អត្ថបទ​ក្រុមហ៊ុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក


ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ៣សប្តាហ៍របស់ក្រុមហ៊ុន ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក
ដោយ

ដោយមានការយកចិត្តទុកដាក់ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះឡើងនៅឯរោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះបានចំណាយពេល ៣សប្តាហ៍។ 

លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ “បុគ្គលិក គឺជាកម្លាំងស្នូលរបស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តាអាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាននូវកម្មវិធីចាក់វ៉ាក់សាំងជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើងដែលជាកំលាំងចលកររបស់អាជីវកម្មយើងមានសុវត្ថិភាព។”

ទិដ្ឋភាព​នៃការរៀបចំ​ចាក់វ៉ាក់សាំង​ជូន​បុគ្គលិក នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អដើម្បីពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះផងដែរ ។

លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងនាថ្ងៃនេះសម្រាប់ក្រុមហ៊ុនរបស់យើង។ 

ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាមមូលដ្ឋានរបស់ពួកគាត់បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុនឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបានជានិច្ចនូវសុវត្ថិភាពខ្ពស់។ 

ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធីផ្សងសំណាងផងដែរសម្រាប់អ្នកដែលបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាកង់។

ដោយមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិកចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោលជូនដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។

ទិដ្ឋភាព​នៃការរៀបចំ​ចាក់វ៉ាក់សាំង​ជូន​បុគ្គលិក នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថានឹងត្រូវបានផ្តល់កិត្តិយសនៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកឧត្តម គង់ វិបុល រំពឹងថានឹងផ្តល់ជូនលិខិតថ្លែងអំណរគុណនិងកោតសរសើរមួយ ដែលមានការចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនា    បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា៖ “នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើងចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំងនៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយបានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំង”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០លានដុល្លារសហរដ្ឋអាមេរិកទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួននៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោក្នុងប្រទេសកម្ពុជាដោយអនុលោមតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken®, ABC, Tiger, Anchor និង Gold Crown។

ទិដ្ឋភាព​នៃការរៀបចំ​ចាក់វ៉ាក់សាំង​ជូន​បុគ្គលិក នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ស្ថិតក្រោមពាក្យស្លោក “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថាជាក្រុមហ៊ុនផលិតស្រាបៀរដែលមានប្រសិទ្ធភាពសន្សំសំចៃទឹកបំផុតមួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣មក។

ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនៅរោងចក្រផលិតស្រាបៀររបស់ខ្លួននៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័នសម្រាប់ថាមពលកម្តៅផងដែរ ។ 

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយការពិសារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រដល់ការបង្ហាញតម្លាភាពផងដែរតាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភនៅលើស្រាបៀរគ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន៕




អត្ថបទបន្ទាប់


ចិនកំពុងកម្រើកផ្ទុះឆ្លងកូវីដ-១៩ឡើងវិញ ក្រោយស្ងប់ស្ងាត់អស់មួយរយៈធំ

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ហាក់កំពុងកម្រើកឡើងវិញបន្ដិចហើយ ក្រោយពីប្រទេសនេះ បានស្ងប់ស្ងាត់មួយរយៈធំ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ…

រដ្ឋាភិបាលថៃចាប់ផ្តើមយុទ្ធនាការលក់ម្ហូបអាហារបញ្ចុះតម្លៃ៦០% ចាប់ពីខែមិថុនាតទៅ

ក្រសួងពាណិជ្ជកម្មថៃ ថ្មីៗនេះបានសម្រេចដាក់ចេញនូវយុទ្ធនាលក់បញ្ចុះតម្លៃ សម្រាប់ការលក់អាហារ និងផ្ដល់សេវាដឹកជញ្ជូន ក្នុងគោលបំណងជួយដល់ពលរដ្ឋដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ