ការចំណាយលើវិស័យយោធាសកល

ការចំណាយលើវិស័យយោធាសកលកើនឡើងដល់ ២ទ្រីលានដុល្លារជាលើកដំបូង ស្របពេល អឺរ៉ុបបង្កើនការការពារជាតិ


ការចំណាយលើវិស័យយោធាសកលបានកើនឡើងលើសពី ២ទ្រីលានដុល្លារកាលពីឆ្នាំ២០២១ ដែលជាទំហំចំណាយខ្ពស់បំផុតជាលើកដំបូង ហើយបើមើលទៅលើការចំណាយរបស់បណ្ដាប្រទេសនៅអឺរ៉ុបវិញ នឹងបន្តកើនឡើងថែមទៀត ចំពេលដែលបណ្ដាប្រទេសលោកខាតលិច បាននិងកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធរបស់ពួកគេកាន់តែខ្លាំងក្លាជាងមុន ដើម្បីជាការឆ្លើយតប និងប្រុងប្រយ័ត្ន នៅចំពោះមុខ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍ ស្តីពីការជួញដូរអាវុធនៅក្នុងពិភពលោក នាឆ្នាំ២០២១ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខម ហៅកាត់ថា Sipri ។
global military spending

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ជួញដូរ​អាវុធ​ក្នុង​លោក​កាលពី​ឆ្នាំ ២០២១ បាន​កើនឡើង​ចំនួន​ជិត​១% បើ​ទោះបីជា​ពិភពលោក​កាលនោះ​កំពុង ជួប​ប្រទះ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​ក៏​ដោយ​។ បើ​តាម វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខម ហៅ​កាត់​ថា Sipri ទឹកប្រាក់​លក់​អាវុធ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០២១ មាន​ដល់​ទៅ​ជាង ២​ទ្រី​លាន​ដុល្លារ​។

របាយការណ៍​ខាងលើ​បាន​រក​ឃើញ​ថា នៅ​រវាង​ឆ្នាំ​២០១១ ដល់​២០១៤ ការ​ចំណាយ​ផ្នែក​យោធា មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៥ រហូត​ដល់​ឆ្នាំ​២០២១ ការ​ចំណាយ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៧​ឆ្នាំ​ជាប់​ៗ​គ្នា​។ បរិបទ​ចុង​ក្រោយ គឺ​នៅ​បន្ទាប់​ពី​ការ​លុកលុយ​យ៉ាង​ពេញទំហឹង​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន រដ្ឋាភិបាល​ប្រទេស​តំបន់​អឺរ៉ុប​ជា​ច្រើន​បាន​សន្យា​ថា នឹង​ផ្លាស់​ប្តូរ​ការ​ចំណាយ ដើម្បី​បង្កើន​សមត្ថភាព​កងកម្លាំង​យោធា អាវុធ​របស់​ពួក​គេ​។

ជាក់ស្តែង ប្រមុខ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ ដែល​ជា​បងធំ​មួយ​របស់​សហភាព​អឺរ៉ុប កាលពី​ខែកុម្ភៈ​បាន​ប្រកាស​ធ្វើ​ទំនើប​កម្មវិស័យ​យោធា និង​ដំឡើង​កញ្ចប់​ថវិកា​ការពារ​ជាតិ​ប្រចាំឆ្នាំ ឱ្យ​ច្រើន​ជាង ២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប បើ​ទោះបីជា​បំណុល​ជាតិ​ត្រូវ​កើនឡើង​ក៏​ដោយ​។

បើ​តាម​អ្នកជំនាញ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខម ហៅ​កាត់​ថា Sipri Sipri កំណើន​ថវិកា​យោធា​សកល​ដែល​ផ្តើម​ស្ទុះ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​នោះ មាន​មួយ​ផ្នែក​ធំ​ត្រូវ​បាន​ជំរុញ​ដោយ​ខ្ទង់ចំណាយ​នៅ​តំបន់​អឺរ៉ុប​។ មិន​ខុស​ពី​បច្ចុប្បន្ន​ឡើយ គ្រានោះ​គឺ​ដោយសារ​តែ​ក្តី​បារម្ភ​ពី​ប្រទេស​រុ​ស្ស៊ី​ដូច​គ្នា បន្ទាប់​ពី​ក្រុង​ម៉ូ​ស្គូ​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មេ កាលពី​ឆ្នាំ​២០១៤ ជា​ទឹកដី​របស់​ខ្លួន​។ ដំណាលគ្នា​នោះ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ បាន​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ណា​តូ ឱ្យ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​លើ​កងកម្លាំងប្រដាប់អាវុធ​របស់​ពួក​គេ​ផង​ដែរ​។

គួរ​ជម្រាប​ថា ការ​ចំណាយ​លើ​ផ្នែក​យោធា​របស់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២១ តំណាង​ឲ្យ​២០% នៃ​ចំណាយ​សរុប​របស់​ពិភពលោក ហើយ​ថវិកា​ការពារ​ជាតិ​របស់​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន ១៤% នៃ​ការ​ចំណាយ​យោធា​សរុប​របស់​ពិភពលោក​។

ដោយឡែក សហរដ្ឋអាមេរិក​នៅ​តែ​ជា​អ្នក​ចំណាយ​ច្រើន​ជាងគេ​បំផុត ដោយ​មាន​ទឹកប្រាក់​ចំនួន ៨០០​ពាន់​លាន​ដុល្លារ​។ ក្នុង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ ការ​ចំណាយ​លើ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​បាន​កើន​ដល់ ៣៩% នៃ​ការ​ចំណាយ​សកល​។ ទោះបី​ការ​បញ្ជា​ទិញ​សព្វាវុធ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ក៏​ពិតមែន តែ​មូលនិធិ​កាន់តែ​ច្រើន​ត្រូវ​បាន​ផ្តោត​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​ផ្នែក​យោធា​។ ទាំងនេះ​បង្ហាញ​ថា សហរដ្ឋអាមេរិក​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង លើ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ និង​កាន់តែ​ទំនើប​។

ចំណែកឯ​រុ​ស្ស៊ី​វិញ ឃើញ​ថា​ការ​ចំណាយ​លើ​ផ្នែក​យោធា​នេះ​បាន​កើនឡើង​ប្រមាណ​៣% ក្នុង​ពេល ៣​ឆ្នាំ​ជាប់​ៗ​គ្នា ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត ៦៦ ពាន់​លាន​ដុល្លារ​។ ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុ​ស្ស៊ី​ស្មើនឹង ៤,១%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​រុ​ស្ស៊ី​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ទីក្រុង​ម៉ូ​ស្គូ​ក្លាយជា​អ្នក​ចំណាយ​លើ​វិស័យ​យោធា​ច្រើន​ជាងគេ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក​។

សម្រាប់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខម ហៅ​កាត់​ថា Sipri Sipri បញ្ជាក់​ថា ការ​ចំណាយ​យោធា​មាន​ទឹកប្រាក់​ចំនួន ជិត​៦​ពាន់​លាន​ដុល្លារ ពោល​គឺ​បាន​ធ្លាក់​ចុះ​ចំនួន ៨% ក្នុង​ឆ្នាំ​២០២១​។ តែបើ​គិត​តាំងពី​រុ​ស្ស៊ី​ក្រសោប​យក​ទឹកដី​គ្រី​មេ​ក្នុង​ឆ្នាំ​២០១៤​មក ការ​ចំណាយ​យោធា​របស់​អ៊ុយ​ក្រែ​ន​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​អត្រា​សរុប ៧២%៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ្វតតេ ចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុន BlueOrchard ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជា

InsuResilience Investment Fund (IIF) ដែលគ្រប់គ្រងដោយមូលនិធិវិនិយោគផ្នែកកសិកម្ម គឺក្រុមហ៊ុន Blue Orchard Finance Ltd បានចុះហត្ថលេខា…

ឥណ្ឌូនេស៊ីពិចារណាអញ្ចើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូល G20 ជាមួយលោកពូទីន

សហរដ្ឋអាមេរិកត្រូវបានគេដឹងថាស្ថិតនៅក្នុងចំណោមប្រទេសដែលបានដាក់សម្ពាធឥណ្ឌូនេស៊ីឱ្យដាក់បញ្ចូលអ៊ុយក្រែនជាភ្ញៀវក្នុងកិច្ចប្រជុំកំពូលរបស់ប្រទេសសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ