គាឌិន ស៊ីធី បាន​ឈ្នះ​ពាន​រង្វាន់​លំដាប់​ថ្នាក់​ពិភព​លោក​ពី​កម្មវិធី…

កូនប្រុស​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា អាស៊ាន​ប្រហែល​ជា​ត្រូវជ្រើសរើស​រវាង​ចិន​និង​អាមេរិក

លោក ហ៊ុន ម៉ានី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​នាក់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ