កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

ហុងកុងដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP


រដ្ឋបាលទីក្រុងហុងកុងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ហុងកុងបានដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ហៅថា RCEP ដែលមានសមាជិកចំនួន ១៥ ប្រទេស និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាងគេមួយរបស់ពិភពលោក។ កិច្ចព្រមព្រៀងតំបន់ដ៏ធំមួយនេះ ត្រូវបានចូលជាធរមានកាលពីដើមឆ្នាំ២០២២មក ហើយកម្ពុជាក៏ជាសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP
ដោយ

ការដាក់ពាក្យស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀងភាពដៃគូ RCEP នេះនឹងពង្រីកពាណិជ្ជកម្មសេរីរបស់ហុងកុងជាមួយជប៉ុន និងកូរ៉េខាងត្បូង ខណៈរដ្ឋាភិបាលទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានឹងហុងកុងនៅឡើយទេ។

អគ្គនាយកពាណិជ្ជកម្ម និងឧស្សហកម្មទីក្រុងហុងកុងបានឱ្យដឹងថា ហុងកុងមានលក្ខណៈអំណោយផលក្នុងការចូលរួមជាមួយ RCEP និងអាចដើរតួនាទីរួមមួយដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសេដ្ឋកិច្ចសមាជិក RCEP ហើយក៏អាចជំរុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លានៃវិស័យឧស្សាហកមុមនៅទីក្រុងហុងកុងផងដែរ។ ជាមួយគ្នានេះ លោកបានបន្តថា ហុងកុងអាចនឹងចូលរួមជាមួយ RCEP នៅរយៈពេលប្រហែល ១៨ខែក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Global Times។

គួរជម្រាបថា ទំហំពាណិជ្ជកម្មរវាងហុងកុង និងប្រទេសសមាជិក RCEP ឈានដល់ ៩៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ៧០% នៃទំហំពាណិជ្ជកម្មសរុបរបស់ហុងកុង។

ហុងកុងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមជាមួយ RCEP ចាប់តាំងពីដើមឆ្នាំ ២០១៨មកម្ល៉េះ ហើយក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលចិនដីគោកគាំទ្រក្នុងការចូលរួមនេះផងដែរ។ ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាប្រភពនៃការវិនិយោគយ៉ាងច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចនេះ បន្ទាប់ពីចូលរួមជា RCEP អាជីវកម្មជាច្រើនទៀតរបស់ហុងកុងនឹងត្រូវបានទាក់ទាញឱ្យវិនិយោគនៅក្នុងប្រទេសជាសមាជិក RCEP ដើម្បីជួយដល់ការអភិវឌ្ឍរបស់ពួកគេបន្ថែមទៀត។

សូមជម្រាបថា RCEP គឺជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក ដែលបានចូលជាធរមានតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះ មានសមាជិកចូលរួមដូចជា  អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង និងប្រទេសអាស៊ានទាំង១០។ នៅលើកំពូលនៃសម្បទានពន្ធ កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងដើម្បីកំណត់ស្តង់ដារច្បាប់ស្តីពីការវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងចំណោមការអនុវត្តពាណិជ្ជកម្មផ្សេងទៀត ហើយវាក៏មានគោលបំណងលើកកម្ពស់ការបង្កើនប្រសិទ្ធភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដែលមានប្រហែល ៣០ ភាគរយនៃGDPសាកលលោក៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបានធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយបានដោយជោគជ័យ ចំពេលស្ថានការឧបទ្វីបកូរ៉េកំពុងតានតឹង

កូរ៉េខាងត្បូងនៅថ្ងៃពុធទី២៣កុម្ភៈ បានធ្វើតេស្តសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីដីទៅលើអាកាស នៅមួយខែបន្ទាប់ពីកូរ៉េ…

គិតត្រឹមម៉ោងនេះរដ្ឋធានីកៀវរបស់អ៊ុយក្រែនកំពុងរងការបាញ់ស្រោចដោយមីស៊ីលរុស្ស៊ី

បើយោងតាមទីប្រឹក្សារដ្ឋាភិបាលអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋធានីកៀវត្រូវបានក្លាយជាផ្ទាំងស៊ីបដោយការបាញ់កាំជ្រួចមីស៊ីលរបស់រុស្ស៊ី ចាប់ពីព្រឹកព្រលឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ