ពិធីខាងលើនេះ មានការចូលរួម ពីសំណាក់ លោកស្រី ស៊ែរិន លីវ (Sharens Liew) Chief strategy officer របស់ GC Property ,លោក ហ្វីលិច្ស យ៉ុង (Felix Yong ) Chief Growth officer of GC property និង លោក Zeus Lam, ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន GCC Golden Cambodia Century Group ព្រមទាំង
ដៃគូអភិវឌ្ឍន៍ ដៃគូសហការ ដែលមកពីភ្នាក់ងារ អចលនទ្រព្យនានា រួមនិងសមាជិកក្រុមការងារ GC និងគ្រួសារGCC ជាច្រើនទៀត។
បើតាម លោកស្រី ស៊ែរិន លីវ, ការបើក ដំណើរសាកល្បង របស់GC Property នាពេលនេះ គឺស្របពេល ដែលវិស័យអចលនទ្រព្យ ហាកមានសន្ទុះ ប្រសើរឡើងវិញ បន្ទាប់ពីជួបផលប៉ះពាល់ខ្លះៗ ដោយសារឆ្លងរាតត្បាត ជំងឺសាកលកូវីដ១៩ ជិត២ឆ្នាំមកនេះ ។ លោកស្រីថា វត្តមានរបស់ GC Property គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីធ្វើអោយប្រសើរឡើង នូវការទិញលក់ ផ្នែកអចលនទ្រព្យ អោយកាន់តែសកម្ម ហើយវាក៏ជាការប្រសិទ្ធិពរជ័យដ៏អស្ចារ្យបំផុត ក្នុងការក្លាយជាផ្នែកមួយ នៃសរសៃឈាម របស់ក្រុមហ៊ុនមេ GCC សំរាប់ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
បើតាមលោកស្រី ស៊ែរិន លីវ រយៈពេល២ឆ្នាំកន្លងមកនេះ ពួកយើងបានប្រឈមជាមួយបញ្ហាជាច្រើន លើវិស័យអចលនទ្រព្យ និងបានធ្វើឱ្យយើងដឹងថា វិបត្តិនានា អាចកើតមានគ្រប់ពេលវេលា ដោយមិនគិតពីភេទ អាយុ ឋានៈ ឬសញ្ជាតិឡើយ។ ដូច្នេះដំណោះស្រាយតែមួយគត់ដើម្បីយកឈ្នះលើរឿងទាំងអស់នេះ គឺត្រូវធ្វើការជាមួយគ្នា រីកលូតលាស់ជាមួយគ្នា ដើម្បីសម្រេចបានគោលដៅដ៍ល្អប្រសើរមួយជាមួយគ្នា។ នេះគឺជាចក្ខុវិស័យ និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន របស់ GC Property ក្នុងការពង្រឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ យ៉ាងច្បាស់ថា បើយើងតែម្នាក់ គឺយើងមិនអាចក្លាយខ្លួន ឲ្យធំជាងគេនោះទេ ផ្ទុយមកវិញ មានតែយើងរួបរួមគ្នាប៉ុណ្ណោះទើបអាចធំជាងគេ ឈានមុខគេ ហើយល្អជាងគេ នៅក្នុងទីផ្សារអចលនទ្រព្យ។
សូមបញ្ជាក់ថា GC Property គឺជាផ្នែក១ របស់ GCCគ្រុប មកពីហុងកុង ដែលមានវត្តមាននៅកម្ពុជាអំឡុងឆ្នាំ២០១៥។ ក្នុងរយះពេល ជិត៧ឆ្នាំមកនឹះ GCC ទទួលបានភាពជោគជ័យជាច្រើន ជាមួយនឹងអាជីវកម្ម លើការ អភិវឌ្ឍន៍អចលនទ្រព្យ ហិរញ្ញវត្ថុ វេជ្ជសាស្ត្រ ការផ្តល់សេវាកម្ម ម្ហូបអាហារ និងជាច្រើនផ្សេងទៀត។ ក្រុមហ៊ុននេះ ប្តេជ្ញាកសាងសហគ្រិនឆ្នើមប្រចាំកម្ពុជា ជាមួយនឹងការផ្ដល់ ដល់សហគមន៍វិញ ដោយក្តីគោរព ស្រលាញ់ចេញពីបេះដូង៕