លោក ដូណាល់ ត្រាំ

តើពលរដ្ឋចិនភាគច្រើនមានអារម្មណ៍បែបណាចំពោះស្ថានភាពជីវភាព ក្រោយលោក ត្រាំ ត្រឡប់មកដឹកនាំសហរដ្ឋអាម៉េរិកជាថ្មី?


ស្របពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក កំពុងត្រៀមខ្លួនចូលទៅដឹកនាំសេតវិមានរយៈពេល៥ឆ្នាំបន្តពីលោក ចូ បៃដិន ពលរដ្ឋចិនលើសលុបបានបង្ហាញពីអារម្មណ៍ និងសម្ពាធលើការរឹតត្បិតការចំណាយ។ ការស្ទង់មួយបានបង្ហាញថា ពលរដ្ឋចិនរហូតដល់ទៅ៨០% បានលើកឡើងថា ជីវភាពពួកគេកំពុងធ្លាក់ចូលក្នុងចរន្តនៃការបន្ទាបការចំណាយលើថ្លៃជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
លោក ដូណាល់ ត្រាំ
ដោយ

ការសិក្សារបស់វិទ្យាស្ថាន Hakuhodo Institute of Life and Living Shanghai បានបង្ហាញថា ៨០% នៃអ្នកដែលបានចូលរួមផ្តល់ចម្លើយក្នុងការស្ទង់មតិមានអារម្មណ៍ថា ពួកគេកំពុងធ្លាក់ចូលទៅក្នុងសម្ពាធនៃនិន្នាការបន្ទាបកម្រិតនៃការចំណាយលើថ្លៃជីវភាព ចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងមានសញ្ញានៃការធ្លាក់ចុះ។ ស្ថានភាពនៃការកាត់បន្ថយការចំណាយរបស់ពលរដ្ឋចិន ក៏គេអាចនឹងមើលឃើញផងដែរ តាមរយៈចរន្តរបស់ពលរដ្ឋចិន នៅលើទីផ្សារទំនិញ ដែលជាទូទៅនៅពេលបច្ចុប្បន្ន ហាងទំនិញនានាជាច្រើនមានអតិថិជនច្រើនតែនៅក្នុងអំឡុងពេលបញ្ចុះថ្លៃប៉ុណ្ណោះ។

ក្រៅពីរឹតបន្តឹងការចំណាយលើថ្លៃសម្ភារប្រើប្រាស់នានាហើយនោះ ការស្ទង់មតិខាងលើនេះក៏បានបង្ហាញដែរថា ការចំណាយលើថ្លៃអាហារ ក៏មាននិន្នាការថយចុះផងដែរ ពោលគឺថយពី១០០% មកនៅត្រឹមជាង៦៧% តែប៉ុណ្ណោះ។ ការស្ទង់មតិមួយ ដែលគេធ្វើតាមប្រព័ន្ធអនឡាញជាមួយនឹងពលរដ្ឋចិន ដែលមានអាយុពី២០ទៅ៥៩ឆ្នាំ ចំនួន៣០០០នាក់ បានបង្ហាញថា ពលរដ្ឋចិននៅតែបន្តរឹតត្បិតលើការចំណាយ ដើម្បីពង្រឹងការសន្សំ។

ការអង្កេតមួយផ្សេងទៀត ដែលគេបានធ្វើនៅក្នុងចំណោមពលរដ្ឋចិន៤០០នាក់ ដែលមានអាយុពី២០ ទៅ៥០ឆ្នាំ បានរកឃើញថា ៤២% មានអារម្មណ៍ថា ខ្លួនមានសម្ពាធនឹងការកាត់បន្ថយការចំណាយ ស្របពេលដែល៤៣% ឆ្លើយថា ការចំណាយលើថ្លៃជីវភាពកើនឡើងនៅក្នុងឆ្នាំ២០២៤ កន្លងទៅ។ ក្រៅពីនោះមាន៥៩% បានឆ្លើយថា ប្រាក់ចំណូលពួកគេថយចុះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមហ៊ុន TikTok អាចគេចផុតពីការបិទដំណើរការនៅអាម៉េរិកនៅចុងសប្តាហ៍នេះបានទេ?

អ្នកប្រើប្រាស់កម្មវិធីវីដេអូខ្លីៗដ៏ល្បីល្បាញ TikTok នៅសហរដ្ឋអាម៉េរិក បានសម្ដែងការខកចិត្ត អស់សង្ឃឹម និងអារម្មណ៍ច្របូកច្របល់នៅពេលពួកគេបានឮព័…

ការស្ទង់មតិមួយបង្ហាញថា បញ្ហាជម្លោះ អាកាសធាតុក្ដៅខ្លាំង និងព័ត៌មានមិនពិតជាហានិភ័យសកលធំបំផុតនៅឆ្នាំ២០២៥

ការស្ទង់មតិរបស់ក្រុមអ្នកជំនាញខាងហានិភ័យនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីសបានបង្ហាញថា បញ្ហាជម្លោះ អាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ