គម្រោងកសិកដ្ឋានចិញ្ចឹមសត្វ

CDC អនុម័តគម្រោងកសិដ្ឋានចិញ្ចឹមសត្វធំមួយ តម្លៃវិនិយោគជិត៣២លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី ២០ ខែកក្កដានេះ បានផ្សព្វផ្សាយពីការអនុម័តគម្រោងចំនួន៣ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយក្នុងចំណោមគម្រោងទាំងនោះ មាន១គម្រោង គឺជាកសិដ្ឋានចិញ្ចឹមសត្វធំមួយ ដែលមានតម្លៃវិនិយោគចុះបញ្ជីរហូតដល់ទៅជិត៣២លានដុល្លារអាមេរិក។
កសិកដ្ឋានចិញ្ចឹមគោមួយកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា (រូបតំណាង) (រូបភាពពី៖ ក្រសួងកសិកម្ម)

បើតាម​ CDC គម្រោង​កសិដ្ឋាន​ដែលត្រូវបាន​អនុម័តនេះ គឺជា​របស់​ក្រុមហ៊ុន​ KANG HWA E & C (CAMBODIA) CO., LTD ដោយ​កសិដ្ឋាន​នេះ នឹងមាន​ចិញ្ចឹមសត្វ គោ មាន់ និងទា ព្រមទាំង​មាន​​រោងចក្រ​កែច្នៃ និងបង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះអាទិត្យ​កម្លាំង ​៤,៥មេហ្គាវ៉ាត់ ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋានផងដែរ។

គម្រោងកសិកដ្ឋាននេះ មានទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ មានទុន​វិនិយោគ​ប្រមាណ ៣១,៧​លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៤៤កន្លែង។

នៅអំឡុងពេល​នៃការ​រីករាល​ដាល​នៃ​កូវីដ-១៩ នេះ​វិស័យ​កសិកម្ម​របស់​កម្ពុជា​បានដើរតួនាទី​កាន់តែសំខាន់​ដើម្បី​ធានានូវ​ការផ្គត់ផ្គង់​ក្នុងស្រុក និងជំរុញឈាន​ដល់​ការនាំចេញ។ យ៉ាងណាមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា កាលពីពេល​ថ្មីៗនេះ បានជំរុញ​ឲ្យប្រជាកសិករ​បន្តខិតខំ​ចិញ្ចឹមសត្វ​បន្ថែម​ទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់​ឲ្យតម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និងធ្វើ​ការនាំចេញ និងជា​ពិសេស​រឹតត្បិត​ការនាំ​ចូលសត្វ។ 

លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិបត្តិ​កូវីដ-១៩ នេះ គឺជាឱកាស​មាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម ខណៈដែលផលិតផល​កសិកម្ម ស្បៀងអាហារនេះ គឺជា​តម្រូវការ​មិនអាចខ្វះបាន​សម្រាប់​ការរស់​នៅ​របស់​មនុស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនចំនួន ១៥ នឹងរើផលិតកម្មពីចិន ចូលទៅកាន់វៀតណាម!

ព័ត៌មាន
ស្ថិតក្រោមគម្រោងជួយពីរាជរដ្ឋាភិបាលជប៉ុន អំពីការឧបត្ថម្ភធនដល់ក្រុមហ៊ុនជប៉ុនឲ្យរើផលិតកម្មចេញពីប្រទេសចិនត្រឡប់ចូលទៅកាន់ប្រទេសជប៉ុនវិញ ឬទៅកា…

កម្ពុជា និងចិន បានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរហើយ!

ព័ត៌មាន
នៅទីបំផុតក្រោយពីចាប់ផ្ដើមចរចាអស់រយៈពេលជិត១ឆ្នាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានបញ្ចប់ជាស្ថាពរហើយ និងត្រៀមចុះហត្ថលេខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ