អន្តរជាតិ

អាជ្ញាធរថៃចាប់ខ្លួននាយកក្រុមហ៊ុនចិន Taobao ក្រោមបទចោទផ្តល់សេវាផ្ទេរប្រាក់ខុសច្បាប់


ការបង្ក្រាបលើសេវាកម្មហិរញ្ញវត្ថុអនឡាញខុសច្បាប់នៅប្រទេសថៃបានឈានដល់ការចាប់ខ្លួននាយកក្រុមហ៊ុនចិន Taobao សាខាប្រទេសថៃ។ ប៉ូលិសថៃចោទប្រកាន់ថា ក្រុមហ៊ុននេះបានផ្តល់សេវាប្តូរប្រាក់ និងផ្ទេរប្រាក់អន្តរជាតិដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាង៥លានដុល្លារអាម៉េរិកក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
ថៃចាប់ខ្លួននាយកក្រុមហ៊ុនចិន_Taobao
ដោយ

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគណនីមួយចំនួនដែលពាក់ព័ន្ធ ក៏ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២ ខែវិច្ឆិកា នេះ។

ប៉ូលិសថៃបានចាប់ខ្លួនឈ្មោះ ផារីន (Parin) អាយុ៣៨ឆ្នាំជាជនជាតិថៃ និងជានាយកក្រុមហ៊ុន Taobao (Thailand) នៅទីក្រុងបាងកក កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប៉ូលិស​បានចាប់​ផ្ដើម​បើកការស៊ើបអង្កេត បន្ទាប់ពីធនាគារកណ្តាលថៃ បានផ្តល់ព័ត៌មានដល់ប៉ូលិសអំពីគេហទំព័រចំនួនពីរ គឺ Fupay និង Taobao Thailand ដែលជាប់សង្ស័យថា បានផ្តល់សេវាប្តូរប្រាក់យន់ចិន ផ្ទេរប្រាក់ទៅ​កាន់គណនី Alipay និងសេវាទូទាត់ប្រាក់ផ្សេងៗ ដោយគ្មានអាជ្ញាប័ណ្ណ។

អតិថិជនអាចចុះឈ្មោះបង្កើតគណនី និងកាបូបលុយអេឡិចត្រូនិក ឬ E-Wallet ដើម្បីដាក់ប្រាក់ ដកប្រាក់ និងប្រើប្រាស់សម្រាប់ទិញទំនិញតាមវេទិកា ឬ Platform អនឡាញរបស់ចិនដូចជា1688, Taobao និង Tmall ជាដើម។ ប៉ូលិសបានទម្លាយឱ្យដឹងថា គណនីធនាគារចំនួន៥ដែលពាក់ព័ន្ធប្រតិបត្តិការនេះ​បាន​ចរាចរទឹកប្រាក់សរុបជាង១៧០លានបាត ឬជាង៥លានដុល្លារអាម៉េរិកក្នុងរយៈពេល​ត្រឹមមួយឆ្នាំ​ប៉ុណ្ណោះ។
លើសពីនេះ ក្រុមអ្នកស៊ើបអង្កេត ក៏បានរកឃើញដែរថា គណនីប្តូរប្រាក់យន់ចំនួនពីរមានទំនាក់ទំនង​ជាមួយគណនីដែលជាប់សង្ស័យថា ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលមានទឹកប្រាក់សរុបជាង ៨៤០០ដុល្លារអាម៉េរិក។ ជនសង្ស័យកំពុងប្រឈមការចោទប្រកាន់ពីបទគប់គិតផ្តល់សេវាទូទាត់ប្រាក់ ប្តូររូបិយប័ណ្ណបរទេស និង​ផ្ទេរប្រាក់អន្តរជាតិដោយគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ ប៉ូលិសថៃបានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់តែសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក​ណា ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាលថៃ  ដើម្បីជៀសវាងហានិភ័យ នៃការបាត់បង់ប្រាក់ ឬជាប់ពាក់ព័ន្ធនឹងបទល្មើស៕




អត្ថបទបន្ទាប់


អ្នកជំនាញក្រើនរំលឹកឱ្យពលរដ្ឋខ្មែរបន្តធ្វើពហិការទំនិញថៃ​ ក្រោយនាយករដ្ឋមន្ត្រីថៃ បន្តយករឿងបិទព្រំដែនធ្វើជាសន្លឹកបៀរនយោបាយ

ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបន្តប្រកាសយ៉ាងក្រអឺតក្រទមថា ភាគីថៃនឹងរក្សាការបិទព្រំដែនជាមួយកម្ពុជា តទៅទៀត ទោះបីជាអ…

ប្រាក់ចំណេញ និងទិន្នផលស្រូវរបស់កសិកររងការគំរាមកំហែងពីទឹកជំនន់ និងថ្លៃដើមផលិតកើនឡើង ទោះតម្លៃស្រូវហក់ឡើង

នៅពីក្រោយការកើនឡើង នៃតម្លៃស្រូវនៅរដូវប្រមូលផលឆ្នាំនេះ កសិករនៅតែបន្តប្រឈមនឹង​បញ្ហាជាច្រើន ដែលធ្វើឱ្យការរំពឹងទុកទទួលបានប្រាក់ចំណេញពីការធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ