តាមរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន
Gold
Coast International Development នេះ ជាមួយនឹងអគ្គនាយកក្រុមហ៊ុននេះ
រួមទាំងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។
ថ្លែងក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានទទួលយកសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន
Gold
Coast International Development នេះ ដើម្បីរដ្ឋបាលខេត្តរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស
ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា
និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ។
តាមការស្នើសុំរបស់ក្រុមហ៊ុននេះ គឺស្នើសុំវិនិយោគលើផ្ទៃដី ៤២ហិកតា ជាតំបន់ជាប់មាត់សមុទ្រមានទីតាំងស្ថិតនៅ ភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
គម្រោងនេះអាចនិយាយបានថា គឺជាគម្រោងវិនិយោគដ៏ំធំមួយសម្រាប់ទឹដីខេត្តកំពតទាក់ទងនឹងវិនិយោគចម្រុះរួមមានការមជ្ឃមណ្ឌលពាណិជ្ជកម្ម ខុនដូរ និងសេវាទេសចរណ៍ផ្សេងទៀត៕