ទីស្ដីការគណៈរដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី


នៅទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងកម្មវិធី បាឋកថា របស់ លោក GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ក្រោមប្រធានបទស្តីអំពី៖ «Threats and opportunities for small countries in a Multipolar World»។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថា របស់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី
ដោយ

បាឋកថានេះ រៀបចំឡើងដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីបាឋកថា របស់ លោក GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងសាស្ត្រាចារ្យ និស្សិត មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើននាក់ផងដែរ៕

None



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញមុខអះអាងថា «ករណីសាច់បង្កកជិត ៤០០តោន» គឺស្របច្បាប់ និងមានគុណភាព

ករណីចុះត្រួតពិនិត្យលើឃ្លាំងស្ដុកសាច់បង្កក មួយកន្លែងនៅខណ្ឌសែនសុខ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់នៅថ្ងៃទី ០៧ ខែធ្នូថា សា…

ឯកឧត្តម វង្សី វិស្សុត និង ឯកឧត្តម ហ៊ុន ម៉ានី ធ្វើជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារ ស.ស.យ.ក ៧៧រូប បម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមធ្វើជាអធិបតីភាពជាមួយ ឯកឧត្តម ហ៊ុន ម៉ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ