វិស័យរោងចក្រកាត់ដេរ

GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព នៅអំឡុងពេលបិទខ្ទប់


ស្របពេលដែលមានវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រោងចក្រនៅក្នុងវិស័យកាត់ដេរ ទាំងអស់ត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យកម្មករកម្មការិនីក៏ត្រូវសម្រាកពីការងារ និងត្រូវស្នាក់នៅផ្ទះ ដើម្បីគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល។
GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព នៅអំឡុងពេលបិទខ្ទប់
ដោយ

វិញ​នឹង​បញ្ហា​នេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ចេញ​សារាចរ​ណែនាំ​មួយ នៅ​ថ្ងៃ​ទី ២១ ខែមេសា​ថា ក្នុងអំឡុងពេល​សម្រាក​ពី​ការងារ​នេះ​ដែរ កម្មករ​កម្មការិនី​នៅ​តែ​ទទួល​បាន​ប្រាក់​សោរ​ហ៊ុយ​ធ្វើ​ដំណើរ និង ស្នាក់​នៅ ប្រាក់​រង្វាន់​លើកទឹកចិត្ត និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជា​ធម្មតា ប៉ុន្ដែ​នៅ​អំឡុង​ពេល​សម្រាក​ពី​ការងារ ពោល​គឺ​នៅ​ពី​រស​ប្ដា​ហ៍​ចុង​ក្រោយ នៃ​ខែមេសា​នេះ តាម​ច្បាប់​ការងារ គឺ​កម្មករ​កម្មការិនី​មិន​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​នោះ​ទេ​។ ប៉ុន្ដែ សម្រាប់​ប្រាក់​ឈ្នួល នៅ​ពី​រស​ប្ដា​ហ៍​ដំបូង នៃ​ខែមេសា ខាង​រោងចក្រ​នឹង​បើក​ឲ្យ​កម្មករ​កម្មការិនី​ធម្មតា តែ​ត្រូវធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ចប់​វិធានការ​បិទ​ខ្ទប់​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ​ឲ្យ​ជួយ​ឧបត្ថម្ភ​ថវិកា​បន្ថែម​ដល់​កម្មករ​កម្មការិនី​តាម​លទ្ធភាព​រោងចក្រ​នីមួយ​ៗ​ក្នុងអំឡុងពេល​ពួក​គាត់​ផ្អាក​ការងារ ដោយសារ​តែ​វិធានការ​បិទ​ខ្ទប់​នេះ​១៤​ថ្ងៃនេះ​។ ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​កម្មករ​កម្មការិនី​មានការ​អត់ធ្មត់ និង​យោគយល់ អធ្យាស្រ័យ ចំពោះ​ស្ថាន​ការ​ដ៏​លំបាក​នេះ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពន្យល់​ដែរ​ថា តាម​ច្បាប់​ស្តី​ពី​ការងារ​ក្នុងអំឡុងពេល​ឈប់​សម្រាក​នេះ កម្មករ​កម្មការិនី​និយោជិត​នៅ​តែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​ថ្លៃ​អាហារ ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ពី​ថៅកែ​រោងចក្រ​ធម្មតា​។ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​នោះ​ទេ ដ្បិត​អំឡុង​ពេល​នេះ  ភាគី​រោងចក្រ មិន​ស្ថិត​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ហើយ​កម្មករ​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ រោងចក្រ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​បាន​ផ្អាក​ដំណើរការ​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ២៨ ខែមេសា​។ មិនមែន តែ​រោងចក្រ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​ទេ ដែល​ផ្អាក ក៏​មាន​រោងចក្រ និង​អាជីវកម្ម​ស្ទើរតែ​ទាំងអស់​នៅ​តំបន់​បិទ​ខ្ទប់ គឺ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ក៏​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ដូច​គ្នា​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ រោងចក្រ​ដែល​ជា​សមាជិក​របស់​សមា​គ​នេះ មាន​ប្រមាណ ៦០០​រោងចក្រ ដែល​មាន​កម្មករនិយោជិត​ធ្វើការ​សរុប​ប្រមាណ ៧០ ទៅ ៨០​ម៉ឺន​នាក់​៕

None



អត្ថបទបន្ទាប់


ធនាគារ​ អេស៊ីលីដា បើក​ដំណើរការ ៨កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាដល់អតិថិជន​ក្នុងគ្រាបិទខ្ទប់

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ឲ្យ​ដឹងថា នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ដែល​កំពុង​ស្ថិត​ក្រោម​វិធានការ​បិទខ្ទប់​ ១៤ថ្ងៃ រហូត…

ការផ្គត់ផ្គង់បន្លែ ត្រីសាច់ កំពុងប្រឈមបញ្ហា​ដឹកជញ្ជូន ក្រោយមានវិធានការបិទខ្ទប់

ក្រោយរាជរដ្ឋាភិបាលសម្រេចដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏បានបិទជាបណ្ដោះអាសន្នជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ