អាមេរិកសម្រេច ពន្យាផែនការដំឡើងពន្ធលើមុខទំនិញចិន តម្លៃ ២០០ ពាន់លានដុល្លារ
ក្រោយពីមានជំនួបពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ថយនូវកម្ដៅនៃជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងអាមេរិកនាពេលថ្មីៗនេះរួចមក អាមេរិកបានសម្រេចព…
លោក បណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា កន្លងមករដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈកិច្ចសហប្រតិបត្តិការ របស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសហព័ន្ធអាឡឺម៉ង់ និងស្ថាប័ន KFW បានជួយគាំទ្រដល់ដំណើរការលូតលាស់របស់ធនាគារអេស៊ីលីដា តាំងពីមិនទាន់ក្លាយជាធនាគារពាណិជ្ជកម្មមកម្លេះ។ លោក បណ្ឌិត អ៊ិន ចាន់នីបានគូសបញ្ជាក់ទៀតថា ភាពជាដៃគូគាំទ្ររបស់អាល្លឺម៉ង់នេះ គឺជាកម្លាំងជំរុញសំខាន់មួយដែលបានធ្វើធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានឈានដល់ភាពជោគជ័យនៅថ្ងៃនេះ។
ជាមួយគ្នានេះ លោក ណរបែត បាតល័រ ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំធនាគារ និងវិទ្យាស្ថាន ចំពោះការដឹកនាំគ្រប់គ្រងដ៏ជោគជ័យ ជាពិសេសចូលរួមក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ដែលជាកត្តាចូលរួមអភិវឌ្ឍដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕