វិស័យហិរញ្ញវត្ថុ

ប្រាក់ដុល្លារឡើងថ្លៃបន្តិច ខណ:សហរដ្ឋអាម៉េរិកគ្រោងធ្វើបច្ចុប្បន្នភាពអត្រាអតិផរណា


ស្ថានភាពជួញដូរប្រាក់ដុល្លារធៀបនឹងប្រាក់របស់ប្រទេសផ្សេងៗទៀតនៅដើមសប្តាហ៍នេះឃើញថា មានការកើនឡើងបន្តិច ស្របពេលដែលពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពនៃអត្រាអតិផរណា ដែលគេចាត់ទុកជាកត្តាសត្យានុម័តក្នុងការកំណត់ និងជះឥទ្ធិពលដល់ការកំណត់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក។
វិស័យហិរញ្ញវត្ថុ
ដោយ

ការកើនឡើងតម្លៃជួញដូរ និងការទូទាត់ជាប្រាក់ដុល្លារនៅដើមសប្តាហ៍នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការប្រុងជើងការខ្ពស់ ប៉ុន្តែវាអាចជាសញ្ញាវិជ្ជមានមួយនៅមុនពេលដែលធនាគារកណ្តាលនៃប្រទេសមហាអំណាចមួយនេះប្រកាសនូវគោលនយោបាយសេដ្ឋកិច្ច ដែលគេគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។

ផ្អែកតាមសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលជារង្វាស់អតិផរណារបស់ធនាគារកណ្តាលអាម៉េរិក ត្រូវបានគេរំពឹងថា អត្រាអតិផរណាអាចនឹងស្ថិតនៅក្នុងរង្វង់ប្រមាណជា០,៤%។

អ្នកវិភាគអះអាងថា ការប្រែប្រួលអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក ក៏នឹងជះឥទ្ធិលដល់ការប្រែប្រួលសេដ្ឋកិច្ចនិងអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ជប៉ុន និងអូស្ត្រាលី ហើយក៏នឹងរួមបញ្ចូលទាំងចិនផងដែរ។

តម្លៃនៃការជួញដូរប្រាក់ដុល្លារនៅអាស៊ី បានកើនឡើង តែនៅអឺរ៉ុបជាពិសេសនៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះ០,០៤ % ដោយ១អឺរ៉ូ ស្មើនឹង១,១ដុល្លារ ខណៈដែលប្រាក់ដុល្លារនូវែលសេឡង់បានធ្លាក់ចុះ0,៥៥% ពោលគឺ១ដុល្លារនូវែលសេឡង់ ធ្លាក់មកនៅត្រឹម០,៦១ដុល្លារអាម៉េរិក។ ចំណែកលុយផោនអង់គ្លេស១ផោន ធ្លាក់មកនៅត្រឹម១,២៦ដុល្លារ រីឯលុយដុល្លារអូស្រ្តាលីធ្លាក់ចុះ០,០៧% ដោយ១ដុល្លារអូស្ត្រាលី ធ្លាក់មកនៅត្រឹម០,៦៥ដុល្លារអាម៉េរិក។

ដោយឡែក នៅជប៉ុនឯណោះវិញ ទិន្នន័យស្តីពីតម្លៃទំនិញប្រើប្រាស់ទូទាំងប្រទេសត្រូវបានគេព្យាករថា នឹងបង្ហាញពីការធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ១,៨% នៅក្នុងខែមករា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក៕

ដោយ: សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋវៀតណាមរស់នៅបរទេស ចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគវិស័យអចលនទ្រព្យក្នុងស្រុក

ព័ត៌មាន
ជនជាតិវៀតណាម ដែលរស់នៅបរទេសកំពុងផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងលើការចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញផ្ទះអាផាតម៉ិន និងដីនៅក្នុងប្រទេសវៀត…

តើទីផ្សារលំនៅដ្ឋាននៅទូទាំងពិភពលោកកំពុងឈានដល់ចំណុចរបត់ ឬយ៉ាងណា?

ព័ត៌មាន
តម្លៃលំនៅដ្ឋានទូទាំងពិភពលោកបានធ្លាក់ចុះក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ប៉ុន្តែពេលនេះតម្លៃលំនៅដ្ឋានបានចាប់ផ្ដើមរើបឡើងវិញខ្លាំងគួរឱ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ