នេះបើតាមការលើកឡើងពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងកូវីដ១៩ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់ ដែលត្រៀមខ្លួនទៅប្រយុទ្ធនឹងវីរុសកូវីដ១៩នៅថ្ងៃនេះ។ សម្តេចបានបន្តថា«ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ នៅពេលដែលបញ្ចប់ការប្រយុទ្ធនឹងកូវីដ១៩ហើយ នៅសល់ថវិកា នោះថវិកានោះ នឹងត្រូវបង្វែទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាវិញ»។
យ៉ាងណាមិញការប្រមូលជំនួយសប្បុរសធម៌ មិនបានបិទនោះ គឺនៅតែបន្តទទួលជាបន្តទៀតសម្រាប់សប្បុរសជនទាំងអស់ដែលមានបំណងចង់បរិច្ចាគក្នុងយុទ្ធនាការនេះ ។ដោយសប្បុរសជនអាចបរិច្ចាគថវិការរបស់នៅទីតាំងចំនួន២គឺកន្លែងទី១ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចហ៊ុនសែន ជាប្រធាន មានទីតាំងនៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ដោយឡែកកន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល៕