
រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាស និងឆ្នាំថ្មី ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យបានសក្តិសមនោះ គឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken® បានត្រៀមរៀបចំជប់លៀងក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើន ក្នុងខែនេះ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken® គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់សាធារណជន ក្នុង ការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល អស់រយៈពេលជាង ១៥០ឆ្នាំមកហើយ មិនថានៅទីណា ក្នុងពិភពលោក ឡើយ។ យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។

ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បី នាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះបានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ៥-Star នៅក្រុងសៀមរាប ដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី «កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េត ស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរ សមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះ នឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ២០២៣ ខាងមុខ។

លោក de Laubriere ក៏បានបន្ថែមដែរថា៖ «ខណៈដែលឆ្នាំ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមាន ការងើបឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាក សម្រាប់យើង គ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ២០២៣ ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយ ការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»
ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព ៥-Star របស់ស្រាបៀរ Heineken® របស់យើង ដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេក របស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។

ក្នុងខែនេះ ស្រាបៀរHeineken® នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ម៉ែត្រដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏ អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ាងផ្ចិតផ្ចង់ ដល់ទៅ ១៥០០ដប ដើម្បីបង្កើតជាដើមឈើមួយ ដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។ អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយ ថតរូបអបអរ ប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក!
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា សូមតាមដានបណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh