យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១បានឲ្យដឹងថា ការលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃ០១ដល់ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២១ សម្រាប់ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤.០០០រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូតតម្លៃ ៣.៦០០រៀលក្នុងមួយលីត្រ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានបន្ដកើនឡើងចាប់តាំងពីពាក់កណ្ដាលខែមេសាមក ដោយតម្លៃប្រេងសាំងធម្មតាបានកើនឡើងពី ៣.៧០០រៀលក្នុងមួយលីត្រ មកដល់៤.០០០រៀលក្នុងមួយលីត្រ។
ដោយឡែក ប្រេងម៉ាស៊ូតវិញ ក៏បានកើនឡើងពី ៣.២៥០វៀលក្នុងមួយលីត្រ ដល់ទៅ ៣.៦០០រៀលក្នុងមួយលីត្រ។ បើយើកក្រឡេកមកមើលទីផ្សារប្រេងឆៅសកលលោកវិញ គឺនៅតែមានសម្ទុះកើនឡើង ដោយគិតត្រឹមថ្ងៃទី ០២ ខែកក្កដា តម្លៃប្រេងឆៅនៅទីផ្សារអាមេរិកមានតម្លៃចាង៧៥ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលនៅទីផ្សារអង់គ្លេសវិញមានតម្លៃដល់ទៅជិត៧៦ដុល្លារទៅហើយក្នុងមួយធុងបារ៉ែល៕
អត្ថបទ៖ ហួន ស្រីនីត