ប្រព័ន្ធផ្កាយរណប

យោធាអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងអភិវឌ្ឈន៍ប្រព័ន្ធផ្កាយរណបតម្លៃជាង២ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុន អ៊ែប៊ើស


ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប អ៊ែប៊ើស បានចុះកិច្ចព្រមព្រៀងជាមួយយោធាអាល្លឺម៉ង់ តម្លៃជាង២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឈន៍ប្រព័ន្ធផ្កាយរណបទំនាក់ទំនងយោធាដ៏ទំនើបជំនាន់ក្រោយ។ តាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អ៊ែប៊ើស នឹងត្រូវផ្គត់ផ្គង់ផ្កាយរណបយោធាមួយដ៏ទំនើបឲ្យកងទ័ពអាល្លឺម៉ង់នៅក្នុងរយៈពេល១៥ឆ្នាំក្រោយ។
ប្រព័ន្ធផ្កាយរណប
ដោយ

សារព័ត៌មានអឺរ៉ុប Euro News បានរាយការណ៍ថា កងកម្លាំងយោធាអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិអភិវឌ្ឈន៍ផ្កាយរណបយោធាដ៏ទំនើបមួយសម្រាប់រយៈពេល១៥ឆ្នាំខាងមុខឲ្យទៅក្រុមហ៊ុន អ៊ែប៊ើស ដែលមានតម្លៃរហូតដល់ជាង២ពាន់លានដុល្លារអាម៉េរិក។ តាមរយៈកិច្ចព្រមព្រៀងនេះផ្កាយរណបយោធា SatcomBw 3 ជំនាន់ចុងក្រោយនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន អ៊ែប៊ើស។

ផ្កាយរណបថ្មីនេះ នឹងក្លាយជាយានអវកាស ដែលធ្វើដំណើគោចរជុំវិញផែនដីក្នុងល្បឿនដូចគ្នាដែលផែនដីវិល ដើម្បីគ្រប់គ្រង និងតាមដានព្រឹត្តិការណ៍នានា ដែលនឹងកើតមាននៅលើផែនដី។ ផ្កាយរណបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន អ៊ែប៊ើស នេះ អាចមានទម្ងន់សរុបប្រហែល៦ តោន តែវានឹងកសាងឡើងដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនីយកម្ម និងជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ទំនើប។

ការអភិវឌ្ឈន៍ផ្កាយរណបយោធាដែលសហព័ន្ធអាល្លឺម៉ង់ប្រកាសនេះ ត្រូវបានគេដឹងថា គឺជាផ្នែកមួយនៃកម្មវិធីពង្រឹងវិស័យការពារជាតិដោយផ្ទាល់របស់អាល្លឺម៉ង់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ លោក គ្រីស្ទាន លិនឌ័រ (Christian Lindner) បានព្យាករណ៍ថា ប្រទេសអាល្លឺម៉ង់ អាចនឹងឃើញការចំណាយលើវិស័យការពារជាតិបន្ថែមរហូតដល់៩ពាន់លានអឺរ៉ូរហូតដល់ឆ្នាំ២០២៨៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ឈ្នះពានធំៗពីរ នៅក្នុងកម្មវិធី Asian Banking and Finance’s Retail Banking Awards ប្រចាំឆ្នាំ២០២៤

ប្រទេសសិង្ហបុរី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា មានមោទកភាពក្នុងការប្រកាសពី ជ័យលាភីប្រកបដោយកិត្យានុភាពធំៗចំនួនពីររ…

BYD ទិញយកភាគហ៊ុន២០% របស់ក្រុមហ៊ុនចែកចាយរថយន្តនៅថៃមួយ ដើម្បីពន្លឿនការក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសនេះ

សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់មហាយក្សចិន BYD នឹងទិញយកភាគហ៊ុន២០% ក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ