ប្រាក់កម្ចីគ្រួសារដែលផ្តល់ដោយធនាគារធំៗ៥ នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៥៤០លានដុល្លារបន្ថែមទៀតនៅខែកុម្ភៈ កន្លងទៅ ដែលជំរុញឱ្យទំហំប្រាក់កម្ចីគ្រួសាររបស់ធនាគារទាំងនេះកើនឡើងដល់ជិត៥២៣ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្តែកំណើននៅខែកុម្ភៈ នោះមានចំនួនទាបជាងកាលពីខែមករា ដែលមានរហូតជាង២ពាន់លានដុល្លារ។ ប្រាក់កម្ចីគ្រួសាររបស់ធនាគារទាំង៥នេះ បានកើនឡើងជាលំដាប់ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។
ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង បានរក្សាអត្រាការគោលរបស់ខ្លួននៅត្រឹម៣.៥% សម្រាប់វគ្គទីប្រាំបួនជាប់ៗគ្នា ហើយបានបន្ថយការរំពឹងទុកពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងកាលពីខែកុម្ភៈ ចំពេលមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងអតិផរណាធ្លាក់ចុះជាងការរំពឹងទុក និងបំណុលគ្រួសារកើនខ្ពស់៕
None