នេះជាការបញ្ជាក់អះអាងរបស់នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្មីៗនេះ។
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា ការព្រួយបារម្ភពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម បានបង្ហាញចេញជារូបរាងជាបណ្តើរៗហើយ ដោយកំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករថា នឹងធ្លាក់ចុះនៅឆ្នាំ២០២០ ខាងមុខ។
លោកស្រីបន្តថា សេដ្ឋកិច្ចសកលកំពុងតែជួបបញ្ហាប្រេះឆា ដែលនឹងនាំមកនូវការប្រែប្រួលដ៏ប្លែកសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេស ការបែកបាក់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការដាក់សម្ពាធទៅលើប្រទេសមួយចំនួន ឲ្យជ្រើសរើសប្រព័ន្ធបច្ចេកវិទ្យាណាមួយ ដែលអាចជួយគេឲ្យរីកចម្រើន។
លើសពីនេះទៅទៀត សេដ្ឋកិច្ចសកល គឺដើរយឺតជាលក្ខណៈប្រព័ន្ធ ពាក់ព័ន្ធគ្នារវាងប្រទេសជាច្រើន ហើយក្នុងឆ្នាំ២០១៩នេះ សឹងតែ ៩០% នៃសេដ្ឋកិច្ចសកលកំពុងជួបនឹងកំណើនដ៏យឺតជាងមុន៕