ជំនួបកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅដោយគ្មានវត្តមានមេដឹកនាំយោធាភូមា
រដ្ឋមន្ត្រីការបរទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាន (ASEAN) បានចេញសេចក្តីថ្លែងការណ៍រួមឯកភាពជាផ្លូវការ ដោយបានសម្រេចមិនអ…
យោងតាមអនុក្រឹតលេខ២០០អនក្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៨ ខែតុលា ដែលមានខ្លឹមសារដូច្នេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។
សូមបញ្ជាក់ថា ឆ្នាំនេះជា ខួប៣០ឆ្នាំហើយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១- ២៣ តុលា ២០២១)។ ទន្ទឹមនោះ ក៏ជាខួប ៣០ឆ្នាំដែរ នៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១៕